Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ហាញ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​៤​នាក់ មុន​បញ្ជូនទៅ​តុលាការ​ចាត់ការ​

spot_img

​បាត់ដំបង​៖ កម្លាំង​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០២០​បានបង្ហាញ​មុខសញ្ញា​ជួញដូរ​គ្រឿង​​ញៀន​៤​នាក់​មុន​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​។ ជនសង្ស័យ​ទាំង​៤​នាក់​នេះ ត្រូវ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​ក្រុម​អន្តរាគមន៍ នៃ​អធិការនគរបាល​ស្រុក​ប​វេ​ល​ខេត្ត​​បាត់ដំបង​ឃាត់​ខ្លូន​បានជា​បន្តបន្ទាប់​​កាលពី​យប់​ថ្ងៃទី​៥​ខែវិច្ឆិកា នៅ​ចំណុច​ភូមិ​បឹង​ឆុង​ឃុំ​បឹង​ប្រាំ​ស្រុក​ន​វេ​ល​។​

​លោក​វរសេនីយ៍ឯក សុខ និមល​នាយ​កស​រិ​យា​ល័យ​ប្រ​ឆាំ​គ្រឿងញៀន​ខេត្ត​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់​ខ្លូន​បា​មុនគេ​ឈ្មោះ​ទុន ជា​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ​តា​ម៉ា​ត​ឃុំ​ព្រៃ​ខ្ពស់​ស្រុក​ប​វេ​ល​ដកហូត​បាន​វត្ថុតាង​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​១​ថង់​ទម្ងន់​១,៦៥​ក្រាម​។​

​លោកនាយ​ការិយាល័យ​បាន​បន្តថា ឆ្លងតាម​ចម្លើយ​របស់​ឈ្មោះ​ទុន ជា​និង​ដោយមាន​ការអនុញ្ញាត​ពី​លោក​គី ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កម្លាំង​សមត្ថកិច្ច​យើង​បាន​បន្ត​ចុះ​ប្រតិបត្តិការ​រហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ទៀត នៅ​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​នៅ​ចំណុច​ភូមិស្រ​ណា​ល​ឃុំ​ព្រៃ​ខ្ពស់​ស្រុក​ប​វេ​ល​។ ជនសង្ស័យ​ប្រុស​ទាំង​៣​នាក់​មាន​១​ឈ្មោះ​បុ​ង ប៊ឹ​ង​អាយុ​៤៦​ឆ្នាំ​នៅ​ភូមិស្រ​ណា​ល​ឃុំ​ព្រៃ​ខ្ពស់ ២​ឈ្មោះ​ហឿង ហ៊ឺ​ម​អាយុ​២១​ឆ្នាំ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​និង​៣​ឈ្មោះ​សៀ ប៊ុន​សឿត​អាយុ​៣៦​ឆ្នាំ​នៅ​ភូមិ​ដំរី​ក្រោម​ឃុំ​សឿ​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​។​
​វត្ថុតាង​ដែល​ចាប់​យកបាន​រួមមាន​:​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ម៉ា​ទឹកកក​ICE​ចំនួន​៩​ថង់​ទម្ងន់​២២,៨០​ក្រាម​
​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​យ៉ាម៉ា​WY)​ចំនួន​២០​គ្រាប់​ទម្ងន់​១,៩៨​ក្រាម​ទូរស័ព្ទដៃ​១​គ្រឿង ប្រាក់​ចំនួន​១២​ម៉ឺន​រៀល​និង​សម្ភារ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​

​លោក​សុខ និមល នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​បញ្ជាក់ថា សរុប​ទាំង​២​លើក សមត្ថកិច្ច​យើង​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ម៉ា​ម៉ា​ទឹកកក​ICE​ចំនួន​១០​ថង់​ទម្ងន់​២៤,៨៥​ក្រាម និង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​យ៉ាម៉ា​WY)​ចំនួន​២០​គ្រាប់​ទម្ងន់​១,៩៨​ក្រាម​។​​បច្ចុប្បន្ន​លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​មុខ​
​សញ្ញា​ជនសង្ស័យ​ទាំង​៤​នាក់ និង​វត្ថុតាង ទៅកាន់​តុលាការខេត្ត​បាត់ដំបង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​ដោយ​៖​គ្រញូង​

 

spot_img
×