Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​បើករថយន្ត LEXUS ស៊េរី 570 បើក​មកដល់​ចំណុច​ផ្លូវបែក​ជា​បួន​មិន​ប្រយ័ត្ន​បាន​ជ្រុល​ទៅបុក​រថយន្ត​ហាយ​ព្រី​តប​ណ្តោ​ល​ឲ្យ​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​

spot_img

​ភ្នំពេញ​៖ ​ស្ត្រី​វ៏​យ​ចំណាស់​ម្នាក់​បាន​បើករថយន្ត LEXUS ស៊េរី 570 មកដល់​ផ្លូវបំបែក​ជា​បួន​មិន​ប្រយ័ត្ន​បាន​ជ្រុល​ទៅបុក​រថ យន្ត​មួយគ្រឿង​ទៀ​តប​ណ្តោ​ល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​។

​ហេតុការណ៍​នេះ​បានកើត​ទ្បើង​នៅវេលា​ម៉ោង​1​និង​45​នាទី ត្រូវ​និង​ថ្ងែ​ទី​៩​ខែវិច្ឆិកា ឆ្នាំ​2020 ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​១៥០ ស្ថិតនៅ​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​បើតាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ​បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក​៥៧០ ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AG2368 បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​មកដល់​ចំណុច​ផ្លូវ​បំបែក​ជា​បួន​បាន​ជ្រុល​ទៅបុក​រថយន្ត​ហាយ​ព្រី​ត​មួយគ្រឿង​ទៀត ប​ណ្តោ​ល​អោយ​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ចំណែកឯ​រថយន្ត​រង​គ្រោះ​ម៉ាក​ហាយ​ព្រី​ត ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2I 4266 បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង មកដល់​ចំណុច​ផ្លូវបែក​ជា​បួន​ក៍មាន​រថយន្ត​មួយគ្រឿង​បើក​បុក​ទាំង​កំរោល​ប​ណ្តោ​ល​អោយ​រថយន្ត​ទាំងពីរ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ដូចគ្នា​។

​ភ្លាមៗ​នោះ​ដែល​សមត្ថកិច្ច​មូល​ដ្ឌា​ន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ក៍បាន​យក​រថយន្ត​ទាំងពីរ​មក​ដាក់​គៀរ​ដើម្បីអោយ​ភាគី​ទ​មាង​សងខាង​និយាយ ហើយ​រថយន្ត​បង្ក​ក៍បាន​យក​រថយន្ត​រងគ្រោះ​យកទៅ​ជួលជុល​អោយ​ភាគី​រងគ្រោះ​ដើម្បី​បញ្ចប់រឿង​នៅ​និង​កន្លែងកើតហេតុ​តែម្តង​៕​ មី​ដា ផាន់​ណា​

spot_img
×