Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លទ្ធផល​អ្នក​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ៣​វិច្ឆិកា រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន​៣​នាក់ និង​ធ្វើតេស្ត​ចំនួន​១១៤០​នាក់ អវិជ្ជមាន​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ពី​បច្ចុប្បន្នភាព​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​ប្រទេស​កម្ពុជា ដោយ​បញ្ជាក់​ពី​លទ្ធផល​អ្នក​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ៣​វិច្ឆិកា ចំនួន​១១៤០​នាក់ «​អវិជ្ជមាន​កូ​វីដ​១៩» និង​រកឃើញ​ភាព​វិជ្ជមាន​វីរុស​កូ​វីដ​៣​នាក់ លើ​តំណាងរាស្ត្រ​ម្នាក់ មន្ត្រី​ម្នាក់ និង​ឯកអគ្គរដ្ឋទូត​ហុង​គ្រី​ម្នាក់​។​
​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​។

​បើតាម​ក្រសួងសុខាភិបាល បានប្រកាសថា ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ចំនួន ៣​នាក់ និង​មិនមាន​ករណី​ជាសះស្បើយ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ គឺ​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩ មាន​ចំនួន​៣​នាក់ គឺ​លោក សួស យ៉ា​រ៉ា​, លោក សរ ចិ​ត្រា និង​ឯកអគ្គរដ្ឋទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា ដែល​កំពុង​សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ការធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​៣ វិច្ឆិកា មាន​ចំនួន​សរុប​១១៦៦​នាក់ (​ទាំង​តេស្ត​លើក​ទី​១ និង​លើក​ទី​២) ដែល​ទទួលបាន​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា មាន​ចំនួន​១១៤៣​នាក់​៖ ​អ្នក​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ មាន​ចំនួន​១១៤០​នាក់​។ នៅសល់​វត្ថុ​សំណាក​ចំនួន​២៣​នាក់ ដែល​នឹងត្រូវ​វិភាគ​បន្ត​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា​នេះ​។​

​ក្រសួង​បន្តថា គិត​ទាំង​បុរស​អង្គរក្ស​ផ្ទាល់​គណៈប្រតិភូ​ហុង​គ្រី ដែល​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ចំនួន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍​០៣​វិច្ឆិកា មាន​ចំនួន​៤​នាក់​។​

​ជាមួយគ្នានេះ ក្រសួងសុខាភិបាល បាន​ក្រើនរំលឹក​ដល់​អ្នក​ដែល​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​ទាំងអស់ ដែលមាន​លទ្ធផល​តេស្ត​លើក​ទី​១ និង​លើក​ទី​២ អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចាំបាច់​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅតាម​ផ្ទះ​ឲ្យ​បាន​ត្រឹមត្រូវ និង​នៅ​សណ្ឋាគារ​រ៉េស៊ីដង់​ភ្នំពេញ (​សម្រាប់​អ្នក​ដែល​ពុំមាន​លទ្ធភាព​ធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ​ខ្លួនឯង​) ទៅតាម​ការណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ហ្មត់​ចង់​ជាទីបំផុត ហើយ​កុំ​ដើរ​ចេញទៅ​ក្រៅ​ផ្ទះ ឬ​ពី​សណ្ឋាគារ ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​ឲ្យ​សោះ ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ពី​ម្នាក់​ទៅ​ម្នាក់ និង​ចូល​សហគមន៍​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅ​កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន​៣០០​នាក់ (​ស្ត្រី​៦០​នាក់ និង​បុរស​២៤០​នាក់​) ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន​២៨៨​នាក់ និង​អ្នក​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ចំនួន​១២​នាក់​។

​ក្រសួងសុខាភិបាល សូម​ធ្វើការ​ក្រើនរំលឹក​ជូន​ដល់​អ្នក​ដែល​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣​វិច្ឆិកា ទាំងអស់ ដែលមាន​លទ្ធផល​តេស្ត​លើក​ទី​១ និង​លើក​ទី ២ អវិជ្ជមាន​វីរុស​ក្ខ​វីដ​-១៩ ចាំបាច់​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន​១៥​ថ្ងៃ​នៅតាម​ផ្ទះ​ឲ្យ​បាន​ត្រឹមត្រូវ និង​នៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ (​សម្រាប់​អ្នក​ដែល​ពុំមាន​លទ្ធ ភាព​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ខ្លួនឯង​) ទៅតាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ហ្មត់ចត់​ជា ទីបំផុត ហើយ​កុំ​ដើរចេញ​ក្រៅ​ផ្ទះ ឬ​ពី​សណ្ឋាគារ ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​ឲ្យ​សោះ ដើម្បី​ទប់ ស្កាត់​ការចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ពី​ម្នាក់​ទៅ​ម្នាក់ និង​ចូលក្នុង​សហគមន៍​។​

​ក្រសួង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​-​បុគ្គលិក​សុខា ភិ​បាល និង​ក្រុមគ្រូពេទ្យ​ទាំងអស់​នៅ​ទូទាំងប្រទេស ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់ ជាតិ​និង​ថ្នាក់ក្រោម​ជាតិ អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង​មន្ទីរពិសោធន៍​នៃ​មន្ទីរពេទ្យ​ខេត្ត សៀមរាប ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បានល្អ​ប្រសើ​រ​បំផុត ក្នុង​ការជួយ​ពិនិត្យ​សុខភាព និង​ស្រាវជ្រាវ រក​ករណី​កូ​វីដ​-១៩ ព្រមទាំង​អ្នក​ប៉ះពាល់​ទាំងអស់​កន្លងមក រួមទាំង​ការដាក់​វិធានការ​នានា ដើម្បី​ទប់ស្កាត់ ការចម្លង​វីរុស​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×