Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គរក្ស​ការពារ​ផ្ទាល់​ជូន​គណៈប្រតិភូ​ហុង​គ្រី ជា​អ្នកជំងឺ​ត្រូវ​បានដាក់ ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បានប្រកាសថា នៅ​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ០១​នាក់ និង​មិនមាន​ករណី​ជាសះស្បើយ​។ អ្នក​វិជ្ជមាន​នេះ គឺ​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​ប៉ះពាល់​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ហុង​គ្រី ដែល​បានធ្វើ​តេស្ត​លើក​ទី​២​។

​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ០១​នាក់​៖ ជា​បុរស​ជនជាតិខ្មែរ អាយុ ៣១​ឆ្នាំ ជា​អង្គរក្ស​ការពារ​ផ្ទាល់​ជូន​គណប្រតិភូ​ហុង​គ្រី មាន​អាសយដ្ឋាន នៅ​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ដោយសារ​គាត់​មាន​រោគសញ្ញា​គួរ​ឲ្យ​សង្ស័យ ដូច ជាមាន​រមាស់​បំពង់ក និង​ក្អក វត្ថុ​សំណាក​របស់គាត់​ត្រូវបាន​យក​ជា​លើក​ទី​២ ហើយ​លទ្ធផល​ដែល​ផ្តល់ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន​វីរុស​កូ​វីដ​-១៩​។ បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់ ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។

អ្នក​ប៉ះពាល់​ជាមួយនឹង​ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី ៖ ការធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី​នៅ​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ចំនួន ៤​នាក់ ដែល​ទទួលបាន​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ០៣​នាក់ (​ដែលជា​ការធ្វើ​តេស្ត​លើក​ទី​១) និង វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ០១​នាក់ (​ដែលជា​ការធ្វើ​តេស្ត​លើក​ទី​២)​។ ដូច្នេះ ចំនួន​សរុប​អ្នក​ប៉ះពាល់​ទាំងអស់​មាន ៨៩២​នាក់ សម្រាប់​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​ក្នុង​ចំនួន​នេះ មាន​បុគ្គល​ម្នាក់ (​ដូច​បាន​ជម្រាប ជូន​ខាងលើនេះ​) មាន​លទ្ធផល វិជ្ជមាន​វីរុស​កូ​វីដ​-១៩ នៅពេល​ធ្វើតេស្ត​លើក​ទី ២​។​

​ក្រសួងសុខាភិបាល សូម​ធ្វើការ​ក្រើនរំលឹក​ជូន​ដល់​អ្នក​ដែល​ប៉ះពាល់​ទាំងអស់​ដែលមាន​លទ្ធផល​តេស្ត​លើក​ទី​១ អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​គេហដ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ​និង​នៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ (​សម្រាប់​អ្នក​ដែល​ពុំមាន​លទ្ធភាព​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង ) ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ហើយ​សូម​វិល​ត្រឡប់មក​ធ្វើតេស្ត​ឡើងវិញ​ចំនួន ៣​ដង ទៀត នៅ​វិមាន​មិត្តភាព​នៃ​ទីស្តីការគណរដ្ឋមន្ត្រី ដែលមាន​រៀបចំ​ទីតាំង​យក​វត្ថុ​សំណាក​សម្រាប់​ធ្វើតេស្ត រក​វីរុស​កូ​វីដ​-១៩ ចាប់ពី​ម៉ោង ០៧​និង​០០​ព្រឹក ទៅតាម​កាលបរិច្ឆេទ​ដូចខាងក្រោម​នេះ ៖

​លើក​ទី ២ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០

​លើក​ទី ៣ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ និង​

​លើក​ទី​៤ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ក្រសួង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​-​បុគ្គលិក​សុខាភិបាល និង​ក្រុមគ្រូពេទ្យ​ទាំងអស់​នៅ​ទូទាំងប្រទេស ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់ ជាតិ​និង​ថ្នាក់ក្រោម​ជាតិ អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋ អាមេរិក វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង​មន្ទីរពិសោធន៍​នៃ​មន្ទីរពេទ្យ​ខេត្តសៀមរាប ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បានល្អ​ប្រសើ​រ​បំផុត ក្នុង​ការជួយ​ពិនិត្យ​សុខភាព និង​ស្រាវជ្រាវ រក​ករណី​កូ​វីដ​-១៩ ព្រមទាំង​អ្នក​ប៉ះពាល់​ទាំងអស់​កន្លងមក រួមទាំង​ការដាក់​វិធានការ​នានា ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×