Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងថៃ​ឯកភាព ដោះស្រាយបញ្ហាពលករកម្ពុជា ធ្វើការនៅប្រទេស​ថៃ

spot_img

ភ្នំពេញ ៖ ភាគីទាំងពីរកម្ពុជានិងថៃ វាយតម្លៃកិច្ច​សហប្រតិបត្តការកាន់តែល្អប្រសើ ក្នុងការដោះស្រាយបញ្ហាពលករកម្ពុជា ដែលកំពុងធ្វើការងារនៅប្រទេស​ថៃ​ប្រកប​ដោយ​លទ្ធផល​ល្អ​ ហើយមកទល់​ពេលនេះ ​នៅសល់ប្រហែល​ ៣៤ម៉ឺននាក់ទៀត ដែលត្រូវបន្តផ្ដល់ភាពស្របច្បាប់​រហូត​ដល់​ខែ​មិថុនា​ឆ្នាំ​២០១៨​។

​លោក អ៊ិត​ សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ បានជួបប្រជុំ​ការងារ​ ជាមួយ​ សមភាគី​ថៃ​ លោក​ Pol Gen. Adul sangsingkeo​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​ ព្រះរាជាណាចក្រ​ថៃ​ ដែល​ដឹក​នាំ​ប្រតិភូ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ ព្រះរាជាណាចក្រ​កម្ពុជា​ នាថ្ងៃ​១៣​ និងទី១៤​ ខែកុម្ភះ​ ឆ្នាំ​២០១៨​ នៅ​សណ្ឋាគារ​ភ្នំពេញ​។



បើតាមសេចក្តីជូនដំណឹងរបស់ក្រសួង​ការ​ងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ នៅថ្ងៃទី១៤ខែកុម្ភៈនេះ បានឲ្យដឹងថា ភាគីទាំងពីរវាយតម្លៃកិច្ច​សហប្រតិបត្តការកាន់តែល្អប្រសើ ក្នុងការដោះស្រាយបញ្ហាពលករ កម្ពុជានៅ​ថៃ​ប្រកប​ដោយ​លទ្ធផល​ល្អ​។ មជ្ឈមណ្ឌល​ទាំង​៣​នៅបាងកក​រ៉ាកយ៉ង​និង​ សុងខ្លាបានតំណើរការល្អ។ បានធ្វើលិខិតធ្វើតំណើរTD ប័ណ្ណ OCWC ដែល​បាន​ផ្ដល់ជូនពលករ១ថ្ងៃ​ ១៧០០​ទៅ​១៨០០នាក់​ ។មកទល់​ពេលនេះ​នៅសល់ប្រហែល​ ៣៤ម៉ឺននាក់ទៀតដែលត្រូវបន្តផ្ដល់ភាពស្របច្បាប់​រហូត​ដល់​ខែ​មិថុនា​ឆ្នាំ​២០១៨​។ ភាគីទាំងពីរ​ ​ឯកភាព​កណត់ពេលបញ្ចប់ការងារ​ថ្ងៃ​បណាច់ខែមិថុនា។ រៀបចំ​ក្រុម​ការងារ​ចល័ត​ និង​ មជ្ឈមណ្ឌល​បន្ថែម​ ដើម្បី​ បង្កើន​ ល្បឿន​ដល់​៤០០០​ក្នុង​មួយ​ថ្ងៃ​ ។ ភាគី​ថៃ​កំណត់​ទីតាំង​ រៀបចំ​បញ្ជី​ឈ្មោះ​ ពលករ​ កម្ពុជា​និង​ផ្ដល់​ទិដ្ឋាការ​ស្នាក់នៅ​និង​ ទិដ្ឋាការកាងារ​ជូន​ពលករ​កម្ពុជា​។ ភាគី​ទាំងពីរ​រៀបចំ​ក្រុម​ចម្រុះប្រចាំការនៅក្រសួង​ការ​ងារ​ថៃ​ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​ប្រតិបត្តិការ​នេះ​។

ភាគី​ទាំងពីរ​បង្កើន​ស្មារតី​សហប្រតិបត្តិការ​បង​ប្អូន​ ទៅ​កាន់​តែ​ជិតស្និទ្ធ​ថែម​ទៀត​។ ភាគីថៃសុំអញ្ជើញរដ្ឋមន្ត្រី និងក្រុមការងារបច្ចេកទេស កម្ពុជា​ទស្សនកិច្ច​នៅ​ថៃ ហើយ​ក្នុង​អំឡុង​ខែ​មិនា​ឆ្នាំ​២០១៨នៅ​ពេល​ដំណើរការផែនការថ្មី៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×