Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ដល់​អំណោយ​ជា​ស្បៀងអាហារ​ដល់​ពលរដ្ឋ​កម្ពុជា​៣៨៦​គ្រួសារ ជួប​គ្រោះទឹកជំនន់​នៅ​ស្រុក​គាស់ក្រឡ​

spot_img

បាត់ដំបង់​៖ អង្គការ​គាំពារ​សកល​នៃ​កម្ពុជា​សាខា​បាត់ដំបង​តាមរយៈ​ក្រុមការងារ​ចុះជួយ​ស្រុក​គាស់ក្រឡ បានផ្ដល់​អំណោយ​ជា​ស្បៀងអាហារ​(​ដែលជា​អំណោយ​ប្រជាពលរដ្ឋ​កូរ៉េខាងត្បូង​)​ដល់​ពលរដ្ឋ​កម្ពុជា​៣៨៦​គ្រួសារ​ក្នុង​ឃុំ​ព្រះ​ផុស​និង​ឃុំ​ឆ្នា​មាន់ ជួប​គ្រោះទឹកជំនន់​នៅ​ស្រុក​គាស់ក្រឡ ដើម្បី​ចូលរួមចំណែក​និង​ឆ្លើយតប​នឹង​ការអំពាវនាវ​របស់​ស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ការចែក​និង​ផ្ដល់ជូន​ពលរដ្ឋ​កម្ពុជា​នេះ បាន​ប្រព្រឹត្ត​ធ្វើឡើង​កាលពី​ថ្ងៃទី​០៧​ខែវិច្ឆិកា​ឆ្នាំ​២០២០ តាមរយៈ​ក្រុមការងារ​ចុះជួយ​ស្រុក​គាស់ក្រឡ​និង​អង្គការ​គាំពារ​សកល​នៃ​កម្ពុជា ដែលមាន​សម្ភារ​ដូចជា អង្ករ ភេសជ្ជៈ ថ្នាំពេទ្យ​និង​ថវិកា​ជាដើម​។​

​កញ្ញា ជ័យ សុធា​រ៉ា ប្រធាន​អង្គការ​គាំពារ​សកល​នៃ​កម្ពុជា​ប្រចាំ​បាត់ដំបង​និង​លោក សុង គ្រួ​គង្វៀល បាន​មានប្រសាសន៍​លើកឡើងថា​គ្រោះទឹកជំនន់​នៅ​ឆ្នាំ​២០២០ ពិតជា​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា ដែល​បាន​ជួប​គ្រោះទឹកជំនន់​នេះ មានការ​លំបាក​ច្រើន​ទាំង​ការរស់នៅ ការធ្វើដំណើរ​ទៅ​ទីកន្លែង​ផ្សេងៗ​និង​ការ​ចេញទៅ​ប្រកប​របរ​រកស៊ី ព្រោះ​ផ្ទះសម្បែង ផ្លូវថ្នល់ ត្រូវបាន​លិចលង់​និង​រង​ការខូចខាត​។​

​ដោយ​មើលឃើញ​ពី​បញ្ហា​នេះ​និង​ស្របតាម​ការអំពាវនាវ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ចូលរួម​បរិច្ចាក​ថវិកា​ឬ​សម្ភារ​ផ្សេងៗ ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ទើប​អង្គការ​គាំពារ​សកល​នៃ​កម្ពុជា កៀរគរ​ថវិកា​ពី​ប្រភព​នានា​និង​តាម​ព្រះវិហារ​សាសនា​គ្រិស្ត ដើម្បី​ចូលរួម​ក្នុង​ការងារ​មនុស្សធម៌​នេះ ហើយក៏​វា​បានបង្ហាញ​ពី​សេចក្តីស្រឡាញ់​ផងដែរ​។​

​ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​គាស់ក្រឡ បាន​មានប្រសាសន៍ថា​សកម្មភាព​មនុស្សធម៌​ជួយសង្គ្រោះ​ពលរដ្ឋ ជួប​គ្រោះទឹកជំនន់​រាជរដ្ឋាភិបាល ផ្ដល់​អំណោយ​បន្តបន្ទាប់​ដល់​ពលរដ្ឋ​រងគ្រោះ ហើយក៏​មានការ​ចូលរួម​យ៉ាង​សស្រាក់សស្រាំ ពី​សំណាក់​សប្បុរសជន​នានា ដែល​សកម្មភាព​នេះ គឺ​បានបង្ហាញ​ពី​ការ​សាមគ្គី​គ្នា ក្រោម​ម្លប់​នៃ​សន្តិភាព​។​

​ឯកឧត្តម បន្តថា ពាក់ព័ន្ធ​នឹង​បញ្ហា​ជួយ​ពលរដ្ឋ​នេះ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ពិនិត្យ​បន្ថែមទៀត​នូវ​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ខ្លាំង ដើម្បី​បន្ត​ផ្ដល់នូវ​ស្បៀងអាហារ​ជូន​ពួកគាត់ និង​កុំ​មាន​ពលរដ្ឋ​ណា​ម្នាក់ ស្លាប់​ដោយសារ​អត់​អាហារ​ឲ្យ​សោះ ហើយ​សូម​អរគុណ​ដល់​អង្គការ​គាំពារ​សកល​នៃ​កម្ពុជា ចូលរួម​ជួយ​ពលរដ្ឋ​កម្ពុជា ដែល​បាន​ជួប​បញ្ហា​គ្រោះទឹកជំនន់​នៅ​ស្រុក​គាស់ក្រឡ​នេះ​។​រួមជាមួយ​នឹង​អំណោយ​មនុស្សធម៌ របស់​អង្គការ​គាំពារ​សកល​កម្ពុជា ឯកឧត្តម ឡាំ ជា​និង​សហការី ក៏បាន​ផ្ដល់នូវ​ថវិកា​មួយចំនួន ដល់​ពលរដ្ឋ​ជិត ៤០០​គ្រួសារ ដែល​មក​ទទួល​អំណោយ​នេះ​ផងដែរ ៕​ដោយៈ​អ៊ុង​សា​រុំ​

spot_img
×