Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្តតាកែវ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧​ ទិវា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​និង​ទិវា​កំណើត​កង​យោពល​ខេមរភូមិន្ទ​

spot_img

​តាកែវ ​៖​ នៅ​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ រដ្ឋបាលខេត្ត​តាកែវ​បាន​ប្រារព្ធ​ខួប​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ​ជាតិ ៩ វិឆ្ឆិកា ១៩៥៣- ៩ វិឆ្ឆិកា ២០២០ និង ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ​ដែល​បាន​តស៊ូ​យ៉ាង​ជោគ​ជ័យ​​ក្នុងការ​រំដោះទឹកដី​ចេញ​ផុតពី​នឹម​ត្រួតត្រា​របស់​អាណានិគមនិយម​បារាំង ។

​ទិវា​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​វិមានឯករាជ្យ​ខេត្ត ឋិត​ក្នុង​ក្រុ​ដូន​កែវ ក្រោម​អធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាល​នៃ​អភិបាល​ខេត្តតាកែវ រួម​ជាមួយនិង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ទូរ​ទាំង​ខេត្ត និង​កងកំលាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ និង​មានការ​និមន្ត​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ​ព្រះ​មេគណ​ខេត្ត លោកគ្រូ​អ្នកគ្រូ​សិស្សា​នុសិស្ស និង ប្រជាពលរដ្ឋ​ផងដែរ​។

​បើតាម​សន្ទរកថា​ស្តីពី​ប្រវត្តិ​សង្ខេប​ព្រះរាជ​បូ​ជនី​កិច្ច ទាមទារ​ឯករាជ្យ​នៅ​កម្ពុជា ដែលមាន​ខ្លឹមសារ​ថា៖ ខួប​លើក​ទី​៦៧​ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា ២០២០​នេះ ដើម្បី រំលឹក​នូវ​ព្រះរាជ​បេសកកម្ម នៃ​ការដឹកនាំ របស់​សម្ដេចព្រះ​នរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះ​រាជបិតា​ឯករាជ្យ​បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ដែល​ទ្រង់​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាងខ្លាំង​ខ្លា​បំផុត​ធ្វើ​ការតស៊ូ​ក្នុង​ក្របខ័ណ្ឌ នៃ​ព្រះរាជ​បូជនីយកិច្ច​ដើម្បី​ទាមទា ឯករាជ្យ​ជាតិ​អោយ​ប្រទេស​កម្ពុជា​បាន​រួច​ផុតពី​អាណានិគមនិយម​បារាំង ហើយ​ប្រកាស​ឯករាជ្យ​ជាតិ នៅ​ថ្ងៃ​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ វីរៈភាព​ដ៏​អង់អាច​ក្លាហាន​នេះ​គឺជា​គំរូ​ដ៏​ល្អ​ដល់​កូន​ខ្មែរ ជំនាន់​ក្រោយ ក្នុង​ការកសាង​ការពារ​បូរណភាព និង ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ ក្នុង​ស្មារតី​ចងចាំ​ជានិច្ច​មិនអាច​បំភ្លេចបាន​នូវ​គុណូបការៈ ដ៏​ថ្លៃ​ង្លា​របស់​វីរ​យុទ្ធជន​យុទ្ធ​នារី និង ប្រជាពលរដ្ឋ​យើង​នៅ​គ្រប់ទិសទី ដែល​បាន​ពុះពារ​ប្រយុទ្ធ​តស៊ូ​ធ្វើ​ពលិកម្ម អាយុជីវិត យ៉ាង​អង់អាច​ក្លាហាន​បំផុត ដើម្បី​សង្គ្រោះ​ជាតិ មាតុភូមិ​ពីរ​បប​ប្រល័យពូជសាសន៍​ពី​ភ្នក់ភ្លើងសង្គ្រាម​គ្រោះកាច​ចង្រៃ​ផ្សេងៗ​ព្រមទាំង​បានរួម​ចំណែក​យ៉ាង​ធំធេង​ក្នុងការ​ការពារ​ទឹកដី អធិបតេយ្យ សេរីភាព សន្តិភាព និង វិបុលភាព​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​ក្នុងនោះដែរ​ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ អំពាវនាវ​ដល់​សមាជិក សមាជិកា​អង្គ​មិ​ទិ្ទ​ញ​ទាំងអស់​ក្នុង​ទិវា​ខួប​លើក ទី​៦៧​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង​ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ ឲ​ប្រែក្លាយជា​កម្លាំង​មហា​សាមគ្គី​ជាតិ​ដ៏​ខ្លាំងក្លា ដើម្បី​រក្សាបាន​សុខសន្តិភាព​អោយបាន​គង់វង្ស ចូលរួមចំណែក​កសាង អភិវឌ្ឍន៍ ប្រទេសជាតិ​អោយ​កាន់តែ​ទទួលបាន​សមិទ្ធផល​ថ្មីៗ​ថែមទៀត ។

​ជា​ចុងបញ្ចប់​នៃ​ពិធី ក៏មាន​ការ​អ៊ុច​ធូប​គោរព​ដល់​វិញ្ញាណ​ខ័​ណ្ឌ​បុព្វបុរស និង​លែង​ព្រាប បង្ហោះ​ប៉ែង​ប៉ោង ដើម្បី​ចូលរួម​អបអរសាទរ​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ផងដែរ ៕ ​ដោយ​៖​តាកែវ​

spot_img
×