Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ លើកឡើងថា វិស័យនេះ​មានការ​បន្ត​កើនឡើង មិន​ប៉ះពាល់​ដោយ​កូ​វីដ​.១៩​ធ្ងន់ធ្ងរ​នោះទេ​

spot_img

​ភ្នំពេញ​៖​ការអះអាង​នេះ​បានធ្វើ​ឡើង​ដោយ​លោក ថុ​ន ប៉ូ​រ៉ា , អគ្គនាយក​ក្រុមហ៊ុន​ខេ​អេ​ច​លែ​ន កាលពី​ល្ងាច​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុង​ពិធី​ប្រកាស​បើក​លក់​ផ្ទះ​នៅក្នុង​គម្រោង​ពាណិជ្ជកម្ម​ភ្នំ​តូច ដែល​ព្រឹ​ត្ត​ទៅ​នៅក្នុងពេល​ជួបជុំ​ដៃគូ​សហការ​របស់​ក្រុមហ៊ុន​ខ​អេ​ច​លែ​ន​(KH Land )​និង​បានបង្ហាញ​ពី​ការ​ប្រូ​ម៉ូ សិន បញ្ចុះតម្លៃ​សមរម្យ​ដល់​អតិថិជន​ទូទៅ​បាន​ចំណេញ​សន្ធឹកសន្ធាប់​ផងដែរ​។​

​លោក ថុ​ន ប៉ូ​រ៉ា , អគ្គនាយក​ក្រុមហ៊ុន​ខេ​អេ​ច​លែ​ន បាន​វិស័យ​អចលនទ្រព្យ​បាន​ដើរតួ​យ៉ាងសំខាន់ ក្នុង​ការជួយ​ពង្រឹង​សេដ្ឋកិច្ចជាតិ​កម្ពុជា ឲ្យ​មាន​សន្ទុះ​កាន់តែខ្លាំង​ខ្លាំ​នាពេល​បច្ចុប្បន្ន​នឹង​ទៅ​អនាគត​។ ទោះបី​យើង​ស្ថិតនៅក្នុង​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​កាលពីដើមឆ្នាំ​២០២០​តិច​តូចក្តី​។ តែ​វិស័យ​អចលនទ្រព្យ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះទេ ព្រោះ​ក្រុមហ៊ុន​វិនិយោគ​នៅតែ​បន្ត​បណ្តាក់ទុន​សាងសង់​បុរី ផ្ទះល្វែង វិឡា ផ្សារ​និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដដែល​។​

​លោក​អគ្គនាយក​ក្រុមហ៊ុន​ខេ​អេខ​លែ​ន​បន្តថា ការជួបជុំ​ផ្សព្វផ្សាយ​ដែលមាន​បុគ្គលិក និង​តំណាង​គូ​សហការ​ជាង​១០០​នាក់​ចូលរួម​នេះ គឺជា​ការរៀនសូត្រ​មួយទៀត ក្នុង​វិស័យ​អចលនទ្រព្យ​និង​គន្លឹះ ក្នុងការ​ក្លាយខ្លួនជា​អ្នក​ពូកែ​ខាង​ផ្នែក​អចលនទ្រព្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នកចូលរួម​ថែមទាំង​អាច​ចាប់យក​ឱកាស​ចំណេញ​ក្នុងការ​ប្រូ​ម៉ូ​សិន​នេះ​ផងដែរ​។​

​ក្រុមហ៊ុន​អេ​ច​លែ​ន (KH Land ) បាន​រៀន​ចំ​ពិធី​ប្រកាស​លក់​ផ្ទះ​នៅក្នុង​គម្រោង​ទីក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច ដែលមាន​ការ​ប្រូ​ម៉ូ​សិន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​ពិធី​ពិសា​អាហារ​ជួបជុំ​ដៃគូ​សហការ នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។​

​លោក​ថុ​ន បូរ៉ា អគ្គនាយក​ក្រុមហ៊ុន​ខេ​អេ​ច​លែ​ន បាន​លើកឡើងថា កម្មវិធី​នេះ មិន​ត្រឹមតែ​ផ្ដល់ ចំណេះដឹង​អំពី​បច្ចុប្បន្នភាព​នៃ​វិស័យ​អចលនទ្រព្យ​និង​គន្លឹះ​ក្នុង​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ដ៏​ពូកែ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​អ្នកចូលរួម ថែមទាំង​អាច​ចាប់យក​ឱកាស​ចំណេញ​ពី​ការ ប្រូ​ម៉ូ​សិន​ជាច្រើន​នេះ​ផងដែរ​។​

​នៅ​ចំពោះមុខ​ដៃគូ​សហការ​ជាច្រើន​នាក់ លោក​ថុ​ន បូរ៉ា បាន​បង្ហាញថា ក្រុមហ៊ុន​ខេ​អេ​ច​លែ​ន បាន យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​គុណភាព​សំណង់ ដែលមាន​ស្តង់ដា​សមស្រប​ទៅតាម​បច្ចេកទេស និង​ជ្រើស រើស​សំភារៈ​ដែលមាន​គុណភាព​ល្អ​សម្រាប់​សាងសង់​ផ្ទះ និង​អគារ​នីមួយៗ រួមទាំង​ប្រកាស ផ្ដល់ជូន​កាដូ​ដល់​អតិថិជន​ដែល​ទិញ​ផ្ទះ​នៅក្នុង​គម្រោង​ទីក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច​ដំបូង នូវ​ការបញ្ចុះ តម្លៃ​ពិសេស រង្វាន់​ទូទឹកកក ទូរទស្សន៍ និង​ការ​រចនា​ផ្ទះបាយ លក្ខខណ្ឌ​បង់ប្រាក់ ងាយស្រួល រួម​ជា មួយ​និង​លក្ខខណ្ឌ​ពិសេស​ជាច្រើន​ទៀត​។​

