Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មការិនី​សិប្បកម្ម​កាត់ដេរ នៅ​កំពុងទូក​ក្រោម លើកគ្នា​តវ៉ា​ដល់​មន្ទីរ​ការងារ​ឲ្យ​ជួយ​រឿង​បាត់​ម៉ូតូ ដែល​ដាក់​នៅ​កន្លែងធ្វើការ ហើយ​ម្ចាស់​សិប្បកម្ម​មិន​ទទួលខុសត្រូវ​

spot_img

​តាកែវ​៖​នៅ​ព្រឹក​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ កម្មការិនី​សិប្បកម្ម​កាត់ដេរ នៅក្នុង​ក្រុង​ដូន​កែវ​មួយកន្លែង នាំគ្នា​តវ៉ា​នៅមុខ​មន្ទីរ​ការងារ​ស្នើសុំ​ឲ​ជួយ​ពួកគាត់ លើ​ករណី​បាត់​ម៉ូតូ​ដែល​ចត​ផ្ញើ​នៅក្នុង​សិប្បកម្ម ពេល​ចូលធ្វើការ តែ​ម្ចាស់​ជា​ជន​ជាតិចិន មិន​ព្រម​ទទួលខុសត្រូវ​ឡើយ លើ​ករណី​បាត់​ម៉ូតូ​នេះ​។

​ការនាំគ្នា​មក​តវ៉ា​ពី​ក្រុម​កម្មការិនី​ទាំងនោះ នៅ​មន្ទីរ​ការងារ​ខេត្តតាកែវ​នេះ គឺ​ពួកគាត់​មាន​គោលបំណង​ចង់​ឲ្យ​ខាង​មន្ទីរ​ការងារ ចូលរួម​ជួយ​ដល់​ពួកគាត់​លើ​ការដោះស្រាយ​ជាមួយ​ម្ចាស់​សិប្បកម្ម​ជា​ជន​ជាតិចិន ដែល​មិន​ព្រម​ទទួលខុសត្រូវ លើ​ករណី​បាត់​ម៉ូតូ​របស់​កម្មការិនី​ដែល​ចត​នៅ​កន្លែង​ផ្ញើ ដែលមាន​សន្តិសុខ​យ៉ា​មកា​មរ​បស់​ម្ចាស់​សិប្បកម្ម កាលពី​ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិតនៅ​ចំណុច​បេន​កំពុងទូក​ក្រោម ភូមិ​ស្នោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។

​ចំពោះ​បញ្ហា​កម្មការិនី​សិប្បកម្ម​នេះ មក​ធ្វើ​ការតវ៉ា​លើ​ករណី​បាត់​ម៉ូតូ ក្នុង​សិប្បកម្ម​ពេល​កំពុង​ចូលធ្វើ​ការងារ សុំ​ឲ្យ​មន្ទីរ​ការងារ​ជួយ​នោះ គឺ​លោ​លោក ម៉ឺង វី​រី​យ៉ា ប្រធាន​មន្ទីរ​ការងារ​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី ១០ វិច្ឆិកា​នេះ ថា លោក​នៅ​មិនទាន់​ដឹង​ជុំវិញ​បញ្ហា​នោះ​នៅឡើយ​ទេ ហើយ​លោក​នឹង​ឲ្យ​មន្ត្រី​ជំនាញ​របស់លោក ធ្វើការ​សួរនាំ​ពី​ដើមហេតុ​នៃ​រឿង​ទាំងនេះ ក្នុងនោះដែរ លោក​បាន​បញ្ជាក់ថា ក្នុង​ច្បាប់​ការងារ គឺ​មិនទាន់មាន​ចែងថា ត្រូវ​ឲ្យ​ម្ចាស់​សិប្បកម្ម ឬ​រោងចក្រ ត្រូវ​ទទួលខុសត្រូវ​លើ​ករណី​បាត់​របស់របរ ឬ​មធ្យោបាយ​ប្រើប្រាស់​របស់​និ​យោ​ជិ​ក នៅក្នុងពេល​ធ្វើការ​នោះទេ ។​

​បើតាម​សម្តី​រៀបរាប់​របស់​ម្ចាស់​ម៉ូតូ ដែល​បាត់​ជា​កម្មការិនី​ឈ្មោះ សួរ វណ្ណ​តុល អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ធ្នង់ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ បាន​និយាយ​រៀបរាប់ថា ម៉ូតូ​ដែល​បាត់​នោះ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ជា​ម៉ូតូ​ទិញ​បង់​រំ​លោះ​មិនទាន់​ដាច់​ផង រូបនាង​បាន​ទិញ ដើម្បី​ជា​មធ្យោបាយ​ជិះ​ម៉ូតូ​មក​ធ្វើ​ការងារ នៅ​សិប្បកម្ម​គ្មាន​ឈ្មោះ​មួយកន្លែង​ស្ថិតនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ លុះដល់​ពេលចេញ​ពី​ធ្វើ​ការងារ​សម្រាក​បាយ​ថ្ងៃត្រង់ ស្រាប់តែ​ម៉ូតូ​របស់​នាង​បាន​បាត់ នៅសល់តែ​មួកសុវត្ថិភាព នៅក្នុង​កន្លែង​ផ្ញើ​របស់​សិប្បកម្ម រួច​នាង​និង​ក្រុម​កម្មការិនី​ផ្សេងទៀត បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​អធិការដ្ឋាន​ក្រុង​ដូន​កែវ​រួចរាល់ មកទល់​ប៉ុន្មាន​ថ្ងៃនេះ រក​មិនឃើញ​នោះទេ ទើប​ពួកគាត់​នាំគ្នា​ស្នើសុំ​ឲ្យ​ខាង​មន្ទីរ​ការងារ ជួយ​ដោះស្រាយ​ជាមួយ​ម្ចាស់​សិប្បកម្ម​កាត់ដេរ​សម្លៀក​បំពាក់ ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​នោះ ជួយ​ទទួលខុសត្រូវ​លើ​ករណី​បាត់​ម៉ូតូ​នៅក្នុង​កន្លែងធ្វើការ​ងារ ៕ ដោយ​៖​តាកែវ​

spot_img
×