Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​កែប​ថ្មី ផ្ទុះ​រឿងអាស្រូវ ត្រូវ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “Jëë Mēÿ “ ទម្លាយ​ថា​ជា​មនុស្ស​ល្មោភ​ស្រី និង​សុំ​នាង​ចិញ្ចឹម​ធ្វើ​ប្រពន្ធចុង តែ​លោក​បដិសេធថា​…

spot_img

​កែប ៖ មហាជន​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជាពិសេស​អ្នក​នៅ​ខេត្ត​កែប ពិតជា​មានការ​ភ្ញាក់ផ្អើល និង​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ ក្រោយពី​បាន​ប្រទះឃើញ​ថ្នាក់​នាំ​របស់​ពួកគាត់ គឺ​អភិបាលខេត្ត​កែប​ថ្មី​លោក សោម ពិសិដ្ឋ ត្រូវបាន​ស្រី​ស្អាត​វ័យក្មេង​ម្នាក់ ទម្លាយ​ចេញ​ឆាត​តប​ជេរប្រមាថ ដោយ​ប្រើពាក្យ​ដ៏​អសុរោះ​ជាច្រើន ព្រោះ​ចោទ​បានមក​ឆាត ហើយ​សុំ​រូបនាង​ចិញ្ចឹម​ធ្វើជា​ប្រពន្ធចុង​មិន​បង្អង់​យួរ ដោយ​គ្មាន​ការអៀនខ្មាស​សោះឡើយ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Jëë Mēÿ កាលពី​រសៀល​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​បង្ហោះ​រូបលោក សោម ពិសិដ្ឋ និង​ឆាត​ជា​ភស្តុតាង​នៃ​រឿងអាស្រូវ​នេះ ដោយ​ជេរប្រទេច​ប្រើពាក្យ​ធ្ងន់ៗ​ថា​៖ «​នៅមាន​មនុស្ស​បែប​ហ្នឹង​ប៉ុន្មាន​នាក់​ទៀត ដល់​ថ្នាក់​ធ្វើ​ដល់​អភិបាលខេត្ត​កែប ហើយ តែ​នៅតែ​ល្មោភ​ស្រី​មិន​ឈប់​សោះ អានេះ​នៅមុខ​មនុស្ស​ច្រើន​វា​ធ្វើ​ច​រឹកសុភាព​រាបសា​ណាស់ តែ​តាមពិត​ច​រឹក​ឆ្កែ​បែបនេះ​សោះ​»​។​

​តែ​ទោះយ៉ាងណា ជុំវិញ​រឿងអាស្រូវ​នេះ លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា លោក​ពុំបាន​ប្រព្រឹត្ត​ទង្វើ​ដូច​គណនី​ខាងលើ បាន​ចោទប្រកាន់​បែបនេះ​នោះទេ​។ តែ​លោក​បាន​សន្និដ្ឋានថា រឿងនេះ​អាច​ដោយសារ​មាន​ជម្លោះ​ភាគី​ណាមួយ ហើយ​មាន​បញ្ហា​ផ្ទាល់ខ្លួន ព្រោះ​រឿងនេះ ធ្លាប់​កើតមានឡើង​ម្តងមកហើយ កាលពី​ឆ្នាំមុន ហើយ​ឥឡូវនេះ ក៏បាន​កើតឡើង​ម្តងទៀត ដោយ​លោក​មិនដឹង​មូលហេតុ​ផ្ទៃក្នុង​អ្វី​ទេ​។ តែ​យ៉ាងណា នៅពេលនេះ លោក​កំពុង​ធ្វើ​ពាក្យបណ្តឹង​ទៅកាន់​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​ស្រាវជ្រាវ​ករណីនេះ​ផងដែរ​។​

​ទន្ទឹមនេះ​ផងដែរ រដ្ឋបាលខេត្ត​កែប ក៏​សូម​ជម្រាបជូន​សាធារណជន​មេត្តា​ជ្រាបថា គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Jëë Mēÿ ដែល​បានធ្វើ​រឿង​ខាងលើនេះ​ឡើង គឺជា​គណនី​ក្លែងក្លាយ និង​ជា​ព័ត៌មាន​មិន​ពិត​នោះទេ​។​

​រដ្ឋបាលខេត្ត​កែប ក៏បាន​បញ្ជាក់​បន្ថែមថា គណនី​ហ្វេ​ស​ប៊ុ​ក និង​ផេ​ក​ផ្លូវការ​របស់​ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប គឺ​នៅតែ​រក្សាបាន​ការគ្រប់គ្រង​ដោយ​ក្រុមការងារ​ដដែល​។ ដោយឡែក គណនី​ហ្វេ​ស​ប៊ុ​កមាន​ឈ្មោះថា «​សោម ពិសិដ្ឋ​» នោះ ដែល​បាន​ឆាត​ទៅ​ទំនាក់ទំនង​ជាមួយ​គណ​នី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Jëë Mēÿ គឺជា​គណនី​ក្លែងក្លាយ​។​

​តែ​យ៉ាងណា គេ​មិនទាន់​ឃើញ​គណនី​ឈ្មោះ Jëë Mēÿ ចេញ​ប្រតិកម្ម​តប ឬ​ខ្លាចរអា ចំពោះ​ចំណាត់ការ​ផ្លូវច្បាប់​របស់​អភិបាលខេត្ត​កែប​នៅឡើយ​ទេ និង​ផ្ទុយទៅវិញ គណនី​នេះ​នៅតែ​បន្ត​ផុស​រូប និង​វីដេអូ​ធម្មតា​យ៉ាង​រំភើយ​។ ហេតុនេះ សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​បន្ត​៕ ដោយ​៖ លឹម ហុង​

spot_img
×