Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​រាជរដ្ឋាភិបាល ផ្ញើ​សារ​ពិសេស​ជូន​ជនរួមជាតិ ពាក់ព័ន្ធ​ករណី​ជំងឺ​កូ​វីដ​-១៩ ជាមួយ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា និង​អំពាវនាវ​កុំ​ឲ្យ​មាន​ភាព​ស្លន់ស្លោរ​(សំឡេង)

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​រាត្រី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​បាន​ថ្លែង​សារ​បន្ទាន់​មួយ​ជូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់ ពាក់ព័ន្ធ​ជាមួយ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ឆ្នាំ​២០២០ ដំណើរ​ទស្សនកិច្ច​រប​ស់​គណៈប្រតិភូ​រដ្ឋមន្ត្រី​ការបរទេស ហុង​គ្រី នៅក្នុង​នោះ​សម្តេច​តេ​ជោ ថ្លែង​អំពាវនាវ​យ៉ាងទទូច ដល់​បងប្អូន​ប្រជាពលរដ្ឋ កុំ​ឲ្យ​មាន​ភាពភ័យខ្លាច និង​ស្លន់ស្លោរ​ចំពោះ​សភាពការណ៍​ចំពោះមុខ​នៃ​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​ប្រកាស​អំពាវនាវ​ចំពោះ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ទាំងអស់ សូមមេត្តា​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ប្រុងប្រយ័ត្ន​ជាទីបំផុត ជៀសវាង​ការរីក​រាលដាល​ធំ​ឡើង​ដោយ​ប្រការ​ណាមួយ​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​នូវ​កង្វល់​យ៉ាងខ្លាំង​អំពី​ការធ្វើ​ច​ត្តា​ឡី​ស័ក របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ដែល​បាន​ចូលរួម​ដោយផ្ទាល់ និង​ប្រយោល ក្នុង​ព្រឹត្តិការណ៍ ថ្ងៃ​០៣​វិច្ឆិកា ដោយ​រួមបញ្ចូល​ទាំង ប្រពន្ធ កូន ផងដែរ ខណៈ​សម្តេច​បាន​សង្កេត​ឃើញ ភរិយា មន្ត្រី​មួយចំនួន បាន​ចូលរួម​ក្នុង​ពិធី​ផ្សេងៗ​។

​សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា​៖ “​ការយល់ឃើញ​របស់​ភរិយា ថ្នាក់ដឹកនាំ និង​មន្ត្រី ឬ​អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍ ថ្ងៃ​០៣ វិច្ឆិកា ហើយ​ដែល​គិតថា​ខ្លួន​បាន​ត្រឹម​ប៉ះពាល់​ដោយ​ប្រយោល ដូច្នេះហើយ​បាន​ទៅ​ចូលរួម​ក្នុង​ពិធី​ផ្សេងៗ ដែល​នេះ​គឺជា​ការធ្វេសប្រហែស​មួយ​ដ៏​ធំ ដែល​អាចឈាន​ទៅដល់​ការ​អន្តរាយ​។ ខ្ញុំ​សុំ​ស្នើ​ជាថ្មី និង​ដោយ​ទទូច ចំពោះ​អ្នក​ប៉ះពាល់​ដោយផ្ទាល់ រួមទាំង​ប្រពន្ធ​កូន និង​ក្រុមគ្រួសារ​ទាំងអស់​ដែល​នៅក្នុង​ផ្ទះ សូមមេត្តា​ដាក់ខ្លួន​នៅក្នុង​ផ្ទះ ដោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ និង​ម៉ត់ចត់​បំផុត ព្រោះថា​នេះ​គឺជា​បញ្ហាសំខាន់ ដោយ​យើង​មិនត្រូវ​នាំខ្លួន​យើង​ទៅ​ចម្លង​មេរោគ​ឱ្យ​អ្នក​ដ៏​ទៃ ឬ​ឱ្យទៅ​សង្គម​នោះទេ​”​។​

