Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ទៅបុក​បង្កាត់​ដៃ​ស្ពាន បណ្តាល​ឲ្យ​ធ្លាក់​ចូលទៅ​ក្រោម​ស្លាប់​ភ្លាមៗ​

spot_img

​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន ពេញទំហឹង​ធ្លា​ក់មក​ក្រោ​ស្លាប់​យ៉ាង​អាណោចអាធ័ម បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ។​

​ហេតុការណ៍​នេះ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅតាម​ផ្លូវ​៥២ ចំណុច​ស្ពាន​ខ្ចៅ ភូមិ​ខ្ចៅ សង្កាត់​បឹង​ធំ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​មានឈ្មោះ ទូច ចំរើន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​កំលោះ​ហើយ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។

​តាម​ភព​ព័ត៌មាន​បន្ថែម​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​ប្រជា ពលរដ្ឋ​ម្នាក់​បាន​ដើរទៅ​រកត្រី នៅ​នឹង​មាត់​ប្រឡាយ​ហើយ​ក៏បាន​ជ្រោង​ពឹ​ល​ទៅ​ប្រទះឃើញ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស្គុ​ប​ពី ពណ៌​ក្រហម ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 1CQ 7043 ធ្លាក់​នៅក្រោម​ស្ពាន និង​ចូល​ពិនិត្យមើល ឲ្យ​ជិត​ទៅ​ឃើញស្រាប់​តែ​ឃើញ​មាន​សព​មនុស្ស ទើប​រាយការណ៍​ប្រាប់​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ឲ្យ​ចុះមក​ពិនិត្យមើល​ក្នុង​ហេតុការណ៍​ជាក់ស្តែង​។​

​សព​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​ជាមួយ​ជំនាញ​ចរាចរណ៍​ផ្លូវគោក ចុះមក​វាស់វែង​រួច​ក៏​ទំនាក់ទំនង​ទៅខាង​ជំនាញ ពិនិត្យ​កោសល្យវិច័យ ឲ្យ​ចុះមក​ពិនិត្យ បានបញ្ជាក់​ច្បាស់​ថា ជនរងគ្រោះ​ស្លាប់​ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍ ជិះ​ម៉ូតូ​ទៅបុក​បង្កាន់ដៃស្ពាន រួច​ក៏​ធ្វើ​កំណត់ហេតុ​ប្រគល់​សម្ភារ​មួយចំនួន និង​សព​ជូនទៅ​ឲ្យ​ក្រុមគ្រួសារ ចាត់ចែង​ដឹកយក​ទៅធ្វើ​បុណ្យ​នៅ​ស្រុកកំណើត​តាម​ប្រពៃណី​៕​ដោយ​៖​សា​មេ​ត​

spot_img
×