Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត តំណាង​សម្ដេច​តេ​ជោ ហ៊ុន សែន នាំយក​ពូជស្រូវ​ចែកជូន​ពលរដ្ឋ​ជិត​២​ម៉ឺន​គ្រួសារ នៅ​ខេត្តពោធិ៍សាត់ ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​

spot_img

​ពោធិ៍សាត់​៖ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯកហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក តំណាង​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នាំយក​ពូជស្រូវ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ជិត​២​ម៉ឺន​គ្រួសារ នៅ​ខេត្តពោធិ៍សាត់​។

​អំណោយ​ដែល​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ត្រូវ​នាំយកទៅ​ចែកជូន​ប្រជាពលរដ្ឋ​នោះ នឹងធ្វើ​ឡើង​នៅ​ពីរ​ទីតាំង ពោល​ទី​១៖ នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ខេត្តពោធិ៍សាត់ ចំនួន​១៣,០៤៧​គ្រួសារ និង​ទី​២៖ នៅ​បរិវេណ​វិទ្យាល័យ​អូរ​តា​ប៉ោង ចំនួន​៤,២៥៩​គ្រួសារ​។

​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ចំនួន​២៥​គីឡូក្រាម​, មី ចំនួន​០១​កេស​, ត្រីខ ចំនួន​០១​យួរ​, ទឹកត្រី ចំនួន​០១​យួរ​, ទឹក​ស៉ី​អ៉ី​វ ចំនួន​០១​យួរ​, ទឹក​សុទ្ធ ចំនួន​០១​កេស​, ឃី​ត ចំនួន​០១​កញ្ចប់​, ស្រូវពូជ ចំនួន​១០០​គីឡូក្រាម និង​ថវិកា ចំនួន​៥០,០០០​រៀល​។

​គួរ​បញ្ជាក់ថា បន្ទាប់ពី​ទទួលរង​ឥ​ទិ្ធ​ពល​ព្យុះ និង​ភ្លៀង​ធ្លាក់​ខ្លាំង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​កន្លងទៅ ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ បានទទួល​រងគ្រោះ​នូវ​ជំនន់​ទឹកភ្លៀង ដែល​ហូរ​ធ្លាក់​ពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ បានធ្វើឱ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន​៦​ក្រុង​-​ស្រុក ក្នុងនោះ​មានស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ ស្រុក​បាកាន ស្រុក​កណ្តៀង និង​ក្រុង​ពោធិ៍សាត់ ស្មើនឹង​៣៤​ឃុំ​-​សង្កាត់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×