Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាជន​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ ខេត្តបាត់ដំបង​

spot_img

​បាត់ដំបង​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រ​ធា​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តបាត់ដំបង បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ចុះសួរសុខទុក្ខ និង​នាំយក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមទាំង​អំណោយ​របស់​សម្តេច​ផ្ទាល់ ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ចំនួន​១០២១០​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ មកពី​ស្រុក​រងគ្រោះ​នានា​ក្នុង​ខេត្តបាត់ដំបង​។
​ដែល​ប្រព្រឹត្តទៅ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នៅ​ទីតាំង​អាកាសយានដ្ឋាន​បាត់ដំបង ស្ថិតនៅ​ភូមិ​រំចេក សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដោយមាន​ការអញ្ជើញ​ចូលរួម​ពី គណៈប្រតិភូ​អមដំណើរ ក្រុមប្រឹក្សារ​ខេត្ត អភិបាល​នៃ​គណៈ​អភិបាលខេត្ត មន្ទីរ អង្គភាព មន្ត្រីរាជការ​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ព្រមទាំង​ប្រជាពលរដ្ឋ​ជាច្រើនរូប​ផងដែរ​។​

​សូម​ជម្រាប​ផងដែរ​ថា ក្រុង​បាត់ដំបង មាន​១០​សង្កាត់ ៦២​ភូមិ មានគ្រួសារ​សរុប ចំនួន​២៩.៤៥៣​គ្រួសារ បាន​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង និង​ជំនន់​ទឹកស្ទឹង​សង្កែ ដែល​បណ្តាលឱ្យ​លិចលង់​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ចំនួន​៤.៩២៦​គ្រួសារ និង​បាន​ជម្លៀស​ប្រជាពលរដ្ឋ​មក​ទីទួល​មាន​សុវត្ថិភាព​ចំនួន​១៩១​គ្រួសារ​។ ជាងនេះទៀត នៅ​ទូទាំង​ខេត្តបាត់ដំបង ជំនន់​ទឹកភ្លៀង​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្រុក​ចំនួន​១០ មាន​ឃុំ​ចំនួន​៩៦ ក្នុងចំណោម​១៤​ក្រុង​-​ស្រុក​របស់​ខេត្តបាត់ដំបង ដោយ​គិត​ត្រឹម​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ ដំណាំ​ស្រូវ​រង​ផល​ប៉ះ​សរុប​មាន​ចំនួន​ជិត​១៣​ម៉ឺន​ហិកតា ស្រូវ​ខូចខាត​ចំនួន​ជាង​៤​ម៉ឺន​ហិកតា​។
​ដំណាំ​សាកវប្បកម្ម ពោតស ម្នាស់ និង​បន្លែ ប៉ះពាល់​សរុប​ចំនួន​ជិត​១៥០០​ហិកតា ក្នុងនោះ​ផ្ទៃដី​ខូចខាត​មាន​ចំនួន​៧៤៣​ហិកតា ដំណាំ​ក​សិ​-​ឧស្សាហកម្ម ដំឡូង​មី ពោតក្រហម សណ្តែកបាយ សណ្តែកសៀង និង​ល្ងរ ប៉ះពាល់ សរុប​មាន​ចំនួន​ជាង​៥​ម៉ឺន​៦​ពាន់​ហិកតា ក្នុងនោះ​ខូចខាត ចំនួន​ជាង ៣​ម៉ឺន​៦​ពាន់​ហិកតា​។

​ជាងនេះទៀត អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមទាំង​អំណោយ​របស់​សម្តេច​ផ្ទាល់ ដែល​បាន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​១០២១០​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នាពេលនេះ​រួមមានៈ ស្រូវពូជ សម្ភារ​ប្រើប្រាស់ និង​គ្រឿង​ឧបភោគបរិភោគ ព្រមទាំង​ថវិការ​មួយចំនួន​ផងដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×