Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន់ទឹម

spot_img

១.គ្រឿងផ្សំ ៖

-មាន់ចំនួន ១

-ផ្កាចេក ៖ ២០-២៥ផ្កា

-សាច់ជ្រូកបីជាន់ចិញ្ច្រាំ ៖ ១,៥ខាំ (មួយខាំកន្លះ)

-ពពុះសណ្តែកមាន ៣បន្ទះ

-មីសួរ ៖ មួយកញ្ចប់តូច

-ត្រចៀកកណ្តុរ ប្រហែលជា ៥-៦

-ផ្សិតក្រៀម (ត្រាំឲ្យរីក) ៧

-ខ្ទឹមក្រហម ៣កំពឹសធំ

-គ្រាប់ឈូក (ស្ងោរឆ្អិន) ១ខាំ

-ស្ករស ១ស្លាបព្រាបាយ

-ប្រេងខ្យង ១ស្លាបបាយកន្លះ

-ទឹកស៊ីអ៊ីវកន្លះស្លាបព្រាបាយ

-ម្សៅស៊ុបមាន់កន្លះស្លាបព្រាបាយ

-អំបិល កន្លះស្លាបព្រាកាហ្វេ

-ម្រេច កន្លះស្រាបកាហ្វេ

-ទឹកត្រី ១ស្លាបព្រាកាហ្វេ

-ប្រេងល្ង កន្លះស្លាបព្រាកាហ្វេ (ជ្រើសរើសយកម៉ាកនេះ ឈ្ងុយល្អ)

២.វិធីធ្វើ ៖

-ពពុះសណ្តែក ផ្សិត ត្រចៀកកណ្តុរ ផ្កាចេក ហាន់ឲ្យតូចៗទាំងអស់ មីសួរកាត់ឲ្យខ្លី ខ្ទឹមក្រហមហាន់ចំណិតតូចៗ។ មាន់មុនញាត់គ្រឿងចូល ប្រឡាក់គ្រឿងតិចៗពីក្រៅ ដើម្បីអាំងទៅមានពណ៌ក្រហម, ដាក់ប្រេងខ្យងបន្តិច ទឹកស៊ីអ៊ីវបន្តិច ស្ករបន្តិច ហើយប្រឡាក់ពីក្រៅឲ្យសព្វ ទុកមួយអន្លើសិន។

-ដាក់គ្រឿងផ្សំទាំងអស់ច្របាច់ចូលគ្នាឲ្យសព្វ ដើម្បីញាត់ចូលមាន់ ។ បើកគូទមាន់ញាត់គ្រឿងចូល ហើយកុំអាំងទាំងអីចឹង ដោតអំបោះនឹងម្ជុលដេរវាតិចទៅកុំឲ្យវាហូរជាតិចេញក្រៅឲ្យវានៅក្នុងនឹងតែម្តង។ ប្រើពេលដុតត្រឹម ១ម៉ោងកន្លះ នឹងឆ្អិនហើយ យើងបើកលេខ៤៥០, មួយម៉ោងកន្លះចុចមើល បើថា មិនឆ្អិនថែមតិចទៀតទៅ៕

សូមមើលរូបភាពតាមលំដាប់លំដោយ ៖

spot_img
×