Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទង្វើ​របស់​ឈ្មោះ ងិន លក្ខិណា និង​ការផ្សាយ​របស់​សារព័ត៌មាន Online ឈ្មោះ VOP News TV គឺជា​ការ​បរិហារ​មួល​បង្កាច់​សមត្ថកិច្ច ហើយ​នាយកដ្ឋាន​រក្សា​សិទ្ធិ​ក្នុងការ​ចាត់វិធានការ​តាមផ្លូវ​តុលាការ​

spot_img

​រាជធានី​ភ្នំពេញ​៖ ដោយ​សង្កេតឃើញ​នូវ សារព័ត៌មាន Online ឈ្មោះ VOP News TV បាន​ផ្សាយ​ផ្ទាល់​ដោយមាន​អត្ថន័យ វាយប្រហារ និង​ចោទប្រកាន់​មកលើ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ទាក់ទង​នឹង​ករណី​ឈ្មោះ ងិន លក្ខិណា ដែល​គាត់​ត្រូវបាន​ក្រុមហ៊ុន TrueMoney ប្តឹង​ទាក់ទង​នឹង​ការផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធ​សង្គម (Facebook live) បរិហារកេរ្តិ៍ ក្រុមហ៊ុន TrueMoney និង​បុគ្គលិក TrueMoney ថា​បាន​លួច​លុយ​របស់ខ្លួន ចំនួន ១០,០០០ ដុល្លារ​។ ជាងនេះទៅទៀត​នៅ ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០ គាត់​បាន​ផ្សាយ​ផ្ទាល់ (Facebook live) តាម​សារព័ត៌មាន Online ឈ្មោះ VOP News TV បរិហារ​មួលបង្កាច់​ស​ម​ត្ថ​កិច្ច និង​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​យ៉ាង​អ​សុចរិត​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៅ​ថ្ងៃ​សៅរ៍ ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២០ បានចេញ​ផ្សាយ​ព័ត៌មាន​ថា​
​ទង្វើ​របស់​ឈ្មោះ ងិន លក្ខិណា និង​ការផ្សាយ​របស់​សារព័ត៌មាន Online ឈ្មោះ VOP News TV គឺជា​ការ​បរិហារ​មួល​បង្កាច់​សមត្ថកិច្ច ដែលនាំឱ្យ​មហាជន​មានការ​យល់ច្រឡំ និង​បាត់​ជំនឿ​លើ​ស្ថាប័ន​សមត្ថកិច្ច​ជាខ្លាំង និង​ជាការ​ផ្សព្វផ្សាយ​ព័ត៌មាន​គ្មាន​វិជ្ជាជីវៈ ដែល​ផ្ទុយ​នឹង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សង្កេតឃើញ​នូវ​សារព័ត៌មាន online ឈ្មោះ VOP News TV បាន​ផ្សាយ​ផ្ទាល់​ដោយមាន​អត្ថន័យ វាយប្រហារ និង​ចោទប្រកាន់​មកលើ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ។​

​ផ្អែក​តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន TrueMoney ប្ដឹង​ឈ្មោះ អ៊ិន លក្ខិណា ភេទ​ស្រី ដែល​បាន ផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធ​សង្គម (Facebook Live) បរិហារកេរ្តិ៍ ក្រុមហ៊ុន TrueMoney និង​បុគ្គលិក TrueMoney ថា​បាន​លួច​លុយ​របស់ខ្លួន ចំនួន ១០,០០០ ដុល្លារ​អាមេរិក ។ បន្ទាប់មក នៅ​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​អញ្ជើញ​ឈ្មោះ អ៊ិន លក្ខិណា មក​សាកសួរ​បំភ្លឺ ពាក់ព័ន្ធ​ករណី​ខាងលើនេះ ។​

