Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ចាប់ពី​ថ្ងៃទី​១២ ដល់ ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​ប្រព័ន្ធ​វីដេអូ​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៧ និង​កិច្ចប្រជុំ​កំពូល ពាក់ព័ន្ធ ដែល​នឹង​ប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ​វីដេអូ ពីថ្ងៃ​ទី​១២ ដល់ ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​អញ្ជើញ​អម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន នៅក្នុង​កិច្ចប្រជុំ រួមមាន ឯកឧត្តម ប​ណ្ឌិ ត ស ភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល លោកជំទាវ​វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី និង​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ព្រមទាំង​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាមួយ​ចំនួន​ផងដែរ​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី នឹងធ្វើ​បទ​អន្តរាគមន៍​ក្នុង​កិច្ចប្រជុំ​ដូចខាងក្រោម​៖ ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៧, កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​២៣ , កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន លើក​ទី​២៣, កិច្ចប្រជុំ​កំពូល​អាស៊ាន -​សាធារណរដ្ឋ​កូរ៉េ លើក​ទី​២១ , កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក លើក​ទី​៨, កិច្ចប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​អាស៊ាន​-​នូ​វែ​ល​ហ្សេ​ឡង់​, កិច្ចប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​អាស៊ាន -​អូស្ត្រាលី , កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី លើក​ទី​២៣, កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា លើក​ទី​១៥, កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អង្គការសហប្រជាជាតិ លើក​ទី ១១, កិច្ចប្រជុំ​កំពូល​អាស៊ាន -​ឥណ្ឌា លើក​ទី​១៧ និង​កិច្ចប្រជុំ​កំពូល​ស្ដីពី​ភាព ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (ROEP លើក​ទី​៤)​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​នឹង​អញ្ជើញ​ចូលរួម​ផងដែរ ក្នុង​កិច្ចប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​ស្ត្រី អាស៊ាន ដែល​ក្នុងឱកាស​នោះ លោកជំទាវ​វេជ្ជបណ្ឌិត អ៊ុង កន្ថាផាវី នឹង​ថ្លែង​សុន្ទរកថា​ស្តីពី “​តួនាទី របស់​ស្ត្រី​ក្នុង​ការកសាង​សហគមន៍​អាស៊ាន​ដែល​ស្អិតរ​មួ​ត ស្វាហាប់ ប្រកបដោយ​ចីរភាព និង បរិ​យា​ប័ន្ន នៅក្នុង​ពិភពលោក​ក្រោយ​វិបត្តិ​កូ​វីដ​-១៩” កិច្ចប្រជុំ​កំពូល​មេគង្គ -​ជប៉ុន​លើក​ទី​១២ កិច្ចប្រជុំ​កំពូល​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​២ និង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន​បូក​បី​ជាមួយ តំណាង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ី​ខាងកើត ដែល​នឹង​ប្រព្រឹត្តទៅ​ស្របពេល​ជាមួយនឹង​កិច្ចប្រជុំ​កំពូល អាស៊ាន​លើក​ទី​៣៧​។​

​នៅមុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៧ លោកជំទាវ អ៊ិត សោភា រដ្ឋលេខាធិការ និង​ជា​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន​របស់​កម្ពុជា តាងនាម​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​អញ្ជើញ​ចូលរួម​ជា​តំណាង​កម្ពុជា​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស អាស៊ាន កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​សន្តិសុខ​-​នយោបាយ​អាស៊ាន​លើក​ទី​២២ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​លើក​ទី​២៨ តាម​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សម្តែង​នូវ​ការសោកស្តាយ យ៉ាង​ជ្រាលជ្រៅ​ដល់​សម​ភាគី​ទាំងអស់ ចំពោះ​អវត្តមាន​ក្នុង​ព្រឹ​ត្ត​ការណ៍​ដ៏​សំខាន់​ទាំងនេះ ដោយសារ​កំពុង​ស្ថិតក្នុង​ការដាក់​ខ្លួន​នៅ​ដាច់ដោយឡែក​ពី​គេ រយៈពេល​១៤​ថ្ងៃ តាម​ការកំណត់​ជា​កំហិត​នៃ​បទបញ្ញត្តិ​ជាតិ​ស្តីពី​សុវត្ថិភាព​សុខភាព​ប្រឆាំង​ជំងឺ កូដ​-១៩៕
​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×