Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អាក​ការបណ្តុះបណ្តាល​នៅតាម​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៅ​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្តកណ្តាល​

spot_img

​ភ្នំពេញ​៖​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ផ្អាក​ជា​បណ្តោះអាសន្ន​ការបណ្ដុះបណ្ដាល​នៅតាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៅ​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេ​ត្ក​កណ្ដាល រយៈពេល​២​សប្តាហ៍​។​

​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការពារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ស្តីពី​ការផ្អាក​ការបណ្តុះបណ្តាល​នៅតាម​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៅ​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្តកណ្តាល សូម​ជម្រាបជូន​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ជា នាយក នាយិកា​នៃ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ បុគ្គលិក មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្ស – និស្សិត សិក្ខាកាម និង​សាធារណជន​ទាំងអស់​មេត្តា​ជ្រាបថា​៖ គ្រឹះស្ថាន​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ សាធារណៈ ឯកជន សមាគម អង្គការ​ជាតិ និង​អន្តរជាតិ ទាំងអស់​នៅ រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្តកណ្តាល ត្រូវ​ផ្អាក​ការបណ្តុះបណ្តាល​ជា​បណ្តោះអាសន្ន រយៈពេល ០២​សប្តាហ៍ ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ​។ គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ត្រូវ​បន្ត​ដំណើរការ បង្រៀន និង​រៀន​តាម​ប្រព័ន្ធ​បណ្តុះបណ្តាល​ពី​ចម្ងាយ ឬ អន​ឡាញ (ONLINE)​។ វិធានការ​នេះ​គឺ ដើម្បី​ចៀសវាង ការឆ្លង​ជំងឺ​កូ​វីដ -១៩ ចូលក្នុង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ការរីក​រាលដាល​ក្នុង​សហគមន៍​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជានា​យក នាយិកា នៃ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​សាធារណៈ ឯកជន សមាគម អង្គការ​ជាតិ និង​អន្តរជាតិ បុគ្គលិក មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្ស – និស្សិត សិក្ខាកាម និង​សាធារណជន ទាំងអស់​មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​សហការ​ដោយ​ស្មារតី​យោគយល់ អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធាន ការបង្ការ​ទប់ស្កាត់រ​បស់​ក្រសួងសុខាភិបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដែល​បាន​ដាក់ចេញ​ដោយ​ការទទួល ខុសត្រូវ​ខ្ពស់បំផុត​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×