Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គិត​ត្រឹម​ម៉ោង​៥​ល្ងាច​ថ្ងៃនេះ រកឃើញ​អ្នក​វិជ្ជមានវីរុសកូវីដ១៩​ចំនួន ៣​នាក់ គឺ​ឯកឧត្តម សួស យ៉ា​រ៉ា , លោក ស ចិ​ត្រា , ឯកអគ្គរដ្ឋទូត​ហុង​គ្រី​សម្រាប់​កម្ពុជា និង​វៀតណាម

spot_img

​ក្រសួងសុខាភិបាល បានប្រកាសថា ការធ្វើ​តេស្ត​លើក​ទី​ពីរ​នៃ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​៣​វិច្ឆិកា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ គិត​ត្រឹម​ម៉ោង​៥​និង​០០​ល្ងាច រកឃើញ​អ្នក​វិជ្ជមាន​ចំនួន ៣​នាក់ ក្នុងចំណោម​នោះ គឺមាន ឯកឧត្តម សួស យ៉ា​រ៉ា ជា​សមាជិក​រដ្ឋសភា លោក ស ចិ​ត្រា ជា​អគ្គលេខាធិការរង​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ មាន​អាសយដ្ឋាន​នៅ​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ , ឯកអគ្គរដ្ឋទូត​ហុង​គ្រី​សម្រាប់​កម្ពុជា និង​វៀតណាម ។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ក្រសួងសុខាភិបាល សូម​គោរព​ជម្រាបជូន​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាបថា លទ្ធផល​វិភាគ​វត្ថុ​សំណាក​លើក​ទី​២ ជូន​ដល់​អ្នក​ប៉ះពាល់​នៅក្នុង​ព្រឹត្តិការណ៍​៣​វិច្ឆិកា គិត​ត្រឹម​ម៉ោង​៥​និង​០០​ល្ងាច​នៃ​ថ្ងៃទី​៩ ខែ វិច្ឆិកា ឆ្នាំ​២០២០ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បានបង្ហាញ​ពី​ការរកឃើញ​អ្នក​វិជ្ជមាន​វីរុស​កូដ​-១៩ ចំនួន ៣​នាក់ ដែលមាន​ដូចតទៅ​៖ ឯកឧត្តម សួស យ៉ា​រ៉ា ជនជាតិខ្មែរ​អាយុ ៤៧​ឆ្នាំ ជា​សមាជិក​រដ្ឋសភា មាន​អាសយដ្ឋាន​នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​, លោក ស ចិ​ត្រា ជនជាតិខ្មែរ​អាយុ ៤៧​ឆ្នាំ ជា​អគ្គលេខាធិការរង​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ មាន​អាសយដ្ឋាន​នៅ​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ , បុរស​ជនជាតិ​ហុង​គ្រី​អាយុ ៦៨​ឆ្នាំ ជា​ឯកអគ្គរដ្ឋទូត​ហុង​គ្រី​សម្រាប់​កម្ពុជា និង​វៀតណាម ស្នាក់នៅ សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​។ បច្ចុប្បន្ន អ្នកជំងឺ​ខាងលើ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​សូម​កត់សម្គាល់ថា​៖ ករណី​សរុប​ដែល​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ នៅក្នុង​ព្រឹត្តិការណ៍​៣​វិច្ឆិកា គិត ត្រឹម​ម៉ោង​៥​និង​០០​ល្ងាច​នៃ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ មាន​ចំនួន ៣​នាក់​។ ក្រុមការងារ​ក្រសួងសុខាភិបាល កំពុង បន្ត​ការយក​វត្ថុ​សំណាក​អ្នក​ប៉ះពាល់​លើក​ទី ២ និង​កំពុង​រងចាំ​លទ្ធផល​ដែល​ត្រូវ​ផ្តល់​មក​ក្រសួង​ជា​បន្តបន្ទាប់ នៅពេល​ធ្វើការ​វិភាគ​រួច ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ហើយ​ក្រសួង នឹង​បន្ត​ជូនដំណឹង​ជូន​សាធារណជន​បន្តទៀត នៅពេល​ទទួលបាន​លទ្ធ​ផល​ជា​បន្តបន្ទាប់ និង​ប្រសិនបើ​មានការ​វិវត្តន៍​ថ្មីៗ​ពាក់ព័ន្ធ​ទៅ​នៃ​ព្រឹត្តិការណ៍​៣​វិច្ឆិកា​នេះ​។​

​យោងតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងសុខាភិបាល សូម​ឲ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ជាពិសេស​សាលា​រាជធានី​ភ្នំពេញ ចាត់តាំង​កម្លាំង ធ្វើការ​តាមដាន​ការអនុវត្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​អ្នក​ប៉ះពាល់​ទាំងអស់ ទៅតាម​ដែន​សមត្ថកិច្ច​របស់ខ្លួន ដោយ​រួមជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី -​ខេត្ត ដែល​ពាក់ព័ន្ធ ដើម្បី​ចូលរួម ត្រួតពិនិត្យ និង​តាមដាន​សុខភាព​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់ ប្រកបដោយ​ការទទួលខុសត្រូវ និង​រួមគ្នា​ទប់ស្កាត់ ការចម្លង​ចូលក្នុង​សហគមន៍​ក្នុង​ទ្រង់ទ្រាយ​ធំ​។​

​ឯកឧត្តម សួស យ៉ា​រ៉ា អនុប្រធាន​គណៈកម្មកា​រ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រះវិហារ បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ភី​ធើ ស៊ី​ចា​តូ (H.E. Mr. PÉTER Szijjártó) រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម ប្រទេស​ហុង​គ្រី នៅ​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​វិមាន​រដ្ឋសភា ខណៈ​ឯកឧត្តម​រដ្ឋមន្ត្រី ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​

​ឯកឧត្តម សួស យ៉ា​រ៉ា បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ភី​ធើ ស៊ី​ចា​តូ និង​គណៈប្រតិភូ​នៅ​កម្ពុជា ក្នុងខណៈដែល​ពិភពលោក​កំពុង​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ​១៩​នោះ​។

​ឯកឧត្តម បាន​លើកឡើងថា ទោះ​មាន​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​១៩​យ៉ាងណាក្តី តែ​ជំងឺ​នេះ មិនបាន​រំខាន​ដល់​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ហុង​គ្រី​នោះឡើយ​។ ជាពិសេស​ទំនាក់ទំនង​ដ៏​ស្អិតរ​មួ​ត​រវាង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ប្រទេស​ហុង​គ្រី​។

​ក្នុងជំនួប​ដ៏​ស្និទ្ធស្នាល​រវាង ឯកឧត្តម សួស យ៉ា​រ៉ា និង​ឯកឧត្តម ភី​ធើ ស៊ី​ចា​តូ បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​គ្នា លើ​ចំណុច​សំខាន់ៗ មានការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​និតិ​ប្បញ្ញត្តិ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ហុង​គ្រី និង​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្តូរ​បទពិសោធន៍​គ្នា​លើ​វិស័យ​ទេសចរណ៍ ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ជាដើម​។​

ឯកឧត្តម ភី​ធើ ស៊ី​ចា​តូ បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្តម ចូលជួប​សម្តែង​ការគួរសម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​មួយចំនួនទៀត​ផងដែរ​។

​សូមជម្រាបថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ មាន​ឯកសារ​កិច្ចព្រមព្រៀង និង​អនុស្សរណៈ​មួយចំនួន នៃ​ប្រទេស​ទាំងពីរ​មួយចំនួន ត្រូវ​ចុះហត្ថលេខា មានដូចជា​ក្នុង​វិស័យ​ធនធានទឹក កសិកម្ម សេវា​ដឹក​ជ​ញ្ជួ​ន ជាដើម​៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×