Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គាំទ្រ​ទេ​? លោក ផែង វណ្ណៈ ព្រលះ​ក្រុម​អធិរាជ​លើ​ដងផ្លូវ ពេល​បុក​ឡាន​គេ​ទំនើប​អាង​អី​ខ្ញុំ​ក្រ និង​បោះសម្តី​ទៅកាន់​អ្នក​អាណិតអាសូរ ពេល​ជួប​ខ្លួនឯង​ទើប​ដឹងថា​…

spot_img

​ភ្នំពេញ​៖ បច្ចុប្បន្ន កង់​បី​ឥណ្ឌា ឬ PassApp គឺជា​មធ្យោបាយ​ដឹកជញ្ជូន​មួយ​ដ៏​ពេញនិយម​ខ្លាំង​បំផុត សម្រាប់​អ្នកធ្វើដំណើរ ព្រោះថា​បានផ្តល់​ពុំ​ត្រឹមតែ​សេវា​រហ័ស​ទាន់​ចិត្ត​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​តម្លៃ​ក៏​សមរម្យ​ទៀតផង​។ តែ​ទោះយ៉ាងណា មហាជន​ក៏បាន​ធ្វើការ​រិះគន់​ជាខ្លាំង​ផងដែរ ចំពោះ​អ្នករត់ PassApp មួយចំនួន ដែល​ពុំ​ត្រឹម​បើកបរ​មិន​គោរព​ច្បាប់​ប្រសេចប្រសាច​ពេញ​ដងផ្លូវ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បើក​ឈ្លើយ​លឿនៗ​ទៀតផង ដែល​បង្ក​ឲ្យ​មានការ​ប៉ះពារ​គេឯង​កើតមាន​គ្រោះថ្នាក់​ជា​ញឹកញាប់​។​

​បើទោះជា​មានការ​រិះគន់​កាលពីពេល​កន្លងៗ​មក អំពី​រឿង​បើកបរ​ប្រវេ​ច​ប្រសាច​ពេញ​ដងផ្លូវ​យ៉ាងណា ក៏​ទង្វើ​ក្រុម​បើក​កង់​បី​ព្រហើនៗ​នៅតែ​បន្ត​ធ្វើឡើង​ដដែល ដោយ​ពុំ​យក​ត្រចៀក​ស្តាប់​ការណែនាំ​ពី​មហាជន ឬ គិតពី​ផលប៉ះពាល់​នាំទុក្ខ​ដល់​ខ្លួន​នោះឡើយ​។​

​ជាក់ស្តែង កាលពីពេល​ថ្មីៗ​នេះ អ្នករត់​បី​ឥណ្ឌា​ម្នាក់​ដែល​គេ​បាន​អះអាងថា​ជា​ជនពិការ​ស្វិតជើង ដោយ​មិនដឹងថា គាត់​បើកបរ​របៀប​ម៉េច​ទេ បាន​បើក​ប៉ះ​រថយន្ត​ស៊េរី​ទំនើប ៥៧០ បណ្តាល​ឲ្យ​ឆ្កូត​ដាច់​ថ្នាំ និង​រង​ការខូចខាត​កំពិត​ស្រាល​មួយចំនួន នៅក្នុង​បុរី​អ័​រ​គី​ដេ វីឡា​អូរ​បែកខ្អម ដែល​ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​នោះ​ទារ​សំណង​រហូត ៣ ពាន់​ដុល្លារ​។

​តែ​យ៉ាងណា ការទារ​សំណង​នេះ ត្រូវបាន​មហាជន​ជាច្រើន​បានបង្ហាញ​ការមិន​ពេញចិត្ត​នោះទេ ព្រោះ​ទារ​សំណង​នេះ​ច្រើន​ហួសប្រមាណ​ពេក​ហើយៗ គ្នា​ជា​ជនពិការ​ទៀត​។ ប៉ុន្តែ ទន្ទឹមនេះ​ផងដែរ ក៏មាន​មហាជន​មួយចំនួន លើកយក​រឿងនេះ​មក​ភ្ជាប់​ពី​ទង្វើ​បើកបរ​ឈ្លើយៗ​របស់​អ្នករត់ PassApp មួយចំនួន​ថា «​បើកបរ​ឈ្លើយៗ​ណាស់ ដល់ពេល​ប៉ះ​គេ តាំង​លើកដៃ​សំពះ យំ​អង្វរ​»​។​

​ទាក់ទង​នឹង​ករណី​ខាងលើនេះ ក៏បាន​ធ្វើ​ឲ្យ​លោក ផែង វណ្ណៈ ចាប់អារម្មណ៍ ហើយ​ទ្រាំ​ពុំបាន​ក៏​ដាក់​ឲ្យ​ធ្ងន់ៗ​ទៅកាន់​ក្រុម​អធិរាជ​លើ​ដងផ្លូវ​យ៉ាង​ដូច្នេះ​ថា​៖ «​អធិរាជ​លើ ដងផ្លូវ ភាគច្រើន​បើកបរ​មិន​គោរព​គន្លង​ផ្លូវ​របស់ខ្លួន​ទេ គឺ​ជ្រែ​ពេញ​ផ្លូវ​។ ភាគតិច​ណាស់ ដែល​បើកបរ​គោរព​ច្បាប់​។ មានតែ អ្នកធ្វើ ដំណើរ​លើ​ដងផ្លូវ​ទេ ទើប​ឃើញ​សកម្មភាព​រាល់ថ្ងៃ របស់​ក្រុម​អធិរាជ​លើ​ដងផ្លូវ​។ បើ មាន​រថយន្ត​ប៉ះ​គាត់ ក្រុម​គាត់​ឡើង​អាយកូម ហៅ​គ្នា​មក​ព័ទ្ធ​តែម្ដង ។​

​តែបើ​ក្រុម​គាត់​ប៉ះ​រថយន្ត​អាង​អី​សុំទោស អាង​អី​ខ្ញុំ​ក្របើ​ម្ចាស់​រថយន្ត​ទាមទារ​សំណង អាង​អី​យកទៅ បង្ហោះ​ហ្វេ​ស​ប៊ុ​កថា អ្នកមាន​ធ្វើបាប​អ្នកក្រ ដើម្បី​ទាក់ទាញ​ការ​អាណិត​ពី​មហាជន តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ តែ​ត្រង់​ខ្លួនឯង បើកបរ​ព្រហើន ទៅបុក​គេ​អត់​លើក​យកមក​និយាយ​ទេ​។ ចំណែក​អ្នក​ចូលមក​ខម​មិន​ក៏​អ៊ីចឹង​ដែរ មិន​គិតពី​ទ្រព្យ​គេ​ទេ មិន​គិតពី​ខុសត្រូវ​ទេ គិតតែ​ចោទ​អ្នកមាន​ធ្វើ បាប​អ្នកក្រ​។ ថ្ងៃក្រោយ ពេល​អា​កង់​បី​បុក​ចំ​រថយន្ត អ្នក​ខម​មិន និង​ទើប​យល់​ពី​អារម្មណ៍​ម្ចាស់​ស្រឡាញ់​រថយន្ដ​របស់គេ​ប៉ុនណា ។ មិន​ប៉ះ​មិនទាន់​ដឹង​ឈឺ​ទេ ប៉ះ​ម្ដង​បានដឹងថា​យ៉ាងម៉េច »៕ ដោយ​៖ លឹម ហុង​


spot_img
×