​សម្តេច​តេ​ជោ បាន​បន្ថែមថា​៖ “​បើ​ចង់​បញ្ចប់​ព្រឹត្តិការណ៍ ថ្ងៃ​០៣ វិច្ឆិកា ឱ្យបាន​ឆាប់​នោះ ជម្រើស​មានតែ​មួយគត់​គឺ ការធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ បើ​មិន​ដូច្នេះ​ទេ​យើង​នឹង​អាច​ដើរទៅ​ចម្លង​នៅ​ខាងក្រៅ និង​អ្វីដែល​សំខាន់​ជាងនេះទៀត​នោះ គឺ​ការ​បាត់ដាន​នៅ​ខាងក្រៅ ហើយ​ទៅ​ចម្លង​នៅ​ទីកន្លែង​ផ្សេងៗ ដែល​នេះហើយ​គឺជា​ការចម្លង​ទៅក្នុង​សហគមន៍​ដោយ​គ្មាន​ដាន​ទាល់តែសោះ ដែល​នោះ​ហើយ​គឺជា​មហន្តរាយ ដែល​នឹងមិន​ត្រឹម​រីក​រាលដាល​ត្រឹមតែ​រាជធានី​ភ្នំពេញ​នោះទេ គឺ​នឹង​រាល​ដល់​ទៅដល់​ទូទាំងប្រទេស​ផងដែរ​”​។​

​បទពិសោធន៍​នៃ​ប្រទេសជិតខាង​ក្នុង​តំបន់​អាស៊ាន ដូចជា​ប្រទេស​មី​យ៉ាន់​ម៉ា បានបង្ហាញ​យ៉ាងច្បាស់​ថា ការរីក​រាលដាល​ក្នុង​សហគមន៍ និង​ការ​បាត់ដាន​នៃ​ការឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់ បានធ្វើឱ្យ​ប្រទេស​នេះ មាន​កំណើន​ឆ្លង​ក្នុង​មួយថ្ងៃ​ជាង ១ ០០០​នាក់ និង​ករណី​ឆ្លង​សរុប​ជាង ៦០ ០០០​នាក់​ហើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បានចេញ​បទបញ្ជា​ផងដែរ​ថា រាល់​អ្នក​ទាំងអស់​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក គឺត្រូវធ្វើ​ឱ្យបាន​ត្រឹមត្រូវ និង​ម៉ត់ចត់​បំផុត ហើយ​ចំពោះ​អ្នក​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ បើសិន​អ្នក​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​ពុំបាន​ត្រឹមត្រូវ​នោះទេ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​រៀបចំ​ពិនិត្យ​តាមដាន ឱ្យបាន​ច្បាស់លាស់ និង​នាំ​ពួកគាត់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ផ្នែក​ដែល​រៀបចំ​ដោយ​ក្រសួងសុខាភិបាល មិន​ថា​នៅ​ទីក្រុង ឬ​នៅ​បណ្តា​ខេត្ត​នោះទេ ហើយ​ត្រូវមាន​ការការពារ និង​យាមកាម​យ៉ាង​ត្រឹមត្រូវ ដោយ​សម្តេច​តេ​ជោ បាន​សង្កត់ធ្ងន់ថា នោះ​មិនមែនជា​ការដាក់​ឃុំ​នោះទេ ក៏ប៉ុន្តែ​នោះ​ជា​តម្រូវ​ការចាំបាច់ នៃ​ការដាក់​ខ្លួន​ឱ្យដាច់​ដោយឡែក ដោយ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ក្នុងការ​ជ្រើសរើស​ថា ត្រូវ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​របស់ខ្លួន ដោយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​នៃ​វិធាន​ច​ត្តា​ឡី​ស័ក ឬ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ដោយមាន​ការចាប់​បញ្ជូន​ទៅ​កន្លែង​ច​ត្តា​ឡី​ស័ក​៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×