Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​ចំនួន ២​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​លួច​និង​ចាប់​ឃុំឃាំង​បង្ខាំង​ដោយ​ខុសច្បាប់ ត្រូវ​បណ្តេញ​ចេញពី​កម្ពុជា​

spot_img

​ខេត្ត​ព្រះសីហនុ ៖ ប៉ុស្តិ៍នគរបាល​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នា​យប់​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​គោលដៅ​បែបបទ​ចេញ​ក្រៅប្រទេស បាន​សហការ​ជាមួយ ស្នាក់​ការត្រៀម​បណ្តេញចេញ​ខេត្ត​ព្រះសីហនុ នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បានធ្វើការ​បណ្តេញចេញ ជនជាតិ​ចិន​ចំនួន ០២​នាក់ តាម​ជើងយន្តហោះ​ចេញ​លេខ LQ908 (KOS-PNH-CAN)​។​

​នគរបាល​ប៉ុស្តិ៍​បាន​ឲ្យ​ដឹងថា ជនជាតិ​ចិន​ទាំង ០២​នាក់​នេះ មាន ១-​ឈ្មោះ WANG WENBIN ភេទ​ប្រុស អាយុ ៥១​ឆ្នាំ ពាក់ព័ន្ធ​នឹង​បទល្មើស​លួច ហើយ​ស្នាក់​ការត្រៀម​បណ្តេញចេញ ខេត្ត​ព្រះសីហនុ ទទួល​ពី​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ​២០២០ និង​២-​ឈ្មោះ ZHAO DI ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ពាក់ព័ន្ធ​នឹង​បទល្មើស ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់ ហើយ​ស្នាក់​ការត្រៀម​បណ្តេញចេញ ខេត្ត​ព្រះសីហនុ ទទួល​ពី​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ឲ្យ​ចេញ​ផុតពី​ប្រទេស និង​ប្រថាប់ត្រា​ហាម​ចូល​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល ០៣​ឆ្នាំ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×