Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​មី​យ៉ាន់​ម៉ា​៖ លោកស្រី​អ៊ុង សាន​ស៊ូ​ជី អះអាង​ពី​ជ័យជំនះ​កាលពី​ថ្ងៃ​ចន្ទ​

spot_img

​គណបក្សកាន់អំណាចរ​បស់​មី​យ៉ាន់​ម៉ា ដឹកនាំ​ដោយ​លោកស្រី អ៊ុង សាន​ស៊ូ​ជី បាន​អះអាង​ពី​ជ័យជំនះ​កាលពី​ថ្ងៃ​ច័ន្ទ (៩ វិច្ឆិកា​) បន្ទាប់ពី​ការបោះឆ្នោត​ទូទៅ​មួយ ដែល​ត្រូវបាន​គេ​មើលឃើញថា​ជា​ការធ្វើប្រជាមតិ​លើ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដំបូង​គេ ដែល​ដឹកនាំ​ប្រទេស​ចាប់តាំងពី​ការបញ្ចប់ នៃ​ការគ្រប់គ្រង​ដោយ​របប​យោធា​អស់​ជាច្រើន​ទសវត្សរ៍​។​

​អ្នកនាំពាក្យ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) របស់លោក​ស្រី​បាន​និយាយថា ការរាប់​សន្លឹកឆ្នោត​ក្រៅផ្លូវការ​របស់ខ្លួន​បាន​បង្ហាញថា ខ្លួន​បានឈ្នះ​អាសនៈ​ចំនួន ៣២២ ដែល​ចាំបាច់​សម្រាប់​បង្កើត​រដ្ឋា​ភិ​បាល​ថ្មី​មួយ ទោះបីជា​លទ្ធផល​ពី​គណៈកម្មការ​បោះឆ្នោត​មិនត្រូវ​បានចេញ​ផ្សាយ​ក៏ដោយ​។​

​ខណៈដែល​កេរ្តិ៍ឈ្មោះ​របស់​អ្នកទទួល​រង្វាន់​ណូបែល​សន្តិភាព​ត្រូវបាន​ដួលរលំ​ជា​អន្តរជាតិ ជុំវិញ​ការចោទប្រកាន់​ដ៏​ចម្រូងចម្រាស​អំពី​អំពើ​ប្រល័យពូជសាសន៍​ប្រឆាំងនឹង​ជនជាតិភាគតិច​មូស្លីម រ៉ូ​ហ៊ីង​យ៉ា លោកស្រី​អ៊ុង​សាន​ស៊ូ​ជី នៅតែ​ជាម​នុស្ស​ជាទី​ស្រឡាញ់​សម្រាប់​ប្រទេស​នេះ ហើយ​ហ្វូងមនុស្ស​ជាច្រើន​បាន​តម្រង់​ជួរ​តាំងពីព្រឹក​ព្រលឹម​ថ្ងៃអាទិត្យ ដើម្បី​បោះឆ្នោត​ទោះបីជា​មានការ​ភ័យខ្លាច​ថា​មេរោគ​ឆ្លង​កូ​វីដ​១៩ ដែល​អាចធ្វើឱ្យ​ថយចុះ​ចំនួន​អ្នកបោះឆ្នោត​ក៏ដោយ​។​

​មនុស្ស​ជាច្រើន​បាន​និយាយ​អំពី​សារសំខាន់​នៃ​ការរក្សា​អំណាច​របស់​គណបក្ស NLD ក្នុងការ​ប្រឆាំងនឹង​ឥទ្ធិពល​យោធា​នៅក្នុង​នយោបាយ បន្ទាប់ពី​ការគ្រប់គ្រង​ដោយផ្ទាល់​កន្លះ​សតវត្សរ៍​បានបញ្ចប់​នៅក្នុង​កំណែទម្រង់​ក្នុង​ឆ្នាំ ២០១១ ទោះបីយ៉ាងណា​ក្រុម​អ្នក​រិះគន់​និយាយថា គណបក្ស​នេះ​ទទួលបាន​លទ្ធផល​តិចតួច​ក្នុងការ​ឈានទៅរក​ការផ្លាស់ប្តូរ​ប្រជាធិបតេយ្យ​៕
ប្រភព​៖ រ៉​យ​ទ័​រ
​ដោយ​៖CEN​

spot_img
×