Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួងសុខាភិបាល បិទ​មន្ទីរ​សម្រាក​ព្យាបាល លី ស្រី​វី​ណា បន្ទាប់ពី​មាន​ករណី​មេធាវី​ម្នាក់​ស្លាប់​

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​មាន​ករណី​មេធាវី​ម្នាក់​ស្លាប់​មក​នោះ ក្រសួងសុខាភិបាល បានចេញ​សេចក្តីសម្រេច ស្តីពី​ការបិទ​មន្ទីរ​សម្រាក​ព្យាបាល លី ស្រី​វី​ណា ដោយយោង​របាយការណ៍​បស់​ក្រុមការងារ​ត្រួតពិនិត្យ​សេវា​ឯកជន នៃ​ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០ និង​យោង​របាយការណ៍​របស់​គណៈ​គ្រូពេទ្យ​ជាតិ ចុះ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ក្រសួងសុខាភិបាល សម្រេច បិទ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ឈ្មោះ លី ស្រី​វី​ណា ដែលមាន​ទីតាំង​នៅផ្ទះ​លេខ​៣៣៩A ផ្លូវ​លេខ​១៦៣ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ របស់លោក​វេជ្ជបណ្ឌិត ស៊ុយ ប៊ុនថន ជា​អ្នកទទួលខុសត្រូវ​មន្ទីរ​សម្រាក​ព្យាបាល លី ស្រី​វី​ណា ដោយ​មូលហេតុ ពុំមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការផ្តល់សេវា​សង្គ្រោះ​អ្នកជំងឺ​។ ត្រូវ​ទុកជា​មោ​ឃៈ​នូវ​សេចក្តីសម្រេច​លេខ ១៩៤/១៩ អបស​/​ម​ព ចុះ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ របស់​ក្រសួងសុខាភិបាល ។ អគ្គនាយក​បច្ចេកទេស​សុខាភិបាល ប្រធាន​នាយកដ្ឋាន​មន្ទីរពេទ្យ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ និង លោក​វេជ្ជបណ្ឌិត ស៊ុយ ប៊ុនថន ត្រូវអនុវត្ត​សេចក្តីសម្រេច​នេះ​ឱ្យមាន​ប្រសិទ្ធភាព ។ សេចក្តីសម្រេច​នេះ​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​។​

​សូមបញ្ជាក់ថា មន្ត្រី​របស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ និង​អាជ្ញាធរ​ខណ្ឌ​ចំការ​រម​ន បាន​ចុះ​បិទ​អាជីវកម្ម​គ្លីនិក លី ស្រី​វី​ណា ក្រោយពី​បាន​ព្យាបាល​បណ្តាល​ឲ្យ​លោក​មេធាវី ទេព ពៅ អាយុ​៤៦​ឆ្នាំ បាត់បង់​ជីវិត នៅពេលដែល​លោក​មាន​អាការ​ចុកពោះ ហើយ​ចូលមក​ព្យា​ល​បាល កាលពី​វេលា​ម៉ោង​២ និង​១៥​នាទី​យប់​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០ ហើយ​ពេទ្យ​ចាក់​ថ្នាំ និង​ដាក់​សេរ៉ូម​ឲ្យ​អស់​ចំនួន​៣​ប្លោក ដល់​ម៉ោង​៣ និង​២០​នាទី ប្រហែលជា​១​ម៉ោង​និង​៥​នាទី ក៏​បាត់​បង់ជីវិត ។​

ករណី​នេះដែរ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កើតឡើង កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​គ្លីនិក លី ស្រី​វី​ណា ដែលមាន​ទីតាំងនៅ​ចំណុច​ផ្លូ​ប​លេខ​១៦៣ កែង​ផ្លូវ​លេខ ៤៧២ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។ ជនរងគ្រោះ​ឈ្មោះ ទេព ពៅ អាយុ ៤៦​ឆ្នាំ មាន​តួនាទី​ជា​មេធាវី មាន​ទីលំនៅ​ភូមិ​កំពង់​ឃ្លាំង ឃុំ កំពង់​ឃ្លាំង ស្រុក​ជីក្រែង ខេត្ត​សៀ​បរាប​។ ជនរងគ្រោះ​ដោយមាន​អាការ​ចុកពោះ ក៏បាន​ជិះ​ម៉ូតូ​កង់​បី​មក​ចូល​សម្រាក​ព្យាបាល​នៅ​គ្លីនិក លី ស្រី​វី​ណា ដោយ​ក្រុមគ្រូពេទ្យ​បាន​ចាក់​ថ្នាំ និង​ដាក់​សេរ៉ូម​ឲ្យ​អស់​ចំនួន​៣​ប្លោក តែ​ក្នុង​រយៈពេល​១ ម៉ោង និង​០៥​នាទី​នោះ​មិនដឹង​ជា​មូល​ហេតុអ្វី​ក៏​បណ្តាល​ឲ្យ​លោក​បាត់បង់​ជីវិត​ចោល​នារី​ជា​គូរ​ដណ្តឹង ដែល​នៅតែ ២​ខែ​ទៀត​ដល់​ថ្ងៃ​ការ ។​

​បន្ទាប់ពី​មាន​ករណីនេះ​កើតឡើង កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​កោសល្យវិច័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅដល់​ធ្វើ​កោសល្យវិច័យ​ទៅលើ​សាកសព​របស់លោក​មេធា​វី​បាន​បញ្ជាក់ថា «​ជនរងគ្រោះ​មាន​ជំងឺ​បេះដូង ហើយ​ខាង​ក្រុមគ្រួសារ​ធ្វើការ​សម្របសម្រួល​ជាមួយ និង​គ្លីនិក​ដោយ​ទាមទារ​សំណង​ចំនួន ៤​ម៉ឺន​ដុល្លារ និង​បញ្ចប់​ត្រឹម​៣​ម៉ឺន​ដុល្លារ និង​ដឹក​សាកសព​ក​ទៅធ្វើ​បុណ្យ​នៅ​វត្ត​សំពៅ​មាស​នៅវេលា​ថ្ងៃត្រង់​ថ្ងៃ​ដដែល​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×