Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងបរិស្ថាន​អះអាងថា ១០ ឆ្នាំ​ចុង​ក្រោយនេះ​បទល្មើស​បរបាញ់​សត្វ​ដំរីព្រៃ​ធ្លាក់ចុះ​ខ្លាំង​ស្ទើរតែ​គ្មាន​

spot_img

​ភ្នំពេញ​៖ នៅក្នុង​រយៈពេល​ជាង ១០ ឆ្នាំ​ចុង​ក្រោយនេះ កម្រិត​នៃ​បទល្មើស​បរបាញ់​សម្លាប់​សត្វ​ដំរីព្រៃ​ដើម្បី​យក​ភ្លុក និង​កន្ទុយ​ដើម្បី​ប្រើ​ស្ទើរតែ​គ្មាន​សោះ ដោយសារតែ​ការអនុវត្ត​ច្បាប់​ប្រើប្រាស់​តាម​ជំនឿ​ពី​បុរាណ​មក​នៅ​កម្ពុជា​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​។ នេះ​គឺជា​ការ​ថ្លែង​ឱ្យដឹង​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ បានឱ្យដឹងថា​កម្រិត​នៃ​ការ​បរបាញ់​សត្វ​ដំរីព្រៃ​ត្រូវបាន​កត់សម្គាល់​ឃើញថា​មានការ​ធ្លាក់ចុះ​ខ្លាំង​ស្ទើរតែ​គ្មាន​ក្នុង​រយៈពេល​ជិត ១០ ឆ្នាំ​មកនេះ​ដោយសារតែ​អាជ្ញា​ធរមាន​សមត្ថកិច្ច ពង្រឹង​ការអនុវត្ត​ច្បាប់​បាន​យ៉ាង​ល្អ ខណៈ​ពី​ជាង ៣០ ឆ្នាំមុន ការ​បរបាញ់​បានសម្លាប់​សត្វ​ដំរីព្រៃ​អស់​ជាច្រើន​ក្បាល​។

​ក្រសួង​កត់សម្គាល់ឃើញ​ថា ជម្លោះ​រវាង​មនុស្ស និង​សត្វ​ដំរីព្រៃ បាន​កើតឡើង​នៅតាម​តំបន់ការពារធម្មជាតិ​មួយចំនួន ដោយសារតែ​ការផ្លាស់​ទី​តាម​រដូវ​កាល និង​ការស្វែងរក​ចំណី​អាច​រង​ការរំខាន​ដោយសារតែ​វត្តមាន​របស់​មនុស្ស​នៅក្នុង​តំបន់​ដែន​ជម្រក​របស់​ពួកវា​។ លើសពីនេះ ដំរីព្រៃ​អាច​ទទួលរង​ការ​វាយតប​ពី​សំណាក់​ប្រជាជន​រហូតដល់​រងរ​បួស ឬ​ឈានដល់​ការសម្លាប់​នៅពេល​ដំរី​បាន​ចូលមក​ស៊ី​ដំណាំ​របស់​ពួកគេ​។​

​នៅក្នុង​ប្រទេស​កម្ពុជា​ប​ច្ចុ​ប្បន្ន​នេះ ដំរី​អាស៊ី​មាន​ចំនួន​ប្រមាណ​ចន្លោះ​ពី ៤០០ ទៅ ៦០០ ក្បាល ដែល​ភាគច្រើន​រស់នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ តំបន់​ខ្ពង់រាប​ខាងជើង​ទន្លេសាប និង​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត​ក្នុង​ខេត្តមណ្ឌលគិរី ដែលជា​តំបន់​ជីវៈចម្រុះ​ដ៏​សំបូរបែប ប្រព័ន្ធ​អេកូ​ទ្បូ​ស៊ី និង​មាន​ទី​ជម្រាល​អំណោយផល​ដល់​ការរស់នៅ​របស់​សត្វ​ដំរី និង​សត្វព្រៃ​ផ្សេងៗ​ទៀត​។ ចំណែក​ដំរី​ស្រុក​ត្រូវបាន​ប៉ាន់​ស្មានថា​មាន​ចំនួន ៧១ ក្បាល​។ យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នកជំនាញ ក្នុង​រយៈពេល ៦០ ទៅ ៧០ ឆ្នាំ​ចុង​ក្រោយនេះ ចំនួន​ដំរី អាស៊ី​នៅលើ​ពិភពលោក​បាន​ថយចុះ​ប្រហែលជា ៥០% ចំណែកឯ​ទីជម្រក​របស់​វា​បាន​បាត់បង់​អស់​ជិត ៩០%​។ ក្នុងចំណោម​ដំរី​អាស៊ី​សរុប​ប្រមាណ​ពី ៣៩ ៤៦៣ ក្បាល​ទៅ ៤៧ ៤២៧ ក្បាល​ដែល​កំពុង​រស់នៅ​ក្នុងព្រៃ​សព្វថ្ងៃ​។ ក្នុងនោះ​ប្រហែល ៧៥% រស់នៅក្នុង ប្រទេស​ឥណ្ឌា និង​ស្រីលង្កា​។

