Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ឃុំ​សាន់​គរ ផលិត​អំបុក​ជាប់​លេខ​១ លក់ដាច់​ជាង​

spot_img

​កំពង់ធំ ៖ នៅ​សងខាង​ផ្លូវជាតិ​លេខ​៦ ក្នុង​ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំគេ​ប្រទះឃើញ​មាន​ត្បាល់បុក​អំបុក ដែល​គេ​ច្នៃប្រឌិត​រាប់រយ​គ្រឿង ដោយ​ប្រើ​ម៉ាស៊ីន​គោយន្ត​ជំនួស ដោយ​ប្រើ​កម្លាំង​មនុស្ស ទទួលបាន​ទិន្នផល​ខ្ពស់ ក្នុង​១​ថ្ងៃ​ផលិត​អស់​ស្រូវ​ក្នុង​មួយ​គ្រួសារ​ពី​១០០​ពី​២០០​គីឡូក្រាម​​ហើយ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ត្រូវបាន​​ក្រសួងកសិកម្ម​ឲ្យ​ជាប់​ចំណាត់ថ្នាក់​លេខ​១​ទូទាំងប្រទេស ហើយ​អ្នក​ផលិត​មានការ​កើនឡើង​រាប់រយ​គ្រួសារ ធ្វើ​ឲ្យេ​ជីវភាព​អ្នក​ឃុំ​សាន់​គរ​មាន​ភាព​ធូរធារ​ច្រើន​។​

​ជួប​ជាមួយ​អ្នកយកព័ត៌មាន ឈ្មោះ​ស្វាយ អិត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​សាន់​គរ​(​ក​) បាន​និយាយថា ក្រុម​គ្រួ​
​សារ​គាត់​បី​ជំនាន់​មកហើយ ផលិត​អំបុក​នេះ​តាំងពី​ជីដូន​ជីតា ឪពុកម្តាយ​​រហូតមកដល់​រូប​ខ្លួន​និង​ក្រុមគ្រួសារ​។ ការ​ដាល់អំបុក​នេះ​ពី​ដើម​គឺ​រវល់​មួយ​​គ្រួសារ​មាន​គ្នា​៥​ទៅ​៦​នាក់ ទើប​ផលិត​បាន​ដោយមាន​ម្នាក់ៗ មានការ​ងារ​រៀងៗ​ខ្លួន​មាន​ម្នា​ជា​អ្នក​លីង​ស្រូវ​ថ្មី​(​ភាគ​​ច្រើន​មាន​ស្រូវ​រំដួល​ឬ​ស្រូវដំណើប​)​។ ឥឡូវ​គ្មានទេ​ស្រូវដំណើប​។ ចំណែក​២​នាក់​ទៀត ជា​អ្នក​បុក​អំបុក​ក្នុងនោះ​មាន​ម្នាក់​ជា​អ្នក​កាន់​ឈើ​វែង​ចាំ​ឆ្កៀស​​អំបុក​ត្រឡប់​ចុះ​ត្រឡប់​ឡើង ដើម្បី​ឲ្យ​វា​សំប៉ែត​សព្វ​រួច មាន​ម្នាក់ទៀត​ជា​អ្នក​អុំ​រែង​យក​កន្ទក់ និង​អង្កាម​ចេញ ទើប​អាច​លក់បាន​។ បន្តម​កទៀត គេ​ប្រើ​ត្បាល់​​ជាន់​ដោយ​ប្រើ​មនុស្ស​ពី​ម្នាក់​ទៅ​២​នាក់ និង​មាន​ម្នាក់​ជា​អ្នក​ចាំ​ឆ្កៀសអំបុក​ត្រឡប់​ចុះ​ត្រឡប់​ឡើង ដើម្បី​ឲ្យ​វា​សំប៉ែត​សព្វ រួច​មាន​ម្នាក់ទៀត​ជា​អ្នក​អុំ​រែង​យក​កន្ទក់​និង​អង្កាម​ចេញ ទើប​អាច​លក់បាន​។​

​ប្អូនប្រុស​បាន​បន្តថា រហូតមក​ជំនាន់​នេះ គឺ​គេ​ប្រើ​មនុស្ស​តែ​ម្នាក់​ឬ​២​នាក់ អាច​ផលិត​អំបុក​បាន​ហើយ ដោយសារតែ​គេ​ច្នៃប្រឌិត​ដោយ​យក​ម៉ាស៊ីន​គោយន្ត​មក​ប្រើ​ជំនួស​កម្លាំង​មនុស្ស​និង​មាន​ប្រដាប់​សម្រាប់​លីង​ស្រូវ​ក្នុង​ខ្ទះ​មួយ​ឲ្យ​ស្ងួត ហើយ​ដាក់​ទៅក្នុង​ខ្ទះ​មួយទៀត​ឲ្យ​ឆ្អិន​រួច​ចាក់​ចូល​ត្បាល់​តូច​ល្មម ដោយ​ក្នុង​១​ត្បាល់​អាច​ផលិត​អំបុក​បានតែ​ជាង​១​កំប៉ុង​អង្ករ​ដោយ​ក្នុង​១​កំប៉ុង​លក់​តម្លៃ​ពី​១.៥០០​ទៅ​២​ពាន់​រៀល ឬ​៣​កំប៉ុង​៥​ពាន់​រៀល​។​

