Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ថៃ​បញ្ជូន​បុរស​ជនជាតិខ្មែរ ២​នាក់ ដែល​ក្លែងខ្លួន​ធ្វើជា​សង្ឃ ដើម្បី​ឆ្លងដែន​ចូលទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ

spot_img

​បាត់ដំបង​៖ ភាគី​ថៃ​បាន​បញ្ជូន​បុរស​ជនជាតិខ្មែរ​ចំនួន ២​នាក់ ដែល​ក្លែងខ្លួន​ធ្វើជា​សង្ឃ ដើម្បី​ឆ្លងដែន​ចូលទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ហើយ​ត្រូវ​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន និង​បញ្ជូន​មកវិញ​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដី ខេត្តបាត់ដំបង​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ១១​និង​៤០​នាទី​។

​ដោយយោង​តាម​បទបញ្ជា​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប្រធាន​នាយកដ្ឋាន​ច្រកទ្វារ​ទី​១ ប៉ុស្តិ៍​បាន​សហការ​ជាមួយ​មន្ត្រី​ច​ត្តា​ឡី​ស័ក ធ្វើការ​ពិនិត្យ​កំដៅ រួច​ណែនាំ​បុគ្គល​ទាំង ២​នាក់​ខាងលើ ធ្វើ​កិច្ចសន្យា និង​បាន​ប្រគល់ជូន ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​បន្ត​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×