Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាតាបិតា​អាណាព្យាបាល​ប្រហែល​៩០០​នាក់​របស់​សិស្ស បាន​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រី​ហុង​គ្រី​ដែល​កើត​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹងថា មាតាបិតា អ្នកអាណាព្យាបាល​សិស្សានុសិស្ស ប្រមាណ ៩០០​នាក់ បាន​ប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​គណៈប្រតិភូ​ហុង​គ្រី​ដែលមាន​រដ្ឋមន្ត្រី​ដែលមាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ និង​មាន​កូនចៅ​សិក្សា​នៅតាម​គ្រឹះស្ថានសិក្សា​។​

​ក្រសួង​អប់រំ នៅ​ថ្ងៃ​សោ​រ៍ ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានធ្វើ​ការណែនាំ​ដល់​មាតាបិតា អ្នកអាណាព្យាបាល​ខាងលើ ផ្អាក​បញ្ជូន​កូនចៅ​ទៅកាន់​សាលារៀន​ជា​បណ្ដោះអាសន្ន ចំនួន ១៤​ថ្ងៃ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​រៀងៗ​ខ្លួន និង​រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ព្រមទាំង​ត្រូវ​ផ្ដល់ព័ត៌មាន​ទៅកាន់​គ្រឹះស្ថានសិក្សា ដើម្បី​គ្រឹះស្ថានសិក្សា​មាន​វិធានការ​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​ដោយសារ​តែមាន​ការវិវត្ត​ថ្មីៗ​នេះ ពាក់ព័ន្ធ​នឹង​ជំងឺ​កូដ ១៩ ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​ស្នើ​ដល់​មាតា បិតា អ្នកអាណាព្យាបាល​ចំនួន​ប្រមាណ ៩០០ នាក់ ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​គណៈ ប្រតិភូ​ហុង​គ្រី និង​មាន​កូនចៅ​សិក្សា​នៅតាម​គ្រឹះស្ថានសិក្សា សូម​អនុវត្ត​វិធានការ​ចាំបាច់​មួយចំនួន ដូចខាងក្រោម ៖ ផ្លាក​បញ្ជូន​កូនចៅ​មកកាន់​គ្រឹះស្ថានសិក្សា​ជា​បណ្តោះអាសន្ន​ចំនួន ១៤ ថ្ងៃ ដើម្បី​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​រៀងៗ​ខ្លួន និង​រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ព្រមទាំង​ត្រូវ​ផ្តល់ព័ត៌មាន​ទៅកាន់​គ្រឹះស្ថានសិក្សា គ្រឹះស្ថានសិក្សា​មាន​វិធាន​ការបន្ត​ក្នុងការ​ទប់ស្កាត់​ការ រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន គ្រឹះស្ថានសិក្សា​ត្រូវ​ចាត់វិធានការ​តាម​ការណែនាំ​របស់​ក្រសួង​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​បូកសរុប និង​ធ្វើ​បច្ចុប្បន្ន​កម្ម​របាយការណ៍ ព្រមទាំង​ផ្ញើជូន មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត និង​ក្រសួង​អប់រំ យុវជន និង​កីឡា​ជា​ទៀងទាត់ ។​

​ទទួលបាន​សេចក្តីណែនាំ​នេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី ខេត្ត ប្រធានការិយាល័យ​អប់រំ យុវជន និង​កីឡា​នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា សាធារណៈ និង​ឯកជន មាតាបិតា អ្នកអាណាព្យាបាល ត្រូវអនុវត្ត​សេចក្តីណែនាំ​នេះ​ឱ្យបាន​ល្អប្រសើរ និង​មាន ប្រសិទ្ធភាព​ខ្ពស់ ។​

​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​បានចេញ របាយការណ៍ ស្តីពី សាលារៀន ដែលមាន​អាណាព្យាបាល​សិស្ស ចូលរួម​ទទួល​គណៈប្រតិភូ ប្រទេស ហុង​ត្រី ។​

​សេចក្តី​ដូច​បាន​គោរព​ជម្រាបជូន​ក្នុង​កម្មវត្ថុ​ខាងលើ សូម​ឯកឧត្តម បណ្ឌិតសភា​ចា​រ្យ​មេត្តា​ជ្រាបថា ៖ កាលពី ថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ​២០២០ មាន​អាណាព្យាបាល​សិស្ស​មួយចំនួន នៃ​សាលា​ចំណេះ​ទូទៅ​ឯកជន បាន​ចូលរួម​ទទួល គណៈប្រតិភូ​អញ្ជើញ​មកពី​ប្រទេស​ហុង​គ្រី ដែល​បាន​ទស្សនៈកិច្ច​នៅ​ប្រទេស​កម្ពុជា​។ សាលា​ចំណេះ​ទូទៅ​ឯកជន​ដែលមាន អាណាព្យាបាល​សិស្ស​ចូលរួម​ទទួល​គណៈប្រតិភូ ហុង​គ្រី បាន​ផ្អាក​ការសិក្សា​សិស្ស​ថ្នាក់​ទាំងនោះ ដោយ​ទុកពេល​សម្រាប់ ធ្វើ​ច​ត្តា​ឡី​ស័ក​។​

​គួររំឭកថា រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី លោក ភី​ធើ ស៊ី​ចា​តូ ត្រូវបាន​ធ្វើតេស្ត​រកឃើញ វិជ្ជមាន​កូ​វីដ​១៩ នៅក្នុង​ប្រទេស​ថៃ បន្ទាប់ពី​លោក​បានបញ្ចប់​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×