​គាត់​បន្តថា ការផលិត​អំបុក​នេះ ភាគច្រើន​គេ​ចាប់ផ្តើម​តាំងពី​ម៉ោង​៥​ភ្លឺ​រហូតដល់​ម៉ោង​១១​យប់ អស់​ស្រូវ​១០០​គីឡូក្រាម​។ ចំពោះ​អ្នក​ដែលមាន​សមាជិក​ច្រើន គេ​អាចដាក់​ត្បាល់​២​ទន្ទឹមគ្នា ហើយ​ក្នុង​១​ថ្ងៃ​គេ​ផលិត​អស់​ស្រូវ​ជិត​២០០​គីឡូក្រាម​។​
​នៅក្នុង​ភូមិ​សាន់​គរ​មួយ មាន​អ្នក​ផលិត​អំបុក​៥០​គ្រួសារ ហើយ​បុក​លក់​សឹង​មិនទាន់​តម្រូវការ​អ្នកទិញ ហើយ​មាន​ម៉ូ​យមក​ទិញ​បន្ត​យកទៅលក់​នៅតាម​ទីផ្សារ​នានា​ផង​។ បច្ចុប្បន្ននេះ​ក្នុង​ឃុំ​សាន់​គរ​មួយ មាន​៥​ភូមិ​នាំគ្នា​ផលិត​អំបុក​លក់​ដូចៗ​គ្នា ហើយ​ប្រើ​ម៉ាស៊ីន​គោយន្ត​ដូចគ្នា​ដែរ​។​

​ការផលិត​អំបុក​នេះ​គេ​ចាប់ផ្តើម​ពី​ខែ​៧​ដល់​ខែ​១២​ទើប​ចប់​។​គាត់​បាន​ប្រាប់ថា នៅ​ខែសីហា​ឆ្នាំ​២០២០​កន្លងទៅ ក្រសួង​បាន​ហៅ​អ្នក​ឃុំ​​សាន់​គរ យក​អំបុក​ទៅ​ប្រឡងប្រណាំង ជាមួយ​អំបុក​ខេត្ត​ដទៃទៀត បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​។ ដោយសារ​ជំងឺ​កូ​វីដ​១៩ ទើប​ផ្អាក​ការផលិត​មួយរយៈ​​ទើបតែ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​និង​បុណ្យ​​ចូលឆ្នាំ​ខ្មែរ ទើប​ចាប់​ផលិត​ឡើងវិញ រហូតដល់​សព្វថ្ងៃ​ដោយសារ​មាន​ភ្ញៀវទេសចរ​ជាតិ ដើរលេង​ទៅ​សៀមរាប និង​ខេត្ត​ដទៃទៀត​ច្រើន ទើប​លក់ដាច់​ច្រើន​សឹងតែ​ផលិត​មិនទាន់​តម្រូវការ​អ្នកទិញ​។​

​ដោយឡែក​ស្រី្ត​ម្នាក់​ឈ្មោះ​ស្រី​ពៅ​អាយុ​២៧​ឆ្នាំ នៅ​ភូមិ​សាន់​គរ​ឃុំ​សាន់​គរ បាន​ប្រាប់ថា ដោយសារតែ​ការច្នៃប្រឌិត តាម​គ្នា​ដោយ​យក​គោយន្ត​មក​បញ្ឆេះ​អូស​ជំនួស កម្លាំង​មនុស្ស​ទើប​មូ​យ​គ្រួសារៗ អាច​ផលិត​អំបុក​បាន​ច្រើន​រយ​គីឡូ​
​ក្រាម​ក្នុង​១​ថ្ងៃៗ ធ្វើ​ឲ្យ​ជីវភាព​របស​ប្រជាពលរដ្ឋ​ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ធូរធារ​ច្រើន​ហើយ​មិន​នាំគ្នា​ចំណាកស្រុក​ទៅធ្វើ​ពលករ​ខុសច្បាប់​នៅ​ប្រទេសជិតខាង​ទៀត​ទេ​។​

​ស្ត្រី​ឈ្មោះ​ពៅ បាន​បន្តថា ក្រៅពី​មុខរបរ​បុក​អំ​បុក​ប្រជាជន​ឃុំ​សាន់​គរ​មានមុខ​របរ​មួយ​ផ្សេងទៀត គឺ​លក់​ផ្អកត្រីប្រៃ​
​និង​ប្រហុក​ច្រក​កំប៉ុង​ជ័រ ក្នុង​១​កំប៉ុង​កន្លះ​គីឡូក្រាម តម្លៃ​៧​ពាន់​រៀល​និង​១​កំប៉ុង​១​គីឡូក្រាម​តម្លៃ​តែ​១៣.០០០​រៀល​៕ ដោយ​៖​គ្រញូង​


spot_img
×