Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន ជា​បណ្តោះអាសន្ន រយៈពេល​០២​សប្តាហ៍ នៅ​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្តកណ្តាល​

spot_img

​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ផ្អាក​គ្រឹះស្ថាន​អប់រំ សាធារណៈ និង​ឯកជន​នៅ​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្តកណ្ដាល បណ្តោះអាសន្ន​រយៈពេល​០២​សប្តាហ៍ ដើម្បី​បង្ការ​ការចម្លង​ជំងឺ​កូ​វីដ​-១៩​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្តីពី​ការផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន ជា​បណ្តោះអាសន្ន រយៈពេល​០២​សប្តាហ៍ នៅ​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្តកណ្តាល​។​

​ដោយសារ​កង្វះ​ព័ត៌មាន និង​កិច្ចសហការ ពី​សំណាក់​មាតាបិតា និង​អ្នកអាណាព្យាបាល​ដែលមាន ការពាក់ព័ន្ធ ក្រសួង​អប់រំ យុវជន និង​កីឡា​មិនមាន​លទ្ធភាព​ប្រមូល​ព័ត៌មាន​បាន​គ្រប់​ជ្រុងជ្រោយ​ពី​មាតាបិតា និង​អ្នកអាណាព្យាបាល​ចំនួន​ប្រមាណ ៩០០​នាក់ ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ គណៈប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី និង​ដែលមាន​កូនចៅ​សិក្សា​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន ។​

​ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សាលារៀន និង​រីក​រាលដាល​ក្នុង​សហគមន៍ និង​ដើម្បី រង់ចាំ​លទ្ធផល​នៃ​ការធ្វើ​តេស្តរ​កវី​រុស​កូ​វីដ​-១៩ ព្រមទាំង​ទទួលបាន​គោលការណ៍​អនុញ្ញាត ដ៏​ខ្ពង់ខ្ពស់​ពី សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា​សម្រេច​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា សាធារណៈ និង​ឯកជន ជា​បណ្តោះអាសន្ន រយៈពេល ០២ សប្តាហ៍ នៅ​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្ត កណ្ដាល ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ ។ គ្រឹះស្ថានសិក្សា​ត្រូវ​បន្តដំណើរ​ការបង្រៀន និង​រៀន តាម​ប្រព័ន្ធ អេឡិចត្រូនិក​។​

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ត្រូវ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​គ្រប់​ការិយាល័យ​អប់រំ យុវជន និង​កីឡា​នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត បុគ្គលិក​អប់រំ មាតាបិតា អ្នកអាណាព្យាបាល​គ្រប់រូប និង សូម​ចូលរួម​សហការ​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×