Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​ប្រតិភូ​ហុង​គ្រី ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ ជា​លើក​ទី​២

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា រដ្ឋមន្ត្រី និង​អ្នក​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល​ជាមួយ​លោក ភី​ត​ធើ ស៊ី​ចា​តូ រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី សរុប​ជាង ៩០០​នាក់ ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩ ជា​លើក​ទី​២ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។

​ការធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩​នេះ ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​សណ្ឋាគារ​សុខា សម្រាប់​មន្ត្រីរាជការ និង​អ្នកសារព័ត៌មាន ដែល​បាន​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​នោះ​។ ដោយឡែក​សម្រាប់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត ត្រូវបាន​ធ្វើតេស្ត​នៅតាម​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​គេហដ្ឋាន​។

​បើតាម​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ប្រាប់ នៅ​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ថា គិត​ត្រឹម​ម៉ោង ១០​ព្រឹក​ថ្ងៃនេះ មនុស្ស​ប្រមាណ ៦០០​នាក់​ហើយ បាន​យក​សំណាក​ទៅធ្វើ​តេស្ត​។ ការធ្វើ​តេស្ត នឹងធ្វើ​រហូតដល់​ល្ងាច​ថ្ងៃ​ដដែល​នេះ​។

​សូមបញ្ជាក់ថា មកដល់​ព្រឹក​ថ្ងៃ​ចន្ទ ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ កម្ពុជា រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប​២៩៧​នាក់ (​ស្ត្រី ៦០​នាក់ និង​បុរស ២៣៧​នាក់​)​។ ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៨៨​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​ចំនួន ៩​នាក់ (​ស្រី ២​នាក់ និង​បុរស ៧​នាក់​)៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×