Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល សម្រេច​បិទ​KTV ក្លឹប​កំសាន្ត រោងភាពយន្ត និង​សារមន្ទីរ នៅ​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃនេះ​តទៅ​

spot_img

​ភ្នំពេញ​៖ ក្លឹប​កម្សាន្ត រោងភាពយន្ត KTV និង​សារមន្ទីរ​នៅ​ទូទាំងប្រទេស ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃ​៨​វិច្ឆិកា​២០២០​នេះ ដើម្បី​ការពា​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

​ដោយយោងៈ អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សេចក្តី​ដូច​មានចែង​ក្នុង​កម្មវត្ថុ និង​យោង​ខាងលើ ក្រសួងសុខាភិបាល សូម​ជម្រាបជូន ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ឯកឧត្តម លោកជំទាវ អភិបាល​នៃ គណៈ​អភិបាល​រាជធានី -​ខេត្ត មេត្តា​ជ្រាបថា ដោយបាន​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សូម​បិទ KTV ក្លិប​កំសាន្ត រោងភាពយន្ត និង​សារមន្ទីរ នៅ​ទូទាំងប្រទេស ដោយ​អនុវត្ត​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ តទៅ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។​

​លោក​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែងថា​អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី និង​ឯកឧត្តម លោកជំទាវ អភិបាល​នៃ​គណៈ អភិបាល​រាជធានី -​ខេត្ត មេត្តា​ចាត់ចែង​អនុវត្ត​ទៅតាម​សមត្ថកិច្ច​របស់ខ្លួន ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ សូម ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី និង​ឯកឧត្តម លោកជំទាវ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ទទួល​នូវ​ការគោរព​រាប់អាន ដ៏​ស្មោះស្ម័គ្រ​ពី​ខ្ញុំ​៕

​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×