Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រូវ​ដឹង​! អ្នកគ្រូ​ហុងស៊ុយ ឡុង ណា​លី ព្យាករណ៍​គ្រោះ​ធំៗ​ឆ្នាំ​២០២១ នឹង​កើត​ឡើងលើ​ប្រទេស​ទាំងនេះ រីឯ​ខ្មែរ​វិញ​គឺថា​…(​វីដេអូ​)

spot_img

​ភ្នំពេញ ដូចដែល​ប្រិយមិត្ត និង​មហាជន​ជាច្រើន បាន​ស្គាល់​រួចហើយ អ្នកគ្រូ​ហុងស៊ុយ ឡុង ណា​លី ត្រូវបាន​ចាត់ទុកថា គឺជា​គ្រូ​ទស្សន៍ទាយ​ជោគ​ជេ​តា​រាសី និង​ព្យាករណ៍​រឿងរ៉ាវ​ធំៗ​ដែល​បាន​កើតឡើង​នៅលើ​ពិភពលោក​ដ៏​ល្បីល្បាញ​ម្នាក់ ដែល​កំពុង​ទទួលបាន​ការចាប់អារម្មណ៍ និង​ការ​ស្ងើចសរសើរ​ជា​ជាខ្លាំង ព្រោះតែ​អ្នកស្រី​តែងតែ​ធ្វើការ​ទស្សន៍ទាយ​ត្រូវៗ នូវ​រឿងរ៉ាវ​កើតឡើង​ក្នុង​ឆ្នាំ​កន្លងៗ​មក ជាពិសេស​សម្រាប់​ឆ្នាំ​២០២០ នេះ គឺ​ពិតជា​ឆុត​ខ្លាំង​តែម្តង​។​

​យ៉ាងណាមិញ ថ្មីៗ​នេះ អ្នកស្រី ឡុង ណា​លី ដោយ​ផ្នែក​តាម​ក្បួន​វិជ្ជា​ប៉ា​ជឺ បានធ្វើការ​ព្យាករណ៍​ពី​ផ្នែក​សំខាន់ៗ​គួរ​ឲ្យ​ចាប់អារម្មណ៍​ថា រឿងរ៉ាវ​ទាក់ទង​នឹង​គ្រោះធម្មជាតិ នៅក្នុង​ឆ្នាំ​២០២១​នេះ ហានិភ័យ​ខ្ពស់ គឺ​កា​ររ​ញ្ជូ​យ​ដី និង​បំផ្ទុះ​ភ្នំភ្លើង ដែល​បាន​កើតឡើង​សូម្បីតែ​ប្រទេស​មិន​ធ្លាប់​កើត​។ ហើយ​គ្រោះធម្មជាតិ​នេះ គឺ​ប៉ះពាល់​ធ្ងន់​សម្រាប់​ប្រទេស​ប្រេ​ស៊ី​ល អាហ្វ្រិក អូស្ត្រាលី ឬ ជប៉ុន ឬ ភាគខាងត្បូង​នៃ​ប្រទេស​អាមេរិក​។ ដោយឡែក សម្រាប់​ប្រទេស​អាស៊ី​ឬ ប្រទេសជិតខាង​កម្ពុជា​យើង អ្នកស្រី​សុំ​មិន​និយាយ​ដល់​នោះទេ ប៉ុន្តែ សំណាង​ដែរ ដែល​ប្រទេស​យើង​ពុំ​រង​ផលប៉ះពាល់​នោះទេ ដោយសារតែ​ហ្សូ​ន​ឆ្លូវ និង​ហ្សូ​ន​មមា មិនបាន​ចំ​ប្រទេស​យើង​ទេ ។ ហើយ​ហានិភ័យ​ខ្ពស់​ជាងគេ គឺ​ប្រទេស​ជប៉ុន និង​ប្រេ​ស៊ី​ល​ប្រឈម​ផលប៉ះពាល់​ខ្លាំង សម្រាប់​ឆ្នាំ​២០២១ នេះ​។ អ្នកស្រី​បន្តថា ជាទូទៅ​ការរញ្ជួយ​ផែនដី គឺ​ប្រទេស​ខ្លះ​រៀងរាល់ឆ្នាំ​តែងតែ​កើតមាន តែ​តិចតួច ប៉ុន្តែ ដោយសារ​ឆ្នាំនេះ ឃ្លាំង​និង​ឃ្លាំង​បុក​គ្នា បានន័យថា ធាតុដី​ឃ្លាំង​មាស បុក​នឹង​ធាតុដី​ឃ្លាំង​ឈើ (​ដី​និង​ដី​បុក​គ្នា​) គឺមាន​ការរញ្ជួយ​កើតឡើង​ហើយៗ ក៏​មិនមែន​កើតឡើង​តែម្តង​ទេ គឺ​កើតឡើង​ញឹកញាប់ ដូច្នេះហើយ បងប្អូន​ខ្មែរ​ដែល​រស់នៅ​ក្នុងប្រទេស​ប៉ុន្មាន​ខាងលើនេះ សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​។

