Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អីយ៉ា កូនស្រី សួស វី​ស្សា ទទួលបាន​អំណោយ​គួច​ដៃ​ហ៊ុ​ង​ស៊ុយ​តាម​ថ្ងៃកំណើត​រហូតដល់​ទៅ​

spot_img

​ភ្នំពេញ​៖ តារាចម្រៀង សួស វី​ស្សា និង​ស្វាមី​គឺ​លោក​ថ​មមី ក្រោយពី​បាន​រៀប​អាពាហ៍ពិពាហ៍​កាលពី​ថ្ងៃទី​២៩​ធ្នូ ឆ្នាំ​២០១៩ កន្លងទៅ បច្ចុប្បន្ន​ទទួលបាន​ស​មា​ជិ​ក​ថ្មី​ដ៏​គួរឱ្យ​ស្រឡាញ់​ម្នាក់​ជា​ចំណងដៃ​អាពាហ៍ពិពាហ៍​។​

​ក្រោយពី​ទទួលបាន​សមាជិក​ថ្មី​ក្នុង​គ្រួសារ​ដែល​ស្មើរ​និង​គ្រាប់​ពេ​ជ្យ​ប្រចាំចិត្ត កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​អ្នកនាង សួស វី​ស្សា និង​ស្វាមី​ព្រមទាំង​ក្រុមគ្រួសា​បានសម្រេច​រៀបចំ​កម្មវិធី​ចេញ​ខែ​កូនស្រី​ជាទី​ស្រឡាញ់​ជាមួយនិង​ការ​គួច​ដៃ​ជា​ទឹកប្រាក់​ចំនួន 9,999$​។ អ្នកនាង សួស វី​ស្សា ជាមួយ​ស្វាមី​បានឱ្យដឹងថា នេះ​មិនមែនជា​ចំនួន​គួច​ដៃ​សរុប​នោះទេ ដោយ​អ្នក​ទាំង​២​បញ្ជាក់ថា ចំនួន​ទឹកប្រាក់​9,999$ សម្រាប់តែ​នាង​ម្នាក់ឯង ចំណែក​លោក​ថ​មមី​និង ឪពុកម្តាយ​ទាំងសង្ខាង​ក៏បាន​គួច​ដៃ​ក្នុង​ចំនួន​ទឹកប្រាក់​ដូចគ្នានេះដែរ ដែល​សរុបមក សម្រាប់​នាង​និង​ស្វាមី​ថែម​តែ​2$ ទៀត​ប៉ុ​ន្នោះ​ស្មើរ​និង​20,000$ ទៅហើយ​។​

​គួរ​បញ្ជាក់ថា មូលហេតុ​ដែល​អ្នក​ទាំង​២​យក​ចំនួន​ទឹកប្រាក់​នេះ​គួច​ដៃ​កូន ក៏​ព្រោះតែ​ផ្ទះ​អ្នកនាង​រស់នៅ​លេខ​៩ រថយន្ត​ដែល​ជិះ​សព្វថ្ងៃ​លេខ​៩ មាន​សមាជិកគ្រួសារ​៩​នាក់ ហើយ​ពិសេស​ជាងនេះទៅទៀត​នោះ កូន​អ្នកនាង​បានកើត​នៅ​ម៉ោង​ហ៊ុ​ង​ស៊ុយ​ល្អ​តែម្តង​គឺ​ម៉ោង​៩​និង​៩​នាទី​ព្រឹក​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×