Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ក្រោមបង្គាប់​ចោទប្រកាន់​ឧ​ត្ត​ម​សេនីយ៍​ត្រី សារ៉ុន សុវណ្ណារ៉ា យក​ឡាន​អំណោយ​សម្តេច ស ខេង កាង​រណ្តៅ​ដី​

spot_img

​ភ្នំពេញៈ មន្ត្រីនគរបាល​អន្តរា​គម​ន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ចោទប្រកាន់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សារ៉ុន សុវណ្ណារ៉ា ស្នងការរង​ទទួល​ផែន វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦០៥ និង​ទទួល​ការងារ​ដឹកនាំ​កម្លាំង​ការិយាល័យ​តម្រួត​បទបញ្ជា យក​រថយន្ត​ហ្វ​ត​ដែលជា​អំណោយ​សម្តេច​ក្រឡាហោម ស ខេង ទៅ​ជិះ​កាង​រណ្តៅ​ដី​ជា​លក្ខណៈ​ឯកជន មិន​ឲ្យ​ស្នងការរង​ឯទៀត​ជិះ​បំពេញភារកិច្ច និង​ធ្វើ​ទារុណកម្ម​ពួកគាត់​មិន​ឲ្យ​ហូបបាយ គ្រា​ដែល​ពួកគាត់​ចុះ​បំពេញការងារ​ជាមួយ​ស្នងការ​ទៅ​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង នាពេល​កន្លងមក​។​

​ជាមួយគ្នានេះ មន្ត្រីនគរបាល​អន្តរា​គម​ន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ផ្តល់​ភាពយុត្តិធម៌​ដល់​ពួកគាត់​។​

“​យើងខ្ញុំ​ជា​មន្ត្រីនគរបាល​អន្តរា​គម​ន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​កើតទុក្ខ​មិន​សុខចិត្ត​ទៅលើ​ទង្វើ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សារ៉ុន សុវណ្ណារ៉ា ស្នងការរង​ទទួល​ផែន វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦០៥ និង​ទទួល​ការងារ​ដឹកនាំ​កម្លាំង​ការិយាល័យ​តម្រួត​បទបញ្ជា ដែល​លោក​ស្នងការរង​បានធ្វើ​ទារុណកម្ម​ពួកយើងខ្ញុំ​មិន​ឲ្យ​ហូបបាយ គ្រា​ដែល​ពួកយើងខ្ញុំ​ចុះ​បំពេញការងារ​ជាមួយ​ស្នងការ​ទៅ​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង នាពេល​កន្លងមក​។ មិនតែប៉ុណ្ណោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សារ៉ុន សុវណ្ណារ៉ា បាន​យក​រថយន្ត​ហ្វ​ត​ដែលជា​អំណោយ​សម្តេច​ក្រឡាហោម ទៅ​ជិះ​កាង​រណ្តៅ​ដី​ជា​លក្ខ​ណះ​ឯកជន មិន​ឲ្យ​ស្នងការរង​ឯទៀត​ជិះ​បំពេញភារកិច្ច​ឡើយ ដូច្នេះហើយ​សូម​សម្តេច​ក្រឡាហោម និង​ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​មេត្តា​ផ្តល់​ភាពយុត្តិធម៌​ដល់​ពួកយើងខ្ញុំ​ផង​”​។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សារ៉ុន សុវណ្ណារ៉ា បាន​បដិសេធ​ច្រានចោល​ចំពោះ​ការចោទប្រកាន់​នេះ គឺជា​ការមិនពិត​។​

​លោក​បញ្ជាក់ថា ” ឡាន​ដែល​យកមក​នេះ គឺជា​ឡាន​របស់លោក​ស្នងការ ទុក​ឲ្យ​យើង​សម្រាប់​ជិះ​ធ្វើការ រឿង​កាង​រណ្តៅ​ដី​ខ្ញុំ​អត់​ដឹងផង “​។​

​រីឯ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិត្រ ស្នងការ​នគរបាល​ខេត្តកណ្តាល​បានបញ្ជាក់​ប្រាប់ CEN នៅ​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ថា ” រឿងនេះ​មិន​ពិត​ទេ គ្រាន់តែ​ជាការ​មួលបង្កាច់ ខ្ញុំ​កំពុង​សើ​ប​រឿងនេះ “​។​

​តែ​ទោះជា​យ៉ាងណា ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​សំណាក់​មន្ត្រីនគរបាល​អ​ន្ត​រាគ​មន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ទៅលើ​ឧ​ត្ត​ម​សេនីយ៍​ត្រី សារ៉ុន សុវណ្ណារ៉ា ស្នងការរង​ទទួល​ផែន វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦០៥ និង​ការបដិសេធ​របស់​ឧ​ត្ត​ម​សេនីយ៍​ត្រី សារ៉ុន សុវណ្ណារ៉ា នេះដែរ ថា​តើ​មួយណា​ត្រឹមត្រូវ​នោះ នៅពេលនេះ​មិនទាន់មាន​ការបញ្ជាក់​ពី​ប្រភព​ផ្សេង​ក្រៅតែពី​ភាគី​អ្នកចោទ​ប្រកាន់ និង​ការបដិសេធ​ពី​ភាគី​អ្នក​រង​ការចោទប្រកាន់​តែប៉ុណ្ណោះ ហើយ​គេហទំព័រ CEN នឹង​ស្វែងរក​ប្រភពព័ត៌មាន​បន្ថែមទៀត​ម​ក​បញ្ជាក់​នៅពេល​ក្រោយ ៕ ដោយ​: CEN​

spot_img
×