Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភីលីពីន បញ្ជូនកម្មករខ្លួនទាំងអស់ត្រឡប់ពីប្រទេសគុយវែតវិញ ក្រោយមានករណីស្លាប់ពលរដ្ឋខ្លួនជាច្រើននាក់នៅទីនោះ

spot_img

កម្មករភីលីពីនជាង ១០.០០០នាក់ ដែលកំពុងនៅក្នុងប្រទេសគុយវែត នឹងត្រឡប់មកប្រទេសវិញ តាមរយៈយន្តហោះដោយមិនគិតថ្លៃ ដែលផ្តល់ដោយរដ្ឋាភិបាល។ ការវិលត្រឡប់មកមាតុភូមិវិញនេះ ក្រោយពេលមានស្រ្តីភីលីពីនម្នាក់ត្រូវថៅកែសម្លាប់រួចដាក់ក្លាសេក្នុងទូទឹកកក។ នេះបើតាមការចេញផ្សាយរបស់ CNN។

រដ្ឋបាលប្រធានាធិបតីភីលីពីន រ៉ូទ្រីហ្គូ ដូធឺតេ (Rodrigo Duterte) បានហាមមិនឲ្យមានការបញ្ជូនកម្មករខ្លួនទៅកាន់ប្រទេសគុយវែតទៀតទេ ក្រោយពេលស្រ្តីភីលីពីនជាច្រើននាក់បានស្លាប់ រួមមាន ស្រ្តីបំរើការតាមផ្ទះម្នាក់ឈ្មោះ Joanna Demafelis អាយុ ២៩ឆ្នាំ ដែលត្រូវគេរកឃើញសាកសពនៅក្នុងផ្ទះរបស់ថៅកែ។ អាជ្ញាធរជឿជាក់ថា សពស្រ្តីនោះត្រូវបានគេដាក់ក្លាសេប្រហែលរយៈពេលមួយឆ្នាំ។

លោក Rodrigo Duterte ថ្លែងដូច្នេះកាលពីថ្ងៃអង្គារថា “ខ្ញុំនឹងលក់ព្រលឹងរបស់ខ្ញុំឲ្យទៅបិសាច ដើម្បីយកប្រាប់ដូច្នេះ អ្នកអាចត្រឡប់​មកផ្ទះវិញ និងរស់នៅដោយសុខស្រួលនៅទីនេះ”។ លោកក៏បានបញ្ជាក់ផងដែរថា លោកត្រៀមខ្លួនរួចរាល់ក្នុងការចាត់វិធានការភ្លាមៗដើម្បីការពារពលរដ្ឋភីលីពីន ដែលកំពុងធ្វើការនៅក្រៅប្រទេស។

សូមបញ្ជាក់ដែរថា រហូតមកដល់ថ្ងៃអង្គារម្សិលមិញនេះ កម្មករភីលីពីនចំនួន ៥១០នាក់ ហើយបានវិលត្រឡប់មកប្រទេសវិញ៕ សុភ័ក្ត្រ

spot_img
×