Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ​៖ ថ្ងៃនេះ ក្រុមគ្រូពេទ្យ​បាន​យក​សំណាក​ខ្ញុំ​និង​ភរិយា​ព្រមទាំង​អ្នក​នៅ​ជាមួយនិង​អ្នក​នៅជាប់​ខ្ញុំ​ទាំងអស់​ទៅធ្វើ​តេស្ត​ជា​លើក​ទី​២

spot_img

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ​ថ្ងៃនេះ​៩ វិច្ឆិកា ២០២០ ក្រុមគ្រូពេទ្យ​បាន​យក​សំណាក​ខ្ញុំ​និង​ភរិយា​ព្រមទាំង​អ្នក​នៅ​ជាមួយនិង​អ្នក​នៅជាប់​ខ្ញុំ​ទាំងអស់​ទៅធ្វើ​តេស្ត​ជា​លើក​ទី​២​។​

​លទ្ធផល​គឺ​អវិជ្ជមាន​ទាំងអស់ គឺជា​លទ្ធផល​ល្អ​សម្រាប់​ដំណាក់កាល​ទី​២​ក្នុងចំណោម​៤​ដំណាក់កាល​។ ខ្ញុំ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​បន្តទៀត និង​រង់ចាំ​ការធ្វើ​តេស្ត​ជា​លើក​ទី​៣​នៅ​ថ្ងៃទី​១៤ វិច្ឆិកា និង​លើក​ទី​៤​នៅ​ថ្ងៃទី​១៨​វិច្ឆិកា​។​

​សម្ដេច​បាន​រៀបរាប់​បន្ថែមថា​ខ្ញុំ​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការធ្វើ​តេស្ត​បងប្អូន​ជិត ៩០០ នាក់​ផ្សេងទៀត​ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់​ឬ​ដោយ​ប្រយោល​ពី​ព្រឹត្តិការណ៍​ដែល​ខ្ញុំ​សូម​ដាក់ឈ្មោះថា​(​ព្រឹត្តិការណ៍​៣​វិច្ឆិកា​)​។​

​ព្រឹត្តិការណ៍​(៣​វិច្ឆិកា​)​នឹងត្រូវ​បិទ​បញ្ចប់​នៅក្រោយ​ពេលដែល​មនុស្ស​ប្រមាណ​៩០០​នាក់​ដឹងថា​វិជ្ជមាន​ឬ អវិជ្ជមាន​ដែល​ត្រូវការ​ពេល​ប្រមាណ​៣​សប្តាហ៍​ទៀត​។ ដើម្បី​កម្រិត​កុំអោយ​មនុស្ស​កើនឡើង តម្រូវអោយ​អ្នក​ដែល​បាននិងកំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​កុំ​ចេញទៅ​ជួប​ជាមួយ​មនុស្ស​ផ្សេងទៀត​។ ប្រសិន​ជួប​ជាមួយ​អ្នកណា​ត្រូវយក​អ្នក​នោះមក​ធ្វើតេស្ត​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ថែមទៀត​ដែល​នឹង​ធ្វើអោយ​កាន់តែ​លំបាក​ប្រើពេល​កាន់តែ​យូរ​មនុស្ស​កាន់តែច្រើន​។​

​ដើម្បី​បញ្ចៀស​ករណី​ដូចដែល​ខ្ញុំ​លើកឡើង​ខាងលើ ខ្ញុំ​សុំ​ចេញ​បទបញ្ជា​អោយ​ក្រសួងសុខាភិបាល អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ពិនិត្យ​តាមដាន​គ្រប់​មនុស្ស​ដែល​បាននិងកំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ប្រសិន​ពួកគាត់​អនុវត្ត​មិនបាន​ត្រឹមត្រូវ​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ទេ សូម​អញ្ជើញ​ពួកគាត់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ទីកន្លែង​ដែល​រៀបចំ​ដោយ​ក្រសួងសុខាភិបាល ដោយ​មានការ​យាមកាម​ពី​កម្លាំង​នគរបាល​ឬ​កងរាជអាវុធហត្ថ​អោយបាន​ហ្មត់ចត់​។​

​នេះ​គឺជា​គន្លឹះ​ក្នុងការ​ឈានទៅ​បញ្ចប់​ព្រឹត្តិការណ៍​៣​វិច្ឆិកា​ឱ្យបាន​ឆាប់​តាមរយៈ​កុំឱ្យ​កើន​ចំនួន​មនុស្ស​ពាក់ព័ន្ធ​ដែល​នាំ​ដល់​អូស​ពេលវេលា​កាន់តែ​វែង​។ សូម​កុំឱ្យ​កំទេច​ភ្លើង​ក្លាយជា​អគ្គីភ័យ​តាមរយៈ​ការធ្វេសប្រហែស​របស់​យើង សូមជួយ​ពន្លត់ភ្លើង និង សុំ​កុំ​អង្គុយ​បក់ផ្សែង​។​

​ព្រឹត្តិការណ៍​៣​វិច្ឆិកា​នឹង​បញ្ចប់​ក្នុង​ខែ​វិ​ច្ឆ​កា​នេះ ដែល​មិនត្រូវ​ពន្យារពេល​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ឃ្លាតឆ្ងាយ​ពី​កូ​វីត​១៩៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×