Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃអាទិត្យ ទី៨ ខែ​វិច្ឆិកា ឆ្នាំ ២០២០​

spot_img

ឆ្នាំជូត​

​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​ដោយសារ​ដួង​រាសី​ក្នុងថ្ងៃនេះ​ឡើង​ខ្ពស់ ដូចនេះ​បើ​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​និង​ឈាន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​

ជំនួញ ៖ មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​​ប្រុស​ស្រី​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ល្អ​ប្រពៃ​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។​

ការងារ​ ៖ ចាប់​តាំងតែ​ពី​ដើមខែ​នេះ​មក​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​នូវ​បញ្ហា​រដិបរដុប​ច្រើន​ត្រូវ​ឆ្លងកាត់​ធ្វើឱ្យ​ជួប​ការលំបាក​ផងដែរ ។

ជំនួញ ៖ ​ចំណែក​អ្នក​អាជីវករ​ថ្ងៃនេះ​វិញ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​ហើយ​បើ​ចង់​បោះទុន​លើ​អ្វីមួយ​ក៏​ជា​ពេលវេលា​ល្អ​ផង​។​ការរស់នៅ​ជួប​ភាព​សុខដុម​ដូច​សព្វមួយ​ដង។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំខាល

​​​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​ក្នុងថ្ងៃនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មើលមុខ​ក្រោយ​នោះ​ទើប​បញ្ហា​មិនល្អ​ឈានចូល​កើត​និង​រឿង​រាវ​ពី​អាក្រក់​ប្រែ​មក​ល្អប្រសើរ​ឡើងវិញ​។​ក្រៅពីនេះ​បើ​កើត​បញ្ហា​អ្វី​លោកអ្នក​តោង​តែ​ខិតខំ​ដោះស្រាយ​ហើយ​មិនត្រូវ​និយាយស្តី​អ្វីដែល​បង្កើតជា​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​។

ជំនួញ ៖ ​​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​ច្រើន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំថោះ​

​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​នាពេលនេះ​បើទោះបី​ដួង​រាសី​ល្អប្រសើរ ប៉ុន្តែ​យ៉ាងណា​សម្រាប់​ស្ត្រី​ត្រូវ​តស៊ូ​ទាំង​ខ្លួនឯង និង អ្នកដទៃ​ច្រើន​ផង​។​សម្រាប់​ថ្ងៃ​នេះដែរ​ការប្រកប​ការងា​រលោក​អ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពិសេស​ក្រុមមនុស្ស​ទម្លាក់កំហុស​អ្វីមួយ​ទុកឱ្យ​នាំ​ត្រូវ​ជួប​ការលំបាក​រែកពន់​នៅ​គ្រា​ខាងមុខ​។

ជំនួញ ៖ ​​ក្នុងថ្ងៃនេះ​វិញ​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន​ពិសេស​ឱ្យ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ព្រោះតែ​សម្តី​ចរចា​ទៅរក​គ្នា​។​

ស្នេហា ៖ ​​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​យឺត​ណាស់​តែបើ​ថយក្រោយ​វិញ​សឹងតែ​ឈានដល់​បែកបាក់​ថែមទៀត​៕

​ឆ្នាំរោង​

​​​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ទាំង​លោក​អ្នកចេញ​ប្រកបការងារ​និង​ពិសេស​អាច​សម្រេចចិត្ត​រឿង​សំខាន់​បាន​ថែមទៀត​។​ទោះបីយ៉ាងណា​សម្រាប់​ស្ត្រី​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ផល​អាក្រក់​នោះ​ឃើញថា​កើតមាន​ខ្ពស់​ផង​។

ជំនួញ ៖ មានការ​រីកលូតលាស់​គួរសម​ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​

ស្នេហា ៖ ​​​​កំលោះ​ក្រមុំ មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

ឆ្នាំម្សាញ់​

​​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​នាពេលនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក អ្នកខ្លះ​តែងមាន​បញ្ហា​តាន​​តឹង​អារម្មណ៍​ច្រើន និង​អ្នក​ខ្លះទៀត​នឹងមាន​បញ្ហា​សុខភាព​ផង​គប្បី​ប្រយ័ត្ន​ប្រ​យែ​​ង​បន្តិច​។​ចំណែក​កិច្ចការងារ​ទទួលរង​ប៉ះទង្គិច​ខ្លះៗ​យាយី​ប៉ុន្តែ​មិន​លំបាក​រហូត​​ដោះស្រាយ​មិន​ចេញ​នោះដែរ​។

ជំនួញ ៖ ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុង​ផ្អែម​​ល្ហែម​ប្រពៃ​ណាស់​៕

ឆ្នាំមមី​

​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​មួយថ្ងៃ​កន្លងផុត ឯ​មួយថ្ងៃ​ទៀត​ក៏​ចូល​មកដល់​បន្តបន្ទាប់​អ្នក​តែង​ជួបប្រទះ​រឿង​តូចធំ​ចូលមក​ត្រូវ​ឆ្លងកាត់​ជានិច្ច​។​សម្រាប់​នាពេល​នេះដែរ​ដោយសារ​ដួង​រាសី​ស្ថិតនៅ​លើផ្លូវ​រដិបរដុប​ហើយ​បើ​ប៉ះចំ​ថ្ងៃ​មិនល្អ​ថែមទៀត​ឃើញថា​ផល​លំបាក​នោះ​ក៏មាន​ច្រើន​នាំ​ពិបាក​ឆ្លងកាត់​ទាំងអស់​។​ក្នុងផ្ទះ​សម្បែង​គូរ​គ្រង​ប្តី​ប្រពន្ធ​មានការ​ចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ប្រសើរ​។

