Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុកចុង​ញៀន​ថ្នាំ អារ​កកូន​ពី​ខាងក្រោយ បណ្តាល​ឲ្យ​ស្លាប់​

spot_img

​សៀមរាប​៖ កម្លាំង​នគរបាល​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​មនុស្សឃាត​ដោយ​ចេតនា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​១​និង​០០​នាទី នៅ​បន្ទប់​ផ្ទះជួល​ម្តុំ​ខាងក្រោយ​សាលារៀន​បន្ទាយ​ចាស់ ស្ថិត​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​

​ជនសង្ស័យ​ឈ្មោះ ខឿន វីឡា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករសំណង់ ជា​ឪពុកចុង មាន​ស្រុកកំណើត ភូមិ​ជ្រៃ​ធំ ឃុំ​ជ្រៃ​ធំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវជា​ឪពុកចុង​បាន​យក​កាំបិត បុ័ងតោ អារ​កកូន​ពី​ខាងក្រោយ បណ្តាល​ឲ្យ​ស្លាប់ ក្រោយពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

​តាម​ការ​ឱ្យដឹង​របស់​សាក្សី​ឈ្មោះ ឌឿ សុ​ផា ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​កន្លែងកើតហេតុ​ខាងលើ ត្រូវជា​ម្តាយ​ក្មេងរងគ្រោះ​បាន​ឲ្យ​ដឹងថា ខណៈពេលដែល​កំពុង​បោក​ខោអាវ ស្រាប់តែ​ឮ​សំឡេង​កូន​ស្រែក ពេល​ស្ទុះ​មក​មើល ក៏​ឃើញ​ប្តី​កំពុងកាន់​កាំបិត​អារ​កកូន​ដែល​ដេក​ផ្កាប់មុខ​នៅលើ​គ្រែ ហើយ​ស្រែក​ឲ្យ​គេ​ជួយ និង​យក​កូន​ទៅ​ពេទ្យ​។ ចំណែកឯ​ជនសង្ស័យ​បាន​ជិះ​កង់​គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួនបាន​មកវិញ ហើយ​ធ្វើតេស្ត​រក​សារធាតុ​ញៀន​គឺ​វិជ្ជមាន​។ បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​បន្ត ៕​

ដោយ៖បញ្ញាស័ក្តិ

spot_img
×