​លោក​ថុ​ន បូរ៉ា ចាត់ទុក​ការ​ប្រូ​មូ​សិន​នៅពេលនេះ គឺជា​ឱកាស​ដ៏​ល្អ​បំផុត សម្រាប់​ដៃគូ​សហការ និង​អតិថិជន ដែល​អាច​វិនិយោគ​ដើម្បី​ចំណេញ​បាន​ច្រើន​។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន​ខេ​អេ​ច​លែ​ន ជា​ក្រុម ហ៊ុន​ស្របច្បាប់​ត្រឹមត្រូវ មាន​មូលដ្ឋានគ្រឹះ​រឹងមាំ មាន​ចក្ខុវិស័យ​វែងឆ្ងាយ​និង​ច្បាស់លាស់ ព្រមទាំង មាន​គម្រោង​អភិវឌ្ឍន៍​ល្អៗ​នៅ​តំបន់​ដ៏​មាន​សក្ដានុពល​សេដ្ឋកិច្ច ។​
​គម្រោង​ទីក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច មាន​ទំហំ​១០០​ហិកតា ដែលមាន​ការអភិវឌ្ឍ​ដូចជា ដី​ឡូ​តិ៍ ផ្ទះ អាជីវកម្ម វីឡា​ទោល វីឡា​កូនកាត់ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទាំង​១០​ប្រភេទ ផ្សារ​ធំ​ទូលាយ និង​ទីធ្លារ សម្រាប់​រៀបចំ​កម្មវិធី​និង​ពិព័រណ៍​ពាណិជ្ជកម្ម រួម​ជាមួយនិង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ដូចជា ប្រព័ន្ធ​ផ្លូវ បេតុង ប្រព័ន្ធ​លូ ប្រព័ន្ធ​ទឹក​ភ្លើង ជាដើម ។
​គម្រោង​ដ៏​ប្រណិត​នេះ មាន​ទីតាំង​ស្ថិតនៅ​ជិត​ផ្លូវ​៥១ និង​ជិត​សួន​ឧស្សា​កម្ម​កាណាឌីយ៉ា​ទំហំ​៥០០ ដែលជា​តំបន់​កំពុងមាន​ការអភិវឌ្ឍ​ដូចជា ផែស្ងួត រោងចក្រ សហគ្រាស​ធំៗ ឃ្លាំង​ផ្ទុកទំនិញ​នានា ក៏ដូចជា​គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន​ជាដើម​។ ដូចនេះ ក្នុងពេល​អនាគត​ដ៏​ខ្លី គម្រោង ទីក្រុង ពាណិជ្ជ កម្ម​ភ្នំ​តូច នឹង​ក្លាយជា​តំបន់​ដ៏​មាន​សក្ដានុពល​បំផុត ក្នុងការ​រស់នៅ ការប្រកប​អាជីវកម្ម និង ការ វិនិយោគ​ផ្សេងៗ​ជាច្រើន​ទៀត​។​

​ដៃគូ​សហការ​ទាំងអស់​ដែល​បាន​ចូលរួម​ពិធី​នេះ បានលើកឡើង​នូវ​មតិ​ដូចៗ​គ្នា​ថា ពួកគាត់​ពិតជា មាន​មោទនភាព​ដែល​បានជ្រើសរើស​ដៃគូ​សហការ​បាន​ត្រូវ គឺ​ក្រុមហ៊ុន​ខេ​អេ​ច​លែ​ន​នេះ ហើយ​និង បានទទួល​លទ្ធផល​ជោគជ័យ​ដ៏​ច្រើន​នាពេល​កន្លងមក ព្រោះ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​រឹងមាំ មាន​ថ្នាក់ ដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ​និង​ប៉ុន​ប្រសព្វ មាន​គម្រោង​អភិវឌ្ឍន៍​ល្អៗ ថែមទាំង​មាន ប្រូ​ម៉ូ​សិន បញ្ចុះតម្លៃ​និង​រង្វាន់​ជាច្រើន​។​

​ក្នុងនាម​ជា​ដៃគូ​សហការ ពួកគាត់​បាន​សង្កេតឃើញ​ថា ក្រុមហ៊ុន​ខេ​អេ​ច​លែ​ន តែងតែ​យកចិត្តទុកដាក់ សំខាន់​ទៅលើ ការធ្វើ​យ៉ាងណា​ឱ្យ​អតិថិជន​ទទួលបាន​គុណភាព​ខ្ពស់​នៃ​សំណង់ ព្រមទាំង​ផលចំណេញ​ច្រើន ដៃគូ​សហការ​ទទួលបាន​ជោគជ័យ ដែល​កត្តា​នេះ ធ្វើឱ្យ​ក្រុមហ៊ុន​ទទួលបាន​នូវ​ទំនុកចិត្ត​ខ្ពស់ និង​មានការ​រីកចម្រើន​៕ ដោយ​៖CEN


spot_img
×