Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់​ជិះ​ម៉ូតូ​ឡើង​ទួល​រអិលដួល​ត្រ​វ​រថយន្ត​មិន​ស្គាល់​ម៉ាក​កិន​ពីលើ​បណ្តាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​

spot_img

​ភ្នំពេញ​÷​យុវជន​ម្នា​ក់បាន​បាត់​បង់ជីវិត​បន្ទាប់ពី​ជិះ​ម៉ូតូ​លឿន​ឡើង​ទួល​រអិលដួល​ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក​កិន​ពី​ខាងលើ​បណ្ដាល​ឱ្យស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​ហេតុការណ៍​នេះ​ដែល​កើតឡើង​នៅវេលា​ម៉ោង ១២ និង ២០ នាទី​យប់​ឈានចូល​ថ្ងៃ​ចន្ទ​ទី​៩ ខែវិច្ឆិកា​ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៣ សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ឈ្មោះ ឡុង ស៊ី​ថេត អាយុ​១៩​ឆ្នាំ មុខរបរ​ជាង​ការបិត រ៉ូ បច្ចុប្បន្ន​ស្នាក់នៅ​ម្តុំ​ស្ពានដែក មាន​ស្រុកកំណើត​នៅ ភូមិ​ទួល​ត្បែង ឃុំ ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ជិះ​ម៉ូតូ​ម៉ាក Beat ពណ៌​សលាយ​ខៀវ​ផ្លាកលេខ​ពោធិ៍សាត់ ១K-០៨៦៧ ។​

​ប្រភពពី​មិត្តភក្តិ ជនរងគ្រោះ​ខាងលើ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ខ្លួន​នឹង​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក ប៊ិ​ត​មួយគ្រឿង​ពាក់​ផ្លាកលេខ ពោធិ៍សាត់​១K 08៦៧ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​មក​កើត​បម្រុង​ត្រឡប់ទៅផ្ទះ​វិញ ពេលមកដល់​កន្លែងកើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ឡើង​ទួល​រអិលដួល​ក៏ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក​មក​កិន​ពី​ខាងលើ​បណ្តាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​និង​វាស់វែង​បណ្តោះអាសន្ន​សិន​ដើម្បី​រង់ចាំ​ចាត់ការ​តាម​នីតិវិធី ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ជូន​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖​សា មេ​ត​


spot_img
×