Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យក​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ​សម្រាប់​ទទួល​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ ចាប់ពីថ្ងៃ​ទី៨ ខែវិច្ឆិកា​

spot_img

​ភ្នំពេញ​៖ យោងតាម​ប្រសាសន៍​ណែនាំ និង​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ក្រសួងសុខាភិបាល និង​រដ្ឋបាល រាជធានី​ភ្នំពេញ បាន​ឯកភាពគ្នា កំណត់​ទីតាំង​សម្រាប់​ទទួល​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ចំពោះ​អ្នក​ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល​ទាំងអស់ ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី គឺ​នៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ (SOKHA Phnom Penh Hotel & Residence)
​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល យោងតាម​ប្រសាសន៍​ណែនាំ និង​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងសុខាភិបាល និង​រដ្ឋបាល រាជធានី​ភ្នំពេញ បាន​ឯកភាពគ្នា កំណត់​ទីតាំង​សម្រាប់​ទទួល​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ចំពោះ​អ្នក​ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល​ទាំងអស់ ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ហើយ​ពុំមាន​លទ្ធភាព​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង ក្រសួងសុខាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អញ្ជើញ លោក លោកស្រី មក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ (SOKHA Phnom Penh Hotel & Residence) ដែលមាន​អ​ស័​យ​ដ្ឋា​ន ផ្លូវ​កែវ​ចិន្តា ភូមិ​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងថា សម្តេច​បានទទួល​ដំណឹង​ដ៏​គួរឱ្យ​សោកស្តាយ​មួយ​ថា មាន​អង្គរក្ស​ម្នាក់ អាយុ ៣១​ឆ្នាំ​ជា​ជនជាតិខ្មែរ ដែល​ការពារ​ផ្ទាល់​គណៈប្រតិភូ​ហុង​គ្រី ពេលធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​បាន​ឆ្លង​វីរុស​កូ​វីដ​១៩​។

​សម្តេច​តេ​ជោ បានប្រកាស​អំពាវនាវ នៅ​ព្រលប់​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ឱ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់​យកចិត្តទុកដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក ឱ្យបាន​ហ្មត់ចត់​។ លទ្ធផល​ធ្វើតេស្ត​របស់​អង្គរក្ស​រូបនោះ បានបង្ហាញ​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា​នេះ​ថា រូបគេ​មាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩​។​

​អង្គរក្ស​ម្នាក់​នោះ មាន​អាយុ ៣១​ឆ្នាំ ជា​អង្គរក្ស​ការពារ​ផ្ទាល់​ជូន​ប្រតិភូ ដែលមាន​អាសយដ្ឋាន​នៅ​សង្កាត់​អូរ​បែកក្អម ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ​។ រូបគេ​ចេញ​រោគសញ្ញា​ក្តៅខ្លួន ដោយមាន​កំដៅ ៣៦,៤ អង្សារ​សេ​, រមាស់​បំពង់ក​បន្តិច និង​ក្អក​បន្តិចបន្តួច គាត់​ពាក់​មាស់​ជាប់​ពេល​រួម​ដំណើរ​ជាមួយ​គណៈប្រតិភូ ពេលនេះ​គាត់​កំពុង​ធ្វើ​ច​ត្តា​ទ្បី​ស័ក​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាត់ទុកថា នេះ​ជា​ព័ត៌មាន​ដ៏​គួរឱ្យ​សោកស្តាយ និង​ជា​គ្រោះ​ធំ​មួយ​។ សម្តេច​បាន​អំពាវនាវ​ដល់​អ្នក​ដែល​បាន​ទាក់ទង​ផ្ទាល់​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហុង​គ្រី ឱ្យ​យកចិត្តទុកដាក់​ឱ្យបាន​ខ្លាំងក្លា ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​អំពាវនាវ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ជាពិសេស​ក្រសួងសុខាភិបាល ត្រូវ​តាមដាន​ចំពោះ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ច្បាស់លាស់​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ទាំងអស់​រួមគ្នា​ជម្នះ​នូវ​ឧបសគ្គ​នេះ ហើយ​ត្រូវ​រក្សា​អនាម័យ ក៏ដូចជា​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ តាម​វិធានការ​សុខាភិបាល​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដើម្បី​រៀបចំ​កន្លែង​ឱ្យបាន​សមរម្យ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​មិនមាន​លទ្ធភាព​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​ការចំណាយ​ទាំងអស់​រាជរដ្ឋាភិបាល​ជា​អ្នក​រាប់​រង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×