ជំនួញ ៖ មានការ​ប្រកួតប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មា​រឿងរ៉ាវ​ចម្រូងចម្រាស​កើតឡើង​។

ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នា​ព្រោះតែ​ភាពមិន​ចេះ​អត់ឱន​ឱ្យ​គ្នា​កំពុង​លុកលុយ​៕

ឆ្នាំមមែ​

រាសី​ល្អជា​មធ្យម​។​

​ការងារ​ ៖ ​ក្នុងថ្ងៃនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​សន្សឹមៗ​កុំ​បំបោល​ហើយ​ត្រូវឱ្យ​ប្រយ័ត្ន​សត្រូវ​ក្បែរ​ខ្លួន​បន្តិច​ព្រោះ​គេ​ងាយ​បង្ក​ផល​លំបាក​ដែល​លោកអ្នក​ត្រូវ​រាប់​រង​ណាស់​ផង​។

ជំនួញ ៖ បើ​លោកអ្នក​ចង់​ជួញ​ធំដុំ​មិនសូវ​កាក់កប​ប៉ុន្មាន​ទេ​ពិសេស​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ឬ​ការបណ្តាក់ទុន​ហើយ​មិន​ហុច​ផល​អ្វី​មកវិញ​។​ក្រៅពីនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វីៗ​ក៏ដោយ​ត្រូវ​ចេះ​ប៉ាន់ប្រមាណ​ហើយ​ពុំ​ត្រូវ​លោភលន់​ទេ​បើ​មិន​ដូច្នេះ​នឹង​ជួប​រឿង​សោកសង្រេង​ជាក់​ជាពុំខាន​។​

ស្នេហា ៖ ​​​​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​មាន​ច្រើន​ក្នុង​ខ្លួន​ម្នាក់ៗ​៕

​ឆ្នាំវក​

​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​នា​ថ្ងៃនេះ​ឃើញថា ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ​ឡើងវិញ​ពិសេស​ស្ត្រី​តែម្តង​។​ក្នុងពេល​នេះដែរ​សម្រាប់​ស្ត្រី​ជួប​នូវ​បញ្ហា​ខ្វាយខ្វល់​និង​រឿង​រាវ​ប្រទាំង​ប្រទើស​ច្រើន​ចំពោះមុខ​។

​ជំនួញ ៖ ​​​​​លោកអ្នក​អាច​បើកហាង​ថ្មី​ឬ​ទិញ​ក​ន្លែ​លក់ដូរ​ថ្មី​តែង​ជោគជ័យ​ដូច​សមប្រកប​ផង​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​នាំ​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​៕

​ឆ្នាំរកា​

​​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​បំពេញ​កិច្ចការងារ​ដែល​នៅ​សេសសល់​ឬ​ការងារ​ចាស់ៗ​ពីព្រោះថា​ផល​ល្អ​តែង​ហុច​មកវិញ​ផង​។​

​ជំនួញ ៖ ​ការរក​ផល​កម្រៃ​មិនសូវមាន​ស្ថានភាព​តានតឹង​ប៉ុន្មាន​ទេ​តែ​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់បង់​របស់​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ជិត​ឆ្ងាយ​ពុំសូវល្អ​ប៉ុន្មាន​ទេ​គួរ​ប​ន្ថៃ​ម​ការប្រុងប្រយ័ត្ន​ពី​បញ្ហា​ចរាចរ​បន្តិច​ទើប​ប្រសើរ​។​

ស្នេហា ៖ ​ប្រុស​ស្រី​បើជា​គូស្នេហ៍​ទើប​ស្គាល់គ្នា​ងាយ​បាត់បង់​ទៅវិញ​និង​មាន​ភាព​ចិត្ត​រារែក​ច្រើន​៕

​ឆ្នាំច​

​​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​អាចមាន​ដំណឹង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត​ឬ​ពិសេស​អាចមាន​ជោគ​លាភ​ហូរ​ចូល​ផង​។

ជំនួញ ៖ ​​ទោះ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​ត្រូវ​ចេះ​ធ្វើ​សត្រូវ​ឱ្យ​ក្លាយជា​មិត្ត​ហើយ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​មិន​ត្រូវយក​ភាព​ឈ្នានីស​ដាក់ខ្លួន​នោះ​ទើប​អ្វីៗ​លូតលាស់​និង​មាន​ក្តី​ចម្រុងចម្រើន​ទៅមុខ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំកុរ​

​​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ពុំ​គាប់ប្រសើរ​ទេពី​ព្រោះ​ត្រូវ​ឆ្លងកាត់​ផ្លូវ​រដិបរដុប​និង​បញ្ហា​ប្រទាំង​ប្រទើស​មិនតិច​ដែរ​ទេ​។​ក្រៅពីនេះ​លោកអ្នក​អាច​ត្រូវ​ទទួលរង​ការរំលោភបំពាន​ពី​អ្នកដទៃ​ឬ​មិន​ដូច្នេះ​ក៏​អាច​ទទួល​ការស្តីបន្ទោស​ដោយ​ប្រការ​ណាមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។

ជំនួញ ៖ ​ទោះ​លោកអ្នក​ចេញទៅ​ណា​មក​ណា​ឆ្ងាយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ប្រាក់កាស​បន្តិច​ព្រោះ​ងាយ​បាត់បង់​និង​ក្រុម​អន្ធ​រពាល​តាម​លួច​ឆក់​ប្លន់​ណាស់ដែរ​។​

ស្នេហា ៖ ​ស្នេហា​ប្រុ​ស្រី​មានការ​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ច្រើន​ម្នាក់ឯង​៕

spot_img
×