Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិព័រណ៍​ការងារ និង​ផលិតភាព ឆ្នាំ​២០២០ និង​ធ្វើតាម​អន​ឡាញ នៅ​ថ្ងៃទី​១៤-១៥ ខែវិច្ឆិកា​នេះ​

spot_img

​ភ្នំពេញ​៖ ដោយសារ​រង​ការគំរាមកំហែង​ពី​ជំងឺ​កូ​វីដ​-១៩ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ (NEA) បាន​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​លើ​វិធានការ​អនាម័យ និង​សុខភាព ស្របតាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​រៀបចំ​ពិព័រណ៍​ការងារ និង​ផលិតភាព ឆ្នាំ​២០២០ តាម​ប្រព័ន្ធ​អន​ឡាញ រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៤-១៥ ខែវិច្ឆិកា ខាងមុខនេះ នៅក្នុង​បរិវេណ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិ​ជ្ជ​ជីវៈ ដើម្បី​ឆ្លើយតប​ទៅនឹង​វិធាន​ការរក្សា​គម្លាត​សង្គម និង​បង្ការ​សុវត្ថិភាព ពី​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩​។

​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា នឹង​រៀបចំ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២០​នេះ ដោយ​រួមបញ្ចូល​គ្នា​តាមរយៈ​យន្តការ​សំខាន់​ពីរ​គឺ ការ​រើស​បុគ្គលិក និង​រក​ការងារ​អន​ឡាញ ព្រមទាំង​ការបង្ហាញ​របស់​ក្រុមហ៊ុន​ធំៗ​ដោយផ្ទាល់ សម្រាប់​អ្នកស្វែងរក​ការងារ និង​អ្នកមាន​តម្រូវការ​កម្លាំង​ពលកម្ម​។ ពិព័រណ៍​នេះ គឺ​ការរួមចំណែក​គាំទ្រ​ដល់​ភាគី​ពាក់ព័ន្ធ ក្នុង​ទីផ្សារការងារ ពិសេស​និយោជក ដែល​កំពុងមាន​សន្ទុះ​តម្រូវការ​កម្លាំង​ពលកម្ម​ងើបឡើង​វិញ ហើយនឹង​ដើរតួនាទី​ជា​អន្តរការី​យ៉ាងសកម្ម ក្នុង​រក្សា​តុល្យភាព​ការងារ នៅក្នុង​ទីផ្សារការងារ​កម្ពុ​ជាប​ច្ចុ​ប្បន្ន ដោយ​ផ្តល់នូវ​ជម្រើស​ងាយស្រួល​ពីរ​៖
*​ទី​១៖ និយោជក និង​អ្នកស្វែងរក​ការងារ អាចដាក់​ពាក្យ​តាម​ប្រព័ន្ធ​អន​ឡាន​ដោយ​ចូលទៅ​កាន់​គេហទំព័រ​ពិព័រណ៍​ការងារ​ឈ្មោះ www.careerfair.nea.gov.kh ដើម្បី​មើល​ព័ត៌មាន​ជ្រើសរើស​បុគ្គលិក ស្វែងយល់​អំពី​ក្រុមហ៊ុន​ធំៗ​ដែល​តាំង​បង្ហាញ និង​ដាក់ពាក្យ​ផ្ទាល់​នៅលើ​វេ​ប​សាយ​នោះ​តែម្តង​។​

*​ទី​២៖ សាធារណជន និង​ភាគី​ពាក់ព័ន្ធ​អាចមក​ទស្សនា និង​ជួប​ក្រុមហ៊ុន​ផ្ទាល់ និង​ដាក់ពាក្យ​ស្វែងរក​ការងារ​នៅក្នុង​បរិវេណ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រយៈពេល​២​ថ្ងៃ​។​

​គួរ​បញ្ជាក់ថា សិស្ស​និស្សិត និង​អ្នក​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​សូម​លើក​ទឹក​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ ក្នុង​ពិព័រណ៍​ការងារ​នេះ និង​សូមកុំ​ភ្លេច​ត្រៀម​ប្រវត្តិរូប​សង្ខេប (CV) មក​ដាក់ពាក្យ សម្ភាសន៍​ដោយផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ធំៗ តាម​អន​ឡាញ នៅក្នុង​បរិវេណ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​៕ ដោយ ៖ CEN

spot_img
×