Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ​៖ “​ខ្ញុំ​អាច​នឹង​ស្នើ​ទៅ​ព្រះករុណា ព្រះមហាក្សត្រ ដើម្បី​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​បាន​”

spot_img

ភ្នំពេញ៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​រាត្រី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​ថ្លែងថា “ខ្ញុំ​អាច​នឹង​ស្នើ​ទៅ​ព្រះករុណា ព្រះមហាក្សត្រ ដើម្បី​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​បាន ព្រោះថា​ច្បាប់​មាន​រួចហើយ ប៉ុន្តែ​កម្ពុជា​នៅពេលនេះ ពុំទាន់​ដល់​ដំណាក់កាល​ហ្នឹង​នៅឡើយ​ទេ”​។​

​ថ្លែង​ក្នុង​នៅ​សារ​សំឡេង​នៅ​យប់​ថ្ងៃទី៩វិច្ឆិកានេះ សម្តេច​តេ​ជោ បានបញ្ជាក់ថា​៖ “​ខ្ញុំ​កំពុងតែ​គិតថា តើ​ត្រូវ​ប្រកាស​បិទ​រាជធានី​ភ្នំពេញ ឬ​ផ្នែក​ណាមួយ​នៅក្នុង​ប្រទេស​ឬទេ​? ព្រោះថា​ច្បាប់​ស្តីពី ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន មាននៅ​ក្នុង​ដៃ​រួចហើយ ដូច្នេះ ខ្ញុំ​អាច​នឹង​ស្នើ​ទៅ​ព្រះករុណា ព្រះមហាក្សត្រ ដើម្បី​ព្រះអង្គ​ឡាយព្រះហស្ថលេខា ដើម្បី​ដាក់​ប្រទេសជាតិ ក្នុង​ផ្នែក​ណាមួយ ឬ​រាជធានី​ភ្នំពេញ ឬ​អាច​ប្រទេស​ទាំងមូល ក្នុង​គ្រា​មាន​អាសន្ន​បាន ក៏ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ទៅដល់​នោះទេ ព្រោះ​នឹង​ប៉ះពាល់​ទៅដល់​សិទ្ធ​សេរីភាព​មនុស្ស​ច្រើន​គ្នា ខណៈ​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល មាន​ត្រឹម​ជាង ៩០០​នាក់​ប៉ុណ្ណោះ​”​។​

គួររំលឹកថា ច្បាប់​ស្តីពី ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ដែលមាន ១២​មាត្រា ត្រូវបាន​ចុះហត្ថលេខា​ដោយសម្តេចវិបុលសេនាភក្តីសាយ ឈុំ ​ប្រមុខរដ្ឋស្តីទី និង​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០ កន្លងទៅ​៕​

ដោយ៖បញ្ញាស័ក្តិ

spot_img
×