Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹង​គូរ​ដណ្តឹង​ផ្តាច់​ពាក្យ យក​កាំបិត​ចាក់​ជនរងគ្រោះ ចំ​ក្រោម​ឆ្អឹងជំនីរ​ខាងស្តាំ របួសធ្ងន់ ហើយ​រត់គេច​បាត់​

spot_img

​កណ្តាល​៖ ករណី​ប៉ុនប៉ង​ឃាតកម្ម ជនសង្ស័យ​ជា​អតីត​គូរ​ដណ្តឹង​និង​គ្នា​ខឹង​នាង​ផ្តាច់ពាក្យ​ហើយ​និង​ប្ដឹងទៅ​ប៉ុស្តិ៍​ប៉ូលិស​ទៀត​នោះ​ក៏​ដក​កូនកាំបិត​ចុង​ស្រួច ចាក់​ជនរងគ្រោះ ចំ​ក្រោម​ឆ្អឹងជំនីរ​ខាងស្តាំ​នារី​ម្នាក់ បណ្តាល​ឲ្យ​លិច​ជ្រៅ ហូរឈាម​យ៉ាងច្រើន សន្លប់​លែង​ដឹងខ្លួន ចំណែក ជនសង្ស័យ​បាន​បោះ​កាំបិត​ចោល​ហើយ​រត់​គេចខ្លួនបាត់​តែម្តង​។​

​កើត​ហេតុនេះ​កើតឡើង​នៅ​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០២០ វេលា​ម៉ោង​១១​និង​៣០ នាទី នៅ​ចំណុច​តាមផ្លូវ ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ជនរងគ្រោះ​១​នាក់​៖​ឈ្មោះ កែវ មួយ​គីម ភេទ​ស្រី អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សង្កាត់​កើតហេតុ មុខរបរ នៅផ្ទះ​មាន​របួសស្នាម​ត្រង់​ក្រោម​ឆ្អឹងជំនី ខាងស្តាំ មាន​ស្នាម​ដាច់​ចូល​ជ្រៅ ហូរឈាម ជា​ទម្ងន់ សន្លប់ លែង​ដឹងខ្លួន​។ ចំណែក​ជនសង្ស័យ​១​នាក់​៖​ឈ្មោះ រ៉ា បូរី ហៅ​ទុយ ភេទ​ប្រុស ជនជាតិខ្មែរ អាយុ​២៣​ឆ្នាំ​ទីលំនៅ​ភូមិ​សង្កាត់​កើតហេតុ មុខរបរ​លក់​ស្រា​ក្រឡុក​(​គេចខ្លួន​)​។​

​វត្ថុតាង​ចាប់យក​៖ កូនកាំបិត​ចុង​ស្រួច ប្រវែង​៩​សង្ទីម៉ែត្រ មាន​ប្រឡាក់​ឈាម​០១ ។

​នគរបាល​បាន​រៀបរាប់​សភា​ពនៃ​រឿងហេតុ​នេះ​ថា​ មុន​ពេលវេលា​កើតហេតុ​ខាងលើ​ជនសង្ស័យ​និង​ជនរងគ្រោះ ជា​អតីត​គូរ​ដណ្តឹង​និង​គ្នា តែដោយសារ ជនសង្ស័យ ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន ហើយ​ធ្លាប់ វាយ​ធ្វើបាប​ជនរងគ្រោះ​ជា​ញឹកញាប់ ហើយ​ជនរងគ្រោះ ក៏​ធ្លាប់បាន​ដាក់ពាក្យ​ប្តឹង រក្សាទុក​នៅ​ប៉ុស្តិ៍​ដើម​មៀន​ទៀតផង រួច​បាន​ផ្តាច់​ពាក្យ​ទៅវិញ តែ​ជនសង្ស័យ នៅតែ​មក​ទាក់ទង​រំខាន ជនរងគ្រោះ​រហូត​។ លុះ​មកដល់​វេលា​កើតហេតុ​ខាងលើ ឪពុក​ជនរងគ្រោះ​បាន​ឌុប​ជនរងគ្រោះ ទៅ​ហៅ​ជនសង្ស័យ ចេញពីផ្ទះ ហើយ​ណាត់​ជួបគ្នា​នៅ​ប៉ុស្តិ៍​ដើម​មៀន ដើម្បី​និយាយ​គ្នា​ឲ្យ​បាន​ដាច់ស្រេច តែ​នៅពេល ដើរ​តាមផ្លូវ មិនទាន់​និយាយ​គ្នា​ផង​ស្រាប់តែ​ជនសង្ស័យ ដក​កូនកាំបិត​ចុង​ស្រួច ដែល​លាក់ទុក ក្នុង​ចង្កេះ យកមក​ចាក់​ជនរងគ្រោះ ចំ​ក្រោម​ឆ្អឹងជំនីរ​ខាងស្តាំ​បណ្តាល​ឲ្យ​លិច​ជ្រៅ ហូរឈាម​យ៉ាងច្រើន សន្លប់​លែង​ដឹងខ្លួន ចំណែក ជនសង្ស័យ​បាន​បោះ​កាំបិត​ចោល​ហើយ​រត់​គេចខ្លួនបាត់​តែម្តង​។​

​ក្រោយ​កើតហេតុ កម្លាំង​ប៉ុស្តិ៍​ដើម​មៀន សហការ​ជាមួយ​កម្លាំង​យុត្តិធម៌​ក្រុង​តាខ្មៅ បាន​ចុះ​ដល់​កន្លែងកើតហេតុ​និង​ជួយ​យក​ជនរងគ្រោះ មកកាន់​មន្ទី​ពេទ្យ​ជ័យជំនះ និង​កំពុងតែ​ស្រាវជ្រាវ ដើម្បី​បន្ត​ស្វែងរក ជនសង្ស័យ យកមក ចាត់ការ​តាម​នីតិវិធី​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×