​ក្នុង​សេចក្តីបំភ្លឺ ឈ្មោះ អ៊ិន លក្ខិណា បាន​ទទួលស្គាល់ថា ខ្លួន​ពិតជា​បាន​ចោទប្រកាន់​ក្រុមហ៊ុន TrueMoney និង​បុគ្គលិក​ថា​បាន​លួច​ប្រាក់​របស់ខ្លួន​ប្រាកដ​មែន ប៉ុន្តែ​ខ្លួន​ពុំមាន​ភស្តុតាង ឬ​ឯកសារ បញ្ជាក់​ពី​ការបាត់​ប្រាក់​នោះឡើយ ហើយ​ឈ្មោះ អ៊ិន លក្ខិណា ជឿជាក់ និង​អះអាងថា ប្រាក់​ដែល​ខ្លួន​បាត់ ចំនួន ១០,០០០ ដុល្លារ​អាមេរិក​នោះ គឺ​ក្រុមហ៊ុន TrueMoney និង​បុគ្គលិក TrueMoney ជា​អ្នកប្រព្រឹត្ត ។ ក្រោយ​ធ្វើ​សេចក្តីបំភ្លឺ​ចប់ ឈ្មោះ អ៊ិន លក្ខិណា មិន​យល់ព្រម​ផ្តិតមេដៃ​លើ​លិខិត​បំភ្លឺ​របស់ខ្លួន​ឡើយ ដែល​សេចក្តីបំភ្លឺ​ទាំងអស់​គឺ​កត់ត្រា​តាម​ការឆ្លើយបំភ្លឺ​របស់​ឈ្មោះ អ៊ិន លក្ខិណា ទាំងស្រុង​ដោយ​គ្មាន​ការកែប្រែ ឬ​បង្ខិតបង្ខំ​ឡើយ ។ សមត្ថកិច្ច​ក៏បាន​ណែនាំ​គាត់​ថា បើ​គាត់​ជឿជាក់ថា ក្រុមហ៊ុន TrueMoney និង​បុគ្គលិក TrueMoney ជា​អ្នក​លួច​ប្រាក់ ដូច្នេះ​ស្នើឱ្យ​គាត់​រៀបចំ​ឯកសារ​ភស្តុតាង និង​ត្រូវដាក់​ពាក្យបណ្តឹង​មក នាយកដ្ឋាន ដើម្បីឱ្យ​នាយកដ្ឋាន​អាច​ចាត់ការ​ដោះស្រាយ និង​ជួយ​រក​យុត្តិធម៌​ជូន​គាត់​តាម​នីតិវិធី​ច្បាប់ ព្រោះ​នាយកដ្ឋាន ក៏ដូចជា​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ក្រសួងមហាផ្ទៃ តែងតែ​យកចិត្តទុកដាក់ ខ្ពស់​ក្នុងការ​ការពារ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆបោក ឬ​ការ​លួច​តាម​អន​ឡាញ ។​

​ឈ្មោះ អ៊ិន លក្ខិណា ក៏​យល់ព្រម​តាម​ការណែនាំ​របស់​សម​ត្ថ​កិច្ច តែ​ផ្ទុយទៅវិញ គាត់​មិនបាន​ដាក់ពាក្យ​បណ្តឹង និង​ភស្តុតាង មក​នាយកដ្ឋាន​ទេ ស្រាប់តែ​នៅ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០ គាត់​បែរជា​ផ្សាយ​ផ្ទាល់ (Facebook Live) តាម​សារព័ត៌មាន Online min: voP News TV ទៅវិញ ដែលជា​ការ ផ្សាយ​បរិហារ​មួលបង្កាច់​សម​ត្ថ​កិច្ច និង​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​យ៉ាង​អ​សុទ្ធចិត្ត ។​

​ទង្វើ​របស់​ឈ្មោះ អ៊ិន លក្ខិណា និង​ការផ្សាយ​របស់​សារព័ត៌មាន Online ឈ្មោះ VOP News TV គឺជា​ការ​បរិហារ​មួល​បង្កាច់​សមត្ថកិច្ច ដែលនាំឱ្យ​មហាជន​មានការ​យល់ច្រឡំ និង​បាត់​ជំនឿ​លើ​ស្ថាប័ន សមត្ថកិច្ច​ជាខ្លាំង និង​ជាការ​ផ្សព្វផ្សាយ​ព័ត៌មាន​គ្មាន​វិជ្ជាជីវៈ ដែល​ផ្ទុយ​នឹង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា មានការ​សោកស្តាយ​យ៉ាង​ពន់ពេក ចំពោះ​ការ​បំ​ភ្លើ​ស និង​ការបំពុល​សង្គម​ខាងលើ​នេះ ហើយ​នាយកដ្ឋាន​រក្សា​សិទ្ធិ​ក្នុងការ​ចាត់វិធានការ​តាមផ្លូវ​តុលាការ​លើ បុគ្គល​ឈ្មោះ អ៊ិន លក្ខិណា និង​សារព័ត៌មាន VOP News TV ។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​អំពាវនាវ​ដល់​សារព័ត៌មាន និង​សាធារណជន ដែល និយម​ប្រើប្រាស់​បណ្តាញ​សង្គម មេត្តា​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​ដោយមាន​ការទទួលខុសត្រូវ​ខ្ពស់ ។ សារព័ត៌មាន និង​សាធារណជន​ទាំងអស់​អាច​ទំនាក់ទំនង​មកកាន់​នាយកដ្ឋាន​ផ្ទាល់ ដើម្បី​សាកសួរ​ព័ត៌មាន​លម្អិត ចៀសវាង​នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន​ផ្ទុយ​ពី​ការពិត ដូច​ករណី​ខាងលើនេះ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×