Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្តិ​បណ្ឌិត សុខ ផល នាំយក​អំណោយ​ចែកជូន​ដល់​ប្រជាពលរដ្ឋ នៅ​ឃុំ​តា​គ្រាម​ចំនួន​៤០០​គ្រួសារ និង​បាន​ឧបត្ថម្ភ​ប្រជា​ការពារ​ឃុំ​ចំនួន​១៨៣​នាក់ និង​ស​.​ស​.​យ​.​ក​ឃុំ​តា​គ្រាម ៦៦​នាក់

spot_img

​បាត់ដំបង​៖ នៅ​រសៀល​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ឃុំ​តា​គ្រាម សន្តិ​បណ្ឌិត សុខ ផល រដ្ន​លេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជ​រដ្នា​ភិ​បាល​ចុះជួយ​មូល​ដ្នា​ន​ស្រុក​បាណន់ និង​អាជ្ញាធរ​ស្រុក​ឃុំ​ភូមិ​ព្រមទាំង​សប្បុរសជន នាំយក​អំណោយ​ដែល​បានមកពី​ការឧបត្ថម្ភ​របស់​សមា​គម​សម្ព័ន្ធ​ខ្មែរ​ចិន​កម្ពុជា​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​តា​គ្រាម​ចំនួន​៤០០​គ្រួសារ និង​បាន​ឧបត្ថម្ភ​ប្រជា​ការពារ​ឃុំ​ចំនួន​១៨៣​នាក់ និង​ស​.​ស​.​យ​.​ក​ឃុំ​តា​គ្រាម ៦៦​នាក់ ។​

​នា​ព្រឹក​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីតាំង​អាកាសយានដ្ឋាន​បាត់ដំបង សន្តិ​បណ្ឌិត បាន​បន្ត​អ​ញ្ចើ​ញ​ចូលរួម​អមដំណើរ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តបាត់ដំបង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ពិធី​ជួប​សួរសុខទុក្ខ និង​នាំយក​នូវ ស្រូវពូជ សម្ភារ​ប្រើប្រាស់ និង​គ្រឿងឧបភោគ បរិភោគ ព្រមទាំង​ថវិកា ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ចំនួន​១០២១០​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ មកពី​ស្រុក​រងគ្រោះ​នានា​ក្នុង​ខេត្តបាត់ដំបង​៕​ដោយ​៖CEN​

spot_img
×