Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នៅមាន​ទេ​មនុស្ស​បែបនេះ​! យប់មិញ ឡាន​ស្រីអូន​ត្រូវគេ​បុក​ខូច​ទាំង​២ តែ​ស្រីអូន​មិន​ទារ​សំណង​ពី​មនុស្ស​ស្រវឹង​ច​រឹក​អាង​ខ្សែ និង​អាណិត​ជួយ​កូន​អ៊ុ​ស្រី​ម្ចាស់​កង់​បី​របួសធ្ងន់ 500$ ព្យាបាល និង​ធានា​ទិញ​…

spot_img

​ក្រុង​សៀមរាប ៖ អ្នកនាង​ស្រីអូន សម្រស់​ធម្មជាតិ កាលពី​វេលាយប់​អធ្រាត្រ​ថ្ងៃទី​៦ ខែវិច្ឆិកាឆ្នាំ​២០២០ បាន​ជួប​គ្រោះ​ស៊យ​ត្រូវ​រថយន្ត​១​គ្រឿង ស្រវឹង​បើក​បុក​កង់​បី​១​គ្រឿង ហើយ​ជ្រុល​បុក​រះ​រថយន្ត​របស់​អ្នកនាង​ចំនួន​២​គ្រឿង និង​រថយន្ត​អ្នកដទៃ​១​គ្រឿង​ទៀត កំពុង​ចត​នៅ​កន្លែង​ភោជនីយដ្ឋាន ត្រីកោណ ក្រុង​សៀមរាប​។​

​ក្នុង​ហេតុការណ៍​បុក​រះ​ដ៏​សាហាវ​ខាងលើនេះ អ្នករត់​កង់​បី​រងរបួស​គ្រោះ​ធ្ងន់ធ្ងរ ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​ប៉ុន្តែ អ្វីដែល​ហួសចិត្ត និង​គួរ​ឲ្យ​ស្អប់​ខ្លាំង​បំផុត​នោះ គឺ​អ្នកបើកបរ​រថយន្ត​បង្ក​នោះ ពុំបាន​សុំទោស ឬ សម្រួល​ដោះស្រាយ​គ្នា​ស្រួលបួល​នោះទេ តែ​បែរជា​បោះសម្តី​យ៉ាង​ឈ្លើយ​ដាក់​អ្នកនាង ដោយ​អាង​ខ្សែ អត់​ទទួលខុស​ត្រូវចំ​ពោះ​កំហុស​ខ្លួន​ឡើយ​។​

​តែ​យ៉ាងណា អ្វីដែល​គួរ​ឲ្យ​កោតសរសើរ​យ៉ាងខ្លាំង​នោះ បើ​ទោះ​រថយន្ត​២​គ្រឿង​របស់ខ្លួន​ត្រូវ​ខូចខាត​យ៉ាងដំណំ ក្នុងនោះ​១​គ្រឿង​ម៉ាក lexus rx300 (​បែក​ស្ទុប​ក្រោយ​មួយ​ចំហៀង​) និង​១​គ្រឿង​ទៀត​ម៉ាក land cruiser (​បែក​កញ្ចក់​ក្រោយ​១​ផ្ទាំង​ខ្ទេច​) បែបនេះ​ក៏ដោយ តែ​ដោយ​ក្តី​អាណិតអាសូរ​ដល់​បុរស​អ្នករត់​កង់​បី​ដែល​រងរបួស​ធ្ងន់ អ្នកនាង​ស្រីអូន ក៏បាន​ជួយឧបត្ថម្ភ​ប្រាក់​ដល់​ម្តាយ​របស់គាត់​ជា​អ្នក​អនាម័យ​ចំនួន ៥០០ ដុល្លារ សម្រាប់​ការព្យាបាល ហើយ​អ្នកនាង​ក៏​ធានា​ទិញ​កង់​បី​ថ្មី​ឲ្យ​ទៀតផង​។​

​ជាមួយនឹង​ទង្វើ​មិន​ទទួលខុសត្រូវ ចេញមក​ស្រវឹង​អាង​ខ្សែ បើករថយន្ត​សុទ្ធតែ​ទំនើប​ដែរ ហើយ​ទីបំផុត ប្រាប់ថា​គ្មាន​លុយ​មួយ​រៀល​បែបនេះ អ្នកនាង​ស្រីអូន ក៏បាន​សម្តែង​ការហួសចិត្ត និង​ភ្ជាប់​សារ​យ៉ាង​ដូច្នេះ​ថា​៖ «​រឿង​ដែល​ខ្ញុំ​ហួសចិត្ត​បំផុត​ក្នុង​ជីវិត​មិន​នឹកស្មានថា​បាន​ជួប​មនុស្ស​គ្មាន​បេះដូង​ចឹ​ង​សោះ ស្រវឹង​បើកឡាន​បុក​ឡាន​ខ្ញុំ​២​គ្រឿង បុក​កង់​បី​របួស​គេង​ពេទ្យ ខ្ញុំ​មិន​ទារ​សំណង ទោះ​ឡាន​ខ្ញុំ​ធ្វើ​អស់​ច្រើន​ម៉ឺន​ដុល្លារ​ក៏ដោយ តែ​ខ្ញុំ​សុំ​តែ 3000$​ទេ ឲ្យ​សង​ជូន​ខាង​កង់​បី តែ​គាត់​មិន​ព្រម​សង​សោះ តើ​គាត់​មិន​អាណិត​អ្នកក្រ​ទេ​? គាត់​ជិះឡាន​ទំនើប​ប៉ុណ្ណឹង គាត់​ថា​គ្មាន​លុយ​មួយ​រៀល ចុះ​ទម្រាំ​គ្នា​រត់​កង់​បី ម្ដាយ​អ្នក​អនាម័យ តើ​យ៉ាងម៉េច​វិញ​? ចុងក្រោយ​ខ្ញុំ​សម្រេចចិត្ត​ទិញ​កង់​បី និង​ម៉ូតូ​ជូន​គាត់​វិញ និង​ជូន​ថវិកា​សម្រាប់​ព្យាបាល​របួស លើ​លោក​នេះ​មានរឿង​ជាច្រើន​ដែល​យើង​ស្មាន​មិន​ដល់ សូម​ឲ្យ​ច្បាប់​ជា​អ្នកធ្វើ​ការចុះ ព្រោះ​ឡាន​២​គ្រឿង​ខូច​ធ្ងន់ កង់​បី​ប្រើការ​លែង​បាន មនុស្ស​របួស​គេង​ពេទ្យ​»៕ ដោយ​៖ លឹម ហុង​



spot_img
×