Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ០២​នាក់ និង​មាន​អ្នកជា​សះ​ស្បេី​យ​ចំនួន ០២​នាក់​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បានចេញ​ប្រកាស​ព័ត៌មាន​ថា​​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ០២​នាក់ និង​មាន​អ្នកជា​សះ​ស្បេី​យ​ចំនួន ០២​នាក់​។ អ្នក​ប៉ះពាល់​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម ចំនួន ៤៩​នាក់ ត្រូវបាន​ធ្វេី​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទាំងអស់គ្នា​នៅ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​ចំនួន​សរុប​នៃ​អ្នក​ប៉ះពាល់​បាន​កេី​ន​ឡេី​ង​ដល់ ៨៨៩​នាក់ ។

​ករណី​ជាសះស្បើយ ចំនួន ០២​នាក់​៖ – ស្ត្រីជន​ជាតិខ្មែរ​អាយុ ៣២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​អាចារ្យ​លាក់ សង្កាត់​អាចារ្យ​លាក់ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​អឺ​រ៉ា​ក់ បន្ត​ជើងហោះហើរ​នៅ​ទីក្រុង​ដូ​ហា និង​នៅ ប្រទេស​កូរ៉េខាងត្បូង បាន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០​។ – បុរស​ជន​ជាតិខ្មែរ​អា​យុ ២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ស្រុក​បាកាន ខេត្តពោធិ៍សាត់ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៦ ខែ តុលា ឆ្នាំ​២០២០​។ បុគ្គល​ទាំងពីរ​នាក់​ខាងលើ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៥ ចំនួន ០២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។

​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ០២​នាក់​៖ -បុរស​ជនជាតិ​ឥណ្ឌា​អាយុ ៣៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​លេខ​០៤ ក្រុងព្រះសីហនុ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ឥណ្ឌា ដោយ​ឆ្លងកាត់​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត និង​បន្ត​ជើងហោះហើរ​នៅ ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​-​បុរស​ជនជាតិ​បាំ​គឺ​ស្ថាន​អាយុ ៣៥​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ឥណ្ឌា ដោយ​ឆ្លងកាត់​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត និង​បន្ត​ជើង​ហោះ ហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ។

​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ទាំងពីរ​នាក់​ខាងលើ គឺ វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ដែល​ផ្តល់ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ -​សូ​វៀត​។

​សូម​កត់សម្គាល់ថា ​៖ អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន ១០៧​នាក់ ដែល​នៅក្នុង​ចំនួន​នេះ មាន​បុរស​ទាំងពីរ​នាក់​ខាងលើនេះ​ផងដែរ​។ រីឯ អ្នកដំណើរ​ចំនួន ១០៥​នាក់ ដែលមាន លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ -១៩ នោះ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅ​វិទ្យាល័យ​បូរី ១០០​ខ្នង​ចំនួន ៣០​នាក់ សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ១៧​នាក់ សណ្ឋាគារ​មួយទៀត​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ០១​នាក់ និង​សណ្ឋាគារ​មួយ​ផ្សេងទៀត ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៥៩​នាក់​។

​អ្នក​ប៉ះពាល់​ជាមួយនឹង​ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី​៖ ការធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ចំនួន ៤៩​នាក់ ដែល​ទទួលបាន​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទាំងអស់គ្នា​។ ដូច្នេះ ចំនួន​សរុប​អ្នក​ប៉ះពាល់​ទាំងអស់​មាន ៨៨៩​នាក់ សម្រាប់​ថ្ងៃ ទី​៨ ថ្ងៃទី​៥ និង​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែលមាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទាំងអស់​។ ទោះជា​យ៉ាងនេះ​ក្តី ក្រសួងសុខាភិបាល សូម​ធ្វើការ​ក្រើនរំលឹក​ជូន​ដល់​អ្នក​ដែល​ប៉ះពាល់​ទាំងអស់​ដែល មាន​លទ្ធផល​តេស្ត​លើក​ទី​១ អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​គេហដ្ឋាន​ឲ្យ​បាន ត្រឹមត្រូវ​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ហើយ​សូម​វិល​ត្រឡប់មក​ធ្វើតេស្ត​ឡើងវិញ​ចំនួន ៣​ដង​ទៀត នៅ​វិមាន​មិត្តភាព​នៃ​ទីស្តីការគណរដ្ឋមន្ត្រី ដែលមាន​រៀបចំ​ទីតាំង​យក​វត្ថុ​សំណាក​សម្រាប់ ធ្វើតេស្ត​រក​វីរុស​កូ​វីដ​-១៩ ចាប់ពី​ម៉ោង ០៧​និង​០០​ព្រឹក ទៅតាម​កាលបរិច្ឆេទ​ដូចខាងក្រោម​នេះ ៖

​លើក​ទី​២ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០

​លើក​ទី​៣ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ និង​

​លើក​ទី​៤ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ក្រសួង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី -​បុគ្គលិក​សុខាភិបាល និង​ក្រុមគ្រូពេទ្យ​ទាំងអស់​នៅ​ទូទាំងប្រទេស ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់ ជាតិ​និង​ថ្នាក់ក្រោម​ជាតិ អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋ អាមេរិក វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង​មន្ទីរពិសោធន៍​នៃ​មន្ទីរពេទ្យ​ខេត្តសៀមរាប ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បានល្អ​ប្រសើ​រ​បំផុត ក្នុង​ការជួយ​ពិនិត្យ​សុខភាព និង​ស្រាវជ្រាវ រកករ​ណ៏​កូ​វីដ​-១៩ ព្រមទាំង​អ្នក​ប៉ះពាល់​ទាំងអស់​កន្លងមក រួមទាំង​ការដាក់​វិធានការ​នានា ដើម្បី​ទប់ស្កាត់ ការចម្លង​វីរុស​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×