Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ចូល​ពី​ប្រទេស​ឡាវ​មក​កម្ពុជា​ចាប់ខ្លួន​ជនល្មើស​ម្នាក់ រួមជាមួយ​វត្ថុតាង​ថ្នាំញៀន​ជាង ៣​គីឡូ​

spot_img

​ភ្នំពេញ​៖​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាបបាន​ករណី​មាន​ខ្សែរយៈ​ចាត់តាំង ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ចូល​ពី​ប្រទេស​ឡាវ​មក​កម្ពុជា ដោយ​ចាប់ខ្លួន​ជនល្មើស​ម្នាក់​រួមជាមួយ​វត្ថុតាង​ថ្នាំញៀន​ជាង ៣​គីឡូក្រាម​។​

​អនុវត្តតាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន កាលពី​ថ្ងៃទី ០៣​ខែ វិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ២០​និង ៤៥​នាទី កម្លាំង​ជំនាញ​(​ក​៨) នៃ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ វ៉ាន់ កុសល នាយករង​មន្ទីរ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​សម្របសម្រួល ពី​លោក សឿង មុនីរ​ត្ន័ ព្រះរាជ​អ​ជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​រាជធានី​ភ្នំពេញ ចំណុច​បណ្តោយ​ផ្លូវ​បេតុង ក្បែរ​រង្វង់ មូល​នាង​មច្ឆា សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។​

​ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់​ឈ្មោះ សឿន ពិសិដ្ឋ ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិ ខ្មែរ ។ វត្ថុតាង​ចាប់យក​បាន​: គ្រឿងញៀន សរុប ៣១១១.០៧ ក្រាម ក្នុងនោះ​-​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់ ៣១១០​ក្រាម -​អ៊ិ​ច​ស្តា​ស៊ី​(MDMA)​ទម្ងន់ ១.០៧​ក្រាម -​ជ​ញី​ង​ថ្លឹង​គ្រឿងញៀន ០១​គ្រឿង ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×