​ក្រៅពី​រង​ការ គំរាមកំហែង​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ដែន​ជម្រក​របស់​វា​។ អ្នកជំនាញ​ក៏បាន​ព្រមាន​ផងដែរ​ថា ដោយសារតែ​រយៈពេល​នៃ​ការបន្ត​ពូជ​របស់​ដំរី​អាស៊ី​យឺត (​ប្រាំ​ឆ្នាំ​បង្កើត​បានកូន​មួយ​) បើសិន​អាត្រា​ស្លាប់​នៃ​កូនដំរី​ព្រៃ​ខ្ពស់​ដោយសារតែ​រងរបួស​ពី​អន្ទាក់ នោះ​ចំនួន​ដំរីព្រៃ​នៅ​កម្ពុជា អាចមាន​បញ្ហា​ប្រឈម​ខ្ពស់​ក្នុងការ​ផុត​ពូជ​។ ដូច្នេះហើយ​ទើប​សត្វ​ដំរី​ត្រូវបាន​ចាត់បញ្ចូល​ជា​ប្រភេទ​ជិត​ផុត​ពូជ​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្ដរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUCN)​។
​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងបរិស្ថាន​បានរៀបចំ​ផែនការ​សកម្មភាព​ដើម្បី​អភិរក្ស​សត្វ​ដំរី​អាស៊ី ដែល​ហៅថា «​ក្រុម​អភិរក្ស​ដំរីព្រៃ​នៅ​កម្ពុជា​» ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៥ ហើយ​ផែនការ​សកម្មភាព​ដើម្បី អភិរក្ស​សត្វ​ដំរី​អាស៊ី​ឱ្យនៅ​គង់វង្ស​ត្រូវបាន​រៀបចំឡើង​សម្រាប់​រយៈពេល ១០ ឆ្នាំ គឺ​ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៩ ដោយ​កំណត់​បញ្ហា​អាទិភាព​ចំនួន ៦ ក្នុងនោះ​រួមមាន ១) ការកាត់បន្ថយ​ការបាត់បង់​ទីជម្រក ២)​អភិរក្ស​និង​ត​ភ្ជាប់​ច្រករបៀង និង​ហ្វូង​ដំរីព្រៃ​ឡើងវិញ ៣) ពង្រឹង​ការអនុវត្ត​ច្បាប់ ៤) បង្ការ​មិនឱ្យ​មានការ​ចាប់​ដំរីព្រៃ​មក​ចិញ្ចឹម ៥)​បន្ធូរបន្ថយ​ជម្លោះ​រវាង​សត្វ​ដំរីព្រៃ​និង​មនុស្ស ៦)​អប់រំ​ផ្សព្វផ្សាយ និង​ដាក់ចេញ​សកម្មភាព​យុទ្ធសាស្ត្រ​សម្រាប់​ដោះស្រាយ​បញ្ហា​ទាំងនោះ​។

​យោងតាម​ការប៉ាន់ស្មាន​ផែនការ​សកម្មភាព​រយៈ​ពេល ១០ ឆ្នាំ​ដើម្បី​អភិរក្ស​សត្វ​ដំរីព្រៃ​អាស៊ី​នេះ​ត្រូវការ​ថវិកា​ចំនួន ៤០,៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដែលជា​គម្រោង​ថវិកា រំពឹងថា នឹង​បានមកពី​ប្រភព​រួមបញ្ចូល​គ្នា​ទាំង​កញ្ចប់​ថវិកា​រាជរដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×