​ចំណែក​បញ្ហា​ទាក់ទង​នឹង​គ្រោះរាំងស្ងួត​វិញ ឆ្នាំ​២០២១​នេះ ដោយសារ​ធាតុដី​បុក​នឹង​ដី ធម្មតា​នៅក្នុង​ក្បួន​ប៉ា​ជឺ ធាតុដី គឺ​ដី​ស៊ី​ទឹកជា​លាភ អ៊ីចឹង​នៅពេល​មាន​ដី​មក​ច្រើនពេក ធ្វើ​ឲ្យ​ទឹក​ខះ​។ សរុបមក ពិភពលោក​ទាំងមូល​នៅក្នុង​ឆ្នាំ ២០២១ នេះ គឺ​ប្រឈមមុខ​នឹង​ការខ្វះ​ទឹក​ហេតុដូច្នេះ នឹងធ្វើ​ឲ្យ​កន្លែង​ខ្លះ​មាន​អ្នកស្លាប់​ដោយសារ​បញ្ហា​នេះ​ផងដែរ​។​

​ដោយឡែក នៅ​រឿង​មួយទៀត ទាក់ទង​បញ្ហា​ផ្នែក​កសិកម្ម អ្នកស្រី​ក៏​ឲ្យ​បងប្អូន​ទាំងអស់គ្នា​ដែល​ប្រកប​ជា​អាជីព​កសិក​កម្ម ត្រូវ​ប្រយ័ត្ន​នឹង​សត្វល្អិត ព្រោះ​ឆ្នាំ​២០២១ អាច​នឹងមាន​សត្វល្អិត​កម្ទេច​ផលដំណាំ ដែល​ធ្វើ​ឲ្យ​យើង​នឹកស្មាន​មិន​ដល់​នោះទេ មិន​ថា​ប្រទេស​យើង ឬ ប្រទេស​ផ្សេងៗ​នោះទេ​។​

​តែ​យ៉ាងណា អ្នកស្រី​ក៏បាន​បញ្ចា​ក់ថា អ្វីដែល​អ្នកស្រី​បានធ្វើការ​ព្យាករណ៍​នេះ គឺ​មិនមែន​អ្នកស្រី​ទំនាយ​ឲ្យ​កើតឡើង​ទេ តែ​វា​ជា​ក្បួន​ប៉ា​ជី​ដែល​បានកំណត់​រួចស្រេច ថា​តើ​ក្នុង​ឆ្នាំ​ណា​យើង​ជួប​អី សេដ្ឋកិច្ច​ឆ្នាំ​ណា​ល្អ ឆ្នាំ​ណា​មិនល្អ គឺ​យើង​អាច​មើល​តាម​ហ្នឹង​បាន​នៅក្នុង​ក្បួន​នេះ​។ ប៉ុន្តែ អ្នកស្រី​ក៏បាន​ពន្យល់ថា សម្រាប់​គ្រោះធម្មជាតិ គឺ​យើង​ពុំ​អាច​បញ្ចៀស​បានទេ ប៉ុន្តែ ប្រសិនបើ​រឿង​ហ្នឹង​កើតឡើង​ចំពោះ​យើង ឆ្នាំ​ហ្នឹង​រាសី​យើង​នឹង​ជួប​រឿង​អី នោះ​យើង​អាច​បង្ការ​បាន​មុន​៕ ដោយ​៖ លឹម ហុង​

spot_img
×