Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ដួង តារា​៖​វិវាទ​ដីធ្លី​រវាង​ម្តាយ​និង​កូន ដែល​បាន​កើតឡើង​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ ត្រូវបាន​ដោះស្រាយ​ចប់

spot_img

​ខេត្ត​កែប​៖ រដ្ឋបាលខេត្ត​កែប បាន​ឲ្យ​ដឹងថា រសៀល​ថ្ងៃ​សៅរ៍ ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​ប្រើ​យុទ្ធសាស្ត្រ ឈ្នះ​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​បាល​ខេត្ត​កែប និង​ឯកឧត្ដម ដួង តារា ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អនុរដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ដោះស្រាយ​វិវាទ​ដីធ្លី នៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ដែល​អូសបន្លាយ​ជាង​១០​ឆ្នាំ​មកហើយ រវាង​ម្តាយ និង​កូនបង្កើត ត្រូវបាន​កញ្ចប់ ដោយ​ភាគី​ទាំងពីរ​ព្រម​ទទួលយក​ដំណោះស្រាយ​បែប​ឈ្នះ​ឈ្នះ​ទាំងសងខាង ដោយ​បញ្ចប់​លែងមាន​ការប្តឹង​តវា​ទៀត​។

​ព្រមជាមួយ​នោះ ឯកឧត្តម​អភិបាលខេត្ត និង​ឯកឧត្តម ដួង តារា បានប្រគល់​ចុង​សន្លឹង​ការវាស់វែង ដើម្បី​ត្រៀម​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​សម្គាល់​អចលនទ្រព្យ ជូន​ភាគី​ទាំងពីរ ។

​ឯកឧត្តម​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ជម្លោះផ្ទៃក្នុង​គ្រួសារ សូម​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី មនោសញ្ចេតនា​កុំ​ដើម្បី​តែ​ចិត្ត​មានះ និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នាំ​ឲ្យ​បែកបាក់​មនោសញ្ចេតនា​សា​ច់​ញាតិ​គ្រួសារ​យើង ។​

​លោក​ដួង តារា ជំនួយការ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែងថា អរគុណ​សន្តិភាព អរគុណ​សម្តេច​តេ​ជោ​ថ្ងៃនេះ ម្តាយ​និង​កូនស្រី​បង្កើត​បានទទួល​បង្កាន់ដៃ​ដី​រួចហើយ​នៅ​ខេត្ត​កែប​។​

​លោក​ថា កាលពី​ព្រឹក​មិញ ក្រោយពី​ខ្ញុំ​បានធ្វើ​ការងារ​បច្ចេកទេស​លើ​ទីតាំង​វិវាទ​របស់​ក្រុមហ៊ុន Today Bokor Development និង លោក មាស ប៊ុន​ឡី រួចហើយ ខ្ញុំ​ក៏បាន​មក​ចូលរួម​ជាមួយ លោក​អភិបាលខេត្ត​កែប សោម ពិសិដ្ឋ ប្រគល់​បង្កាន់ដៃ​ដីជូ​ន លោក យាយ ម៉ក់ ស៊ូ​ន អាយុ​៧៤​ឆ្នាំ និង​កូនស្រី​បង្កើត​គាត់​ជា​គ្រូបង្រៀន​ឈ្មោះ អ៊ុក ពុ​ទ្ធី អាយុ ៥០​ឆ្នាំ (​មាន​ប្តី​ជា​មន្ត្រី​អប់រំ​ក្រុងកែប​) ដែល​ធ្លាប់មាន​វិវាទ​ដីធ្លី​រាំ​រ៉ៃ​ជាមួយ​ម្តាយបង្កើត​អស់​រយៈពេល​ជាង ៩​ឆ្នាំ​មកហើយ (​នៅ​ទីតាំង​ភូមិ ថ្មី សង្កាត់​ព្រៃធំ ក្រុង កែប ខេត្ត កែប លើ​ផ្ទៃដី​ចំនួន​១៥,៣២៦​ម​២) ។

​លោក​បញ្ជាក់​ផងដែរ​ថា ” វិវាទ​រ៉ាំរ៉ៃ​ខាងលើ ខ្ញុំ​បាន​សហការ​រួមគ្នា​ដោះស្រាយ​ជាមួយ​លោក​អភិបាលខេត្ត អភិបាលរង ចៅហ្វាយ​ក្រុងកែប និង​មន្ត្រី​សុរិយោដី​ខេត្ត​កែប សម្របសម្រួល​ដោះស្រាយ​បញ្ចប់​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ កាលពី​ថ្ងៃទី ១៩ កក្កដា ២០២០ កន្លងទៅ​។ នៅ​រសៀល​ថ្ងៃនេះ​ទី ៧ វិច្ឆិកា ២០២០ ខ្ញុំ​និង​លោក​អភិបាលខេត្ត​កែប បានប្រគល់​បង្កាន់ដៃ​ដី​ជូន​ភាគី​ទាំង​២​រួចហើយ​។ ប័ណ្ណ​រឹង​នឹងធ្វើ​ហើយ​ក្នុងកំឡុងពេល​១​អាទិត្យ​ទៀត​។ សូម​អរគុណ​មន្ត្រីខេត្ត​កែប​ទាំងអស់ ដែល​បាន​សហការ​រួមដៃគ្នា​ដោះស្រាយ​វិវាទ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង​។ យើង​ចូលរួម​កសាង​អំពើ​ល្អ ចែករំលែក​ក្តី​ស្រឡាញ់​និង​ស្នាមញញឹម និង សូម​មានចិត្ត​អាណិត​ស្រឡាញ់​ពលរដ្ឋ​យើង​គ្រប់​ទីកន្លែង​ដោយ​គ្មាន​ការរើសអើង​”៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×