Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ស្ត្រី​ម្នាក់​ទៅ​តុលាការ ពីបទ ឆបោក​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម លក់ដូរ​គ្រឿង​អង្ការ (​ខ្សែ​កមាស និង​បន្តោង​) តែ​មិន​ប្រគល់​អីវ៉ាន់​ឲ្យ​ទៅ​ជនរងគ្រោះ​

spot_img

សៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ ឆបោក​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម ដោយបាន​ធ្វើ​សកម្មភាព​លក់ដូរ​គ្រឿង​អង្ការ (​ខ្សែ​កមាស និង​បន្តោង​) ទៅ​ឲ្យ​ជនរងគ្រោះ​ម្នាក់ ជា​ពលករ​កូរ៉េ តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម រួច​មិនបាន​ធ្វើការ​ប្រគល់​អីវ៉ាន់​ឲ្យ​ទៅ​ជនរងគ្រោះ​តាម​ការសន្យា​។

​នគរបាល​បាន​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ ភ័ន្ត ភក្ដី អាយុ ២៨ ឆ្នាំ មាន​ស្រុកកំណើត ភូមិ​កណ្ដាល ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប តាម​បញ្ជា​របស់ ឯកឧត្ដម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ពាក់ព័ន្ធ​នឹង​ករណី​ឆបោក ប្រព្រឹត្ត​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម នៅ​ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ១៤​និង​០០ នាទី ។​

​តាម​ការ​ឲ្យ​ដឹង​របស់​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០ ជនសង្ស័យ​បានធ្វើ​សកម្មភាព​លក់ដូរ​គ្រឿង​អង្ការ (​ខ្សែ​កមាស និង​បន្តោង​) ទៅ​ឲ្យ​ជនរងគ្រោះ​ឈ្មោះ សាំង វី​រុន ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ( ជា​ពលករ​កូរ៉េ ) តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម រួច​មិនបាន​ធ្វើការ​ប្រគល់​អីវ៉ាន់​ឲ្យ​ទៅ​ជនរងគ្រោះ​តាម​ការសន្យា ។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​បន្ត ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×