Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ចំនួន​២៥០​គ្រួសារ​ទទួល​អំណោយ​មនុស្សធម៌​ពី លោក ឧកញ៉ា លោក ជំទាវ មកពី​ភ្នំពេញ និង អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត

spot_img

​ក្រុង​ប៉ោយប៉ែត​៖​ការចែកជូន​អំណោយ​នេះ​ធ្វើឡើង​នៅ​ព្រឹក ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ជំទាវ កែវ បុរី​វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេ​មរ​ភូមិ​លោក ជំទាវ​ឧត្ដមសេនីយ៍ឯក តុ​ប សារ៉ន អនុប្រធាន​យេន​ឌឺរ​នៃ​ក្រសួង​ការពារ ជាតិ លោក ឧកញ៉ា ទៀង ថៃ និង​លោកជំទាវ វណ្ណ លុយ លោក គាត ហ៊ុល ប្រធាន​គណៈបញ្ជាការ​ឯកភាព​ក្រុង​ប៉ោយប៉ែត បាន​អញ្ជើញ ជា​គណៈអធិបតី ក្នុង​ពិធី​ចែក​អំណោយ​។​

លោក គាត ហ៊ុល ប្រធាន​គណៈបញ្ជាការ​ឯកភាព​ក្រុង​ប៉ោយប៉ែត បាន​ឡើង​មានមតិ​ស្វាគមន៍ គណៈអធិបតី និង​ប្រតិភូ​អមដំណើរ ដែល​លះបង់​ទ្រព្យធន និង​ពេលវេលា​ដ៏​មាន​តំលៃ អញ្ជើញ ចូលរួម ក្នុង​សកម្មភាព​មនុស្សធម៌ ដ៏​ប្រពៃ និង​មាន​អត្ថន័យ នាឱកាស​នេះ ។​

​នាឱកាស​នោះដែរ​លោកជំទាវ វណ្ណ លុយ​បាន​រំលឹក​ពី​គោលនយោបាយ ក៏​ដូច​អនុសាសន៍ និង​ការអនុវត្ត​ជាក់ស្តែង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ដែល​យកចិត្តទុកដាក់​និង​លើកកម្ពស់​ជីវភាព​ពលរដ្ឋ ដោយ​មិន​ទុកអោយ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ដាច់​បាយឡើយ ។

​ប្រជាពលរដ្ឋ ២៥០​គ្រួសារ រស់នៅក្នុង​ក្រុង​ប៉ោយប៉ែត ដែល​បាន​រងគ្រោះ​ដោយ​ទឹកជំនន់​ប៉ះពាល់ នៃ​ជំងឺ​កូ​វីដ​១៩​បាន​ថ្លែងអំណរគុណ​ដល់​សម្បុរ​ជន​ដែល​បាន​នាំយក​អំណោយ​មនុស្សធម៌​ពី​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​លោក​ឧកញ៉ា ទៀង ថៃ និង​លោកជំទាវ​បណ្ឌិត វណ្ណ លុយ លោកជំទាវ កែវ បុរី វង្ស ពិ​សេន​,​លោកជំទាវ​ឧកញ៉ា ជីប យុ​ទ្ធា​រី​
​និង​ដែល​ជួយ​រៀបចំ​ដោយ​អ្នកស្រី​លី ម៉ា​រី តំណាង​ក្រុមហ៊ុន​ហ្វា​ញ​ហ្គ្រុ​ប និង​ផ្សារ​រ៉ា​ថ្មី ។​

​សូមជម្រាបថា​នៅក្នុង ពិធី​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥០​គ្រួសារ ប្រជាពលរដ្ឋ ទាំងនោះ​រស់នៅ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ មានការ​អញ្ជើញ ចូលរួម ពី ប្រធាន អនុប្រធាន ការិយាល័យ មន្ត្រីរដ្ឋបាល​ក្រុង លោក ចៅសង្កាត់ ចៅសង្កាត់រង មេភូមិ អនុ​ភូមិ កងកម្លាំង ទាំង​៣​ប្រភេទ ក្រុមការងារ ប្រជា​ការពារ​ភូមិ និង​ប្រជាពលរដ្ឋ ជាច្រើន​អ្នកផង​ដែរ ៕​ ដោយ ៖ CEN

   

spot_img
×