Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ទៅបុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត​ពីក្រោយ បណ្ដាល​ឲ្យ​ស្លាប់ ពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ​

spot_img

​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន ជ្រុល​ទៅបុក​នឹង​ម៉ូតូ​មួយគ្រឿង​ទៀត ដែល​ឈប់​នៅ​ចិញ្ចើមផ្លូវ​ពីក្រោយ ពេញទំហឹង បណ្ដាលឱ្យ​ដួល​បោក​ក្បាល​ស្លាប់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​

​ហេតុការណ៍​នេះ​ដែល​កើតឡើង​នៅវេលា​ម៉ោង ២ និង ៣០ នាទី​រសៀល​ថ្ងៃ​ចន្ទ​ទី​៩ ខែវិច្ឆិកា​ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ២ សង្កាត់​ចក្រ​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​មិន​ចាំ​ឈ្មោះ តែមាន​ស្រុកកំណើត​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក ឌ្រី​ម​សង់ សេ ១២៥ មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 1IH 4766 ធ្វើដំណើ​ក្នុងទិសដៅ​ពី​លិច​មក​កើត រួច​ក៏​ចូល​ឈប់​អែប​នៅ​ចិញ្ចើមផ្លូវ ខណៈពេល​ភ្លាមៗ​នោះដែរ គេ​ឃើញ​ជនរងគ្រោះ​ជា​ស្ត្រី​បាន​ជិះ​ម៉ូតូ​ម៉ាក ​ឌ្រី​ម​សង់ សេ ១២៥ ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ​1BZ 8564 មួយគ្រឿង ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​មក​កើត​ដូចគ្នា ក្នុង​ល្បឿន​លឿន ខណៈពេល​មកដល់​កន្លែង​កើតហេតុ ក៏​ជ្រុល​ទៅបុក​ពីក្រោយ ពេញទំហឹង​បណ្តាល​ឲ្យ​បោក​ក្បាល​នៅ​នឹង​ថ្នល់ ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​គ្នា ជាមួយ​ជំនាញ​បាន​ចុះ​មកដល់​វាស់វែង​យក​ម៉ូតូ ២​គ្រឿង​ទៅ​រក្សាទុក​និង​ឃាត់​ជនបង្ក​ទៅធ្វើ​ការ​សួ​នាំ និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព ជូនទៅ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖​សា មេ​ត​